ឆ្លើយ ១០ សំណួរនេះ ដើម្បីដឹងច្បាស់ថាខ្លួនឯងជាមនុស្សស្រីបែបណា
- 2018-10-28 07:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លើយ ១០ សំណួរនេះ ដើម្បីដឹងច្បាស់ថាខ្លួនឯងជាមនុស្សស្រីបែបណា
ខាងក្រោមនេះ គឺជាការតេស្តសាកល្បង ដើម្បីដឹងឲ្យកាន់តែច្បាស់ថាខ្លួនឯងជាមនុស្សស្រីបែបណា ដោយគ្រាន់តែធ្វើការជ្រើសរើសចម្លើយតែមួយគត់ នៅក្នុងសំណួរនីមួយៗ ហើយបូកពិន្ទុទៅតាមចម្លើយ ដែលអ្នកបានជ្រើសរើស បន្ទាប់មកចាំទៅតាមដានទាំងអស់គ្នានូវលទ្ធផល ក្រោយបូកពិន្ទុសរុបចុងក្រោយ។
សូមឆ្លើយដោយភាពស្មោះត្រង់ ចំពោះខ្លួនឯង៖
១. តើអ្នកមានលួចស្រលាញ់នរណាដែរអត់?
ក. ទេ ខ្ញុំមានមិត្តប្រុសហើយ = ១០ពិន្ទុ
ខ. ខ្ញុំមិនសូវច្បាស់ដែរ = ៤០ពិន្ទុ
គ. មានប៉ុន្តែមិនមែនឥលូវនោះទេ = ៣០ពិន្ទុ
ឃ. ខ្ញុំពិតជាមានមនុស្សដែលខ្ញុំលួចស្រលាញ់ = ២០ពិន្ទុ
២. តើសព្វថ្ងៃអ្នកគិតថាខ្លួនឯងជាមនុស្សស្រីបែបណា?
ក. រឹងរូស = ៤០ពិន្ទុ
ខ. មិនសូវខ្វាយខ្វល់ច្រើនពីសម្រស់ ហើយចូលចិត្តធ្វើអ្វីផ្សងព្រេង = ៣០ពិន្ទុ
គ. សាមញ្ញ ធម្មតាៗ = ២០ពិន្ទុ
ឃ. ចូលចិត្តភាពទាន់សម័យឡូយឆាយ = ១០ពិន្ទុ
៣. តើសព្វថ្ងៃអ្នកមានធ្លាប់គិតទេថា ខ្លួនឯងដូចជាត្រូវជាប់ឃុំគ្មានសេរីភាព?
ក. ធ្លាប់គិតយូរៗម្តង = ៣០ពិន្ទុ
ខ. ធ្លាប់គិតគ្រប់ពេល = ៤០ពិន្ទុ
គ. កម្រគិតអីចឹងណាស់ = ២០ពិន្ទុ
ឃ. មិនដែលធ្លាប់គិតសោះ = ១០ពិន្ទុ
៤. តើអ្នកមានមិត្តភ័ក្តិច្រើនប៉ុនណា?
ក. មានច្រើនណាស់ = ១០ពិន្ទុ
ខ. មាន២-៣នាក់ = ២០ពិន្ទុ
គ. មិនសូវចូលចិត្តរាប់អានមានមិត្តច្រើនទេ = ៣០ពិន្ទុ
ឃ. មិនមានមិត្តសោះតែម្តង = ៤០ពិន្ទុ
៥. តើអ្នកចូលចិត្តស្តាប់ចម្រៀងបែបណា?
ក. បទពេញនិយម = ៣០ពិន្ទុ
ខ. បទបុរាណ = ១០ពិន្ទុ
គ. បទញាក់កន្ត្រាក់អារម្មណ៍ = ៤០ពិន្ទុ
ឃ. បទហ៊ីបហប = ២០ពិន្ទុ
៦. តើអ្នកចូលចិត្តតុបតែងមុខតាមរបៀបណា?
ក. ផាត់រលោងៗបែបធម្មជាតិ = ៣០ពិន្ទុ
ខ. ពេលខ្លះផាត់ពេលខ្លះអត់ = ២០ពិន្ទុ
គ. ត្រូវតែតុបតែង មុនចេញទៅក្រៅម្តងៗ = ១០ពិន្ទុ
ឃ. អត់ចូលចិត្តតុបតែងសោះ = ៤០ពិន្ទុ
៧. បើមាននរណាខឹងអន់ចិត្តនឹងអ្នក តើអ្នកធ្វើដូចម្តេច?
ក. ដើរចេញឲ្យឆ្ងាយ = ៤០ពិន្ទុ
ខ. សុំទោសម្តងហើយម្តងទៀត = ២០ពិន្ទុ
គ. ព្យាយាមលួងគេ = ១០ពិន្ទុ
ឃ. ចង់ស្តាប់ហេតុផលពីគេ = ៣០ពិន្ទុ
៨. តើអ្នកចូលចិត្តទៅទីណាជាងគេ?
ក. សាលារៀន = ៤០ពិន្ទុ
ខ. ដើរផ្សារ = ១០ពិន្ទុ
គ. កន្លែងលេងកីឡា = ៣០ពិន្ទុ
ឃ. កន្លែងលក់សម្ភារៈសត្វ = ២០ពិន្ទុ
៩. តើអ្នកចូលចិត្តទិញអ្វីជាងគេ?
ក. សៀវភៅ = ៤០ពិន្ទុ
ខ. ផ្កា = ១០ពិន្ទុ
គ. ហ្គេម = ៣០ពិន្ទុ
ឃ. គ្រឿងតុបតែងខ្លួន = ២០ពិន្ទុ
១០. ជាទូទៅតើអ្នកតែងមានអារម្មណ៍បែបណា?
ក. សប្បាយរីករាយ = ១០ពិន្ទុ
ខ. ក្រៀមក្រំឯកា = ៤០ពិន្ទុ
គ. ភ័យខ្លាច ឆាប់ខឹង = ២០ពិន្ទុ
ឃ. មានទំនុកចិត្តលើខ្លួនឯង = ៣០ពិន្ទុ
តើអ្នកបូកពិន្ទុ តាមចម្លើយនីមួយៗ បានគ្រប់អស់ហើយឬនៅ? បើគ្រប់ហើយ តោះទៅមើលលទ្ធផលទាំងអស់គ្នា។
១. ១០០ ដល់ ១៧០ ពិន្ទុ៖ ជាមនុស្សស្រីមានចរិតជាព្រះនាង អ្នកខ្វាយខ្វល់ពីរូបសម្ផស្សជាងអ្វីៗទាំងអស់ ហើយត្រូវចំណាយពេលវេលាយ៉ាងយូរ ក្នុងការតុបតែងខ្លួនទម្រាំបានចេញពីផ្ទះម្តងៗ មានចរិតបែប Cute Cute និងជាមនុស្សដែលគ្មានចំណាប់អារម្មណ៍ទាល់តែសោះ ក្នុងការលេងកីឡាផ្សេងៗ។
២. ១៨០ ដល់ ២៥០ ពិន្ទុ៖ ជាមនុស្សស្រីមិនទាមទារចំណាប់អារម្មណ៍ច្រើន ហើយចូលចិត្តធ្វើអ្វី ដែលមនុស្សស្រីទូទៅធ្វើ ដោយមិនចង់មានភាពលេចធ្លោលើសគេលើសឯងពេកនោះទេ ភាពសាមញ្ញជាចំណង់ចំណូលចិត្តរបស់គេ។
៣. ២៦០ ដល់ ៣២០ ពិន្ទុ៖ ជាមនុស្សស្រីម៉ឺងម៉ាត់ មានសមត្ថភាពខ្ពស់ រាល់ពេលធ្វើអ្វីមួយតែងមានជំហរជឿជាក់លើខ្លួនឯង។ ពេលខ្លះមិត្តភ័ក្តិ អាចគិតថាអ្នកជាមនុស្សរឹងរូស ប៉ុន្តែគ្មានអ្វីអាចរារាំងអ្នក មិនឲ្យធ្វើអ្វីដែលជាខ្លួនឯងនោះទេ។
៤. ៣៣០ ដល់ ៤០០ ពិន្ទុ៖ ជាមនុស្សស្រីអង់អាចក្លាហាន តែងធ្វើអ្វីបែបផ្សងព្រេង មិនខ្លាចក្នុងការប្រឈមនឹងឧបសគ្គ ហើយក៏មិនចូលចិត្តស្លៀកពាក់ខោអាវណា មានម៉ូដសាំញ៉ាំច្រើនដែរ ទោះបីជាពេលចេញទៅដើរលេងខាងក្រៅជាមួយមិត្តភ័ក្តិ ក៏ចូលចិត្តតែស្លៀកពាក់បែមសាមញ្ញៗ ឬបែបកីឡាដែរ។
ចុះអ្នកវិញ ចូលប្រភេទទីប៉ុន្មានដែរទៅ?
ចុចអានបន្ត៖