ចាំ​អង្កាល់! យាយ​កន្ដែរ៉ែ​បង្ហាត់​ល្ខោន​​ខោល និង​របាំ​បុរាណ​ឥតគិតថ្លៃ​​

  • 2018-10-12 05:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មក​ដល់​ហើយ​សម្រាប់​អ្នក​ដែល​ចង់​រៀន​ទម្រង់​ល្ខោន​ខោល​និង​របាំ​ក្បាច់​បុរាណ​តែ​អត់​មាន​ពេល​​ ឥឡូវ​នេះ​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​កំពុង​ជ្រើស​រើស​បេក្ខជន​ដើម្បី​ចូល​រួម​ក្នុង​ជំនាន់​ទី​៦​ដែល​នឹង​ចាប់​ផ្ដើម​ហាត់​នៅ​ចុង​ខែ​តុលា​នេះ​ហើយ​។​

រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី

​ការ​ហាត់​ល្ខោន​ខោល​ជាមួយ​នឹង​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី​ អ្នក​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​អំពី​ល្ខោន​ខោល​ យល់​ដឹង​ពី​តួ​អង្គ​នី​មួយ​ៗ​ជា​ពិសេស​គឺ​ក្បាច់​រាំ​របស់​តួ​អង្គ​ ដែល​មាន​ការ​បង្ហាត់​​ពី​លោក​គ្រូ​ ហង់ ភូមិរ៉ា ដែល​គេ​និយម​ហៅ​យាយ​កន្ដែ​រ៉ែ​ផ្ទាល់​តែ​ម្ដង​​​។

រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី

តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី បាន​បញ្ជាក់​ថា​ការ​ហាត់​ល្ខោន​និង​របាំ​បុរាណ​គឺ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ និង​មិន​តម្រូវ​ឲ្យ​​បង់​ថវិកា​អ្វី​នោះ​ឡើយ​។​ ការ​បើក​បង្រៀន​លើក​នេះ​គឺ​ទទួល​យក​​សិស្ស​ដែល​ស្រលាញ់​សិល្បៈ​ល្ខោន​ខោល ហើយ​ជ្រើស​យក​តែ​សិស្ស​ស្រី​ចំនួន​៣០​នាក់​ និង​សិស្ស​ប្រុស​៣០​នាក់​តែ​ប៉ុណ្ណោះ​។​​​​

រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី

​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី គឺ​ជា​ក្រុម​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ បង្ហាត់​បង្រៀន យុវជន​ឲ្យ​មាន​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​បុរាណ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​នូវ​ទម្រង់​សិល្បៈ​បុរាណ​មួយ​ទុក​អោយ​ខ្មែរ​ជំនាន់​ក្រោយ​។

រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី

​ការ​ហាត់​ល្ខោន​និង​របាំ​បុរាណ​ ជា​ចំណែក​​មួយ​ក្នុង​ការ​​ចូលរួម​អភិរក្ស​និង​ថែ​រក្សា​នូវ​សម្បត្តិ​វប្បធម៌​បន្សល់​ពី​ដូន​តា​យើង​​ ដូច្នេះ​ចាំ​អី​ទៀត​អាច​ដាក់​ពាក្យ​ចូល​រៀន​ហាត់​ហើយ​កុំ​ភ្លេច​ទៅ​ធ្វើ​តេស​​នៅ​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆាប់ៗ​នេះ​ទាំង​អស់​គ្នា​ណា​។​​

រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី
រូប​ភាព​ពី​ ទំព័រ​បណ្ដាញ​សង្គម​ ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី

ចុចអាន​បន្ដ៖​ មោទកភាព​! កូន​ខ្មែរ​​​មួយ​រូបជាប់​ជា​អ្នក​​​របាំ​បាឡេ​វ័យ​ក្មេង​ មាន​ប័ណ្ណ​ធានា​ទទួលស្គាល់ពីពិភពលោក​

អត្ថបទ៖ Khuon Sovanvatey