កូរ៉េខាងត្បូងប្រកាសនឹងលុបបំបាត់ អ្នកញ៉ាំអាហារថតវីដេអូបង្ហោះ ព្រោះហេតុផលមួយ
- 2018-10-28 04:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងប្រកាសនឹងលុបបំបាត់ អ្នកញ៉ាំអាហារថតវីដេអូបង្ហោះ ព្រោះហេតុផលមួយ
រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមអនុវត្តគោលការណ៍ណែនាំ ដើម្បីរឹតបន្តឹងការរីករាលដាលនៃ «Mukbang» និន្នាការតាមអ៊ីនធឺណិតដ៏ពេញនិយម ដែលបុគ្គលម្នាក់ៗផ្សាយផ្ទាល់វីដេអូខ្លួនញ៉ាំចំណីអាហារក្នុងបរិមាណច្រើនហូរហៀរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា «នៅក្នុងឆ្នាំ២០១៩ យើងនឹងបង្កើតគោលការណ៍ណែនាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ និងអ៊ីនធឺណិត ដើម្បីកែលំអឥរិយាបថបរិភោគនេះ និងបង្កើតប្រព័ន្ធត្រួតពិនិត្យទៀតផង»។
ជាមួយគ្នានេះដែរ សេចក្ដីណែនាំរបស់ពួកគេនឹងត្រូវបញ្ចូលជាផ្នែកមួយ នៃកម្មវិធីប្រឆាំងភាពធាត់លើសទម្ងន់ ដែលប្រទេសអាស៊ីបូព៌ាបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភាពធាត់លើសទម្ងន់។ គួរបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៦ ពលរដ្ឋកូរ៉េខាងត្បូងចំនួន ៣៤,៨% ត្រូវបានគេចាត់ថ្នាក់ថាធាត់ ដែលកើនឡើង ២៦% បើប្រៀបធៀបនឹងឆ្នាំ១៩៩៨។ នេះបើយោងតាមគេហទំព័រ The Telegraph ។
Mukbang ដែលជានិន្នាការមួយចាប់ផ្ដើមឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយឥឡូវនេះបានរីករាលដាលពាសពេញសកលលោក កំពុងស្ថិតនៅក្នុងបញ្ជីរបស់រដ្ឋាភិបាល ដោយសារតែវាលើកកម្ពស់ទម្លាប់មិនល្អនៃការញ៉ាំអាហារ។ យ៉ាងណាមិញ អ្នកនិយមថតវីដេអូខ្លួនឯងញ៉ាំអាហារនៅលើបណ្ដាញអ៊ីនធឺណិត (mukbang streamer) បានឆ្លើយតបយ៉ាងអវិជ្ជមាន ចំពោះសេចក្ដីប្រកាសរបស់រដ្ឋាភិបាល៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖