អាន Quote ប៉ុន្មានឃ្លាខាងក្រោមនេះរួច អ្នកកាន់តែស្រលាញ់ខ្លួនឯងច្រើនឡើងៗ
- 2018-10-29 04:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាន Quote ប៉ុន្មានឃ្លាខាងក្រោមនេះរួច អ្នកកាន់តែស្រលាញ់ខ្លួនឯងច្រើនឡើងៗ
រឿងតែមួយដែលជួយឲ្យខ្លួនមានក្ដីសុខបាននោះមានតែការស្រលាញ់ និងជឿជាក់លើខ្លួនឯងឲ្យកាន់តែខ្លាំងប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកនៅមានអារម្មណ៍ថា ខ្លួនមិនទាន់បានធ្វើរឿងនោះ ហើយមិនដឹងធ្វើយ៉ាងណា អាចអានសម្រង់សម្ដីលើកទឹកចិត្តទាំង ១២ ខាងក្រោមនេះបាន។
១.«មានតែអ្នកម្នាក់ប៉ុណ្ណោះដែលទទួលបន្ទុកលើការស្រលាញ់ខ្លួនឯង។ ដូច្នេះហើយមិនគួរបណ្ដែតបណ្ដោយ ឬរង់ចាំនរណាម្នាក់មកថែរក្សាអ្នកឡើយ»។
២.«បំពេញដោយក្ដីស្រលាញ់ដល់ខ្លួនឯង នោះទើបអ្នកអាចស្វែងរកសុភមង្គលពិតប្រាកដបាន»។
**៣**.«អ្នកស្រលាញ់ខ្លួនឯងទេ? បើអ្នកឆ្លើយថាមិនស្រលាញ់ខ្លួនឯងផងនោះ តើមាននរណាដែលហ៊ានមកស្រលាញ់អ្នកទៅ»។
៤.«ស្រលាញ់ខ្លួនឯងមិនមែនចេះតែនិយាយឲ្យតែរួចពីមាត់ទេ។ ការស្រលាញ់ខ្លួនឯងត្រូវចំណាយពេលអនុវត្តន៍ ទើបបញ្ជាក់បានថា អ្នកពិតជាស្រលាញ់ខ្លួនឯងមែន»។
៥.«អ្នកដែលសមនឹងទទួលបានស្នេហាពិតប្រាកដ ជាមនុស្សដែលចេះគិតគូរពីខ្លួនឯងជាមុន តែមិនមែនជាប្រភេទមនុស្សអាត្មានិយម»។
៦.«សេចក្ដីស្រលាញ់នៃជីវិតរបស់អ្នក កំពុងតែរង់ចាំអ្នកហើយ»។
៧.«រកមើលមនុស្សម្នាក់នៅក្នុងកញ្ចក់ ម្នាក់នោះហើយដែលអ្នកត្រូវការបំផុត ដើម្បីមកមើលថែ និងនៅក្បែរលើកទឹកចិត្ត»។
៨.«ស្នេហានៅខាងក្រៅនឹងមិនបំពេញតាមអ្នកជានិច្ចទេ។ ការស្វែងរកស្នេហានៅខាងក្រៅអាចធ្វើឲ្យអ្នកមានអារម្មណ៍ថានៅខាងក្នុងខ្លួនទទេស្អាត»។
៩.«ការស្រឡាញ់ខ្លួនឯងគឺមានតម្លៃណាស់។ រៀនស្គាល់ពីការស្រលាញ់ និងការកោតសរសើរដោយខ្លួនឯង គឺជារឿងចាំបាច់បំផុតក្នុងជីវិត»។
១០.«ទំនាក់ទំនងស្នេហា គឺចាប់ផ្ដើមពីការស្រលាញ់ខ្លួនឯងមុនសិន នោះក៏ព្រោះតែវាជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងជាមួយអ្នកដទៃ»។
១១.«ការស្រលាញ់ខ្លួនឯង គឺក្លាហានបំផុតហើយ»។
១២.«គិតគូរពីខ្លួនអ្នកឲ្យបានសព្វគ្រប់ជ្រុងជ្រោយ នោះទើបអ្នកអាចគិតគូរដល់អ្នកដទៃបានល្អដែរ»៕
ចុចអាន៖ឆ្លើយ ១០ សំណួរនេះ ដើម្បីដឹងច្បាស់ថាខ្លួនឯងជាមនុស្សស្រីបែបណា