៨​ឆ្នាំ ក្រោយ​​​ភ្លើង​ឆេះ​រលាក​ធ្ងន់​ សមាជិក​ក្រុម S.H.E ស្អាត​ឥត​ទាស់​ពេល​បច្ចុប្បន្ន

  • 2018-10-11 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​នៅ​លើ​ដៃ និង​ជើង​នៅ​មាន​ស្លាក​ស្នាម​យ៉ាង​ច្រើន​ក៏​ដោយ តែ​សម្រស់​របស់​កំពូល​តារា​ចម្រៀងស្រី​តៃវ៉ាន់ Selina នៅ​តែ​ស្អាត​ដូច​កាល​មិន​ទាន់​ជួប​គ្រោះ​ថ្នាក់​ដដែល។

ឆ្នាំ​២០១០ អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​តៃវ៉ាន់ S.H.E បាន​តក់​ស្លុត​ជា​ខ្លាំង​នៅ​ពេល​ដឹង​ដំណឹង សមាជិក Selina ត្រូវ​រលាក​ពេញ​ខ្លួន​ និង​មុខ​ជា​ទម្ងន់​នៅ​ពេល​កំពុង​ថត​ឈុត​ឆេះផ្ទះ​មួយ​នៅ​ក្នុង​រឿង។ ទោះ​បី​ជា​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​ខ្លួន​របស់​នាង​ទាំង​មូល​ត្រូវ​រង​ស្លាកស្នាម​ដែល​គ្មាន​ថ្ងៃ​បាត់​បាន។ និយាយ​ពី​រយៈពេល​នេះ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​ធម្មតាបើ​របួស​ប៉ុណ្ណេះ​គឺ​ស្ទើរ​តែ​មិន​ចង់​រស់​ទៅ​ហើយ ទម្រាំ​នាង​ជា​សិល្បការិនី​ម្នាក់​ទៀត កាន់​តែ​លែង​ចង់​ចេញ​ក្រៅ​ទៀត។ តែ​ដោយ​សារ​ការ​ស្រលាញ់​របស់​គ្រួសារ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​បាន​ជួយ​ឲ្យ​សមាជិក​ក្រុម S.H.E រូប​នេះ​តស៊ូ​បន្ត​ទៀត។

ឆ្នាំ​២០១៧ អ្នក​គាំទ្រ​បាន​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ក្រុម​ចម្រៀង​នេះ​រួបរួម​គ្នា​ឡើង​វិញ។ ស្រប​ពេល​នោះ​ដែរ សម្រស់​របស់ Selina ក៏​ស្អាត​ដូច​ដើម​វិញ ទោះ​បី​ជា​ដៃ និង​ជើង​នៅ​មាន​ស្នាម​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​កម្រង​រូបភាព​នៅ​ក្នុង​កម្មវិធី​ថ្មី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្រី​ស្អាត​កើត​ឆ្នាំ១៩៨១​មាន​សម្រស់​ស្ទើរ​តែ​ស្អាត​ជាង​​មុន​ពេល​ជួប​គ្រោះ​ថ្នាក់​ទៅ​ទៀត៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel