សុខភាព Fan Bingbing ចុះ​ខ្សោយ និង​សង្ស័យ​មាន​ឃ្លីប​ស្រើបស្រាល​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់

  • 2018-10-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រឿង​អាស្រូវ​គេចពន្ធ បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​សុខភាព​របស់​តារា​សម្ដែង​ស្រី​ចិន Fan Bingbing កំពុង​ធ្លាក់​ចុះ​ដុនដាប។ ស្របពេល​នោះ មាន​អ្នក​បកអាក្រាត​នាង​ថា នាង​មាន​វីដេអូរួមភេទ​ជាមួយ​មន្ត្រីថ្នាក់​ខ្ពស់ផងដែរ។ ក្រោយ​ពេល​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​គេច​ពន្ធ​ពិត​មែន កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing នៅ​តែ​បាត់​ស្រមោលសូន្យឈឹង។ យោង​តាម​បណ្ដាញ​ព័ត៌មាន Liberty បច្ចុបន្បន្ន សុខភាព​របស់​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ចុះ​ខ្សោយ​ខ្លាំង​គួរ​ឲ្យ​បារម្ភ ស្រកគីឡូ​ព្រោះ​ភ័យ​ព្រួយ​ខ្លាំង​ពេក។ ប្រភពដដែល​បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​ពឹងពាក់​ដល់​ពេទ្យ​ជំនាញ​មក​ពី​តៃវ៉ាន់​ដើម្បី​ព្យាបាល​ឲ្យ​ខ្លួន។ ពេទ្យ​នេះ​គឺ​ជា​ពេទ្យ​ដែលតែងតែ​ព្យាបាល​ឲ្យ​បុគ្គល​មាន​ឥទ្ធិពល​នៅ​ចិន។

មិន​ត្រឹម​តែ​មាន​បញ្ហា​សុខភាព​នោះ​ទេ គូដណ្ដឹង​របស់​តារា​សម្ដែង Li Chen ក៏​ប្រឈម​មុខ​នឹង​ពាក្យចចាមអារ៉ាម​មាន​វីដេអូ​អាសអភាសជាមួយ​មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​រូប​ផង​ដែរ។ អ្នក​ដែល​ទម្លាយ​ព័ត៌មាន​នេះ​គឺ​មហាសេដ្ឋី Guo Wenggui។ណ លោក​បាន​បន្ថែម​ថា មន្ត្រី​រូប​នេះ​គឺ​ជា​ខ្នង​បង្អែក​របស់​តួ​រឿង “មហិច្ឆតាអ៊ូម៉ីនាង” ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថែម​ទាំង​បន្ថែម​ថា៖ “បុគ្គល​នោះ​ធ្លាប់​កាន់​លុយ​របស់​នាង ធ្លាប់​ដេក​ជាមួយ​នាង ហើយ​ក្រោយ​មក​បាន​គំរាម​នាង​វិញ” សេដ្ឋី​នេះ​និយាយ៕

ចុចអានបន្ត៖

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel