ព្រោះករណីរបស់ Fan Bingbing ពេលនេះត្រចៀកកាំ និង Shu Qi ត្រូវសងលុយប៉ុស្តិ៍ទូរទស្សន៍ជាង១២លានដុល្លារ
- 2018-10-06 02:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះករណីរបស់ Fan Bingbing ពេលនេះត្រចៀកកាំ និង Shu Qi ត្រូវសងលុយប៉ុស្តិ៍ទូរទស្សន៍ជាង១២លានដុល្លារ
ជាមួយគោលការណ៍ថ្មីនៃតម្លៃខ្លួនរបស់សិល្បករ តារាសម្ដែងស្រីល្បីឈ្មោះទាំង២រូបគឺ Zhao Wei និង Shu Qi ត្រូវសងលុយឲ្យប៉ុស្តិ៍ទូរទស្សន៍វិញម្នាក់ចំនួន៦លានដុល្លារ។
យោងតាមបណ្ដាញព័ត៌មាន QQ ប៉ុស្តិ៍ទូរទស្សន៍ក៏ដូជជាក្រុមហ៊ុនផលិតកម្មវិធីទាំងអស់នៅចិនត្រូវតែអនុវត្តតាមគោលការណ៍ថ្មីក្នុងការឲ្យតម្លៃខ្លួនរបស់តារា។ កម្មវិធីណាដែលបានឲ្យលុយតារាលើសកំណត់គឺត្រូវតម្រូវឲ្យសងវិញ។ កំពូលតារាសម្ដែងស្រី Zhao Wei និង Shu Qi គឺជាសិល្បការិនី២រូបដែលស្ថិតក្នុងតារាងត្រូវសងលុយវិញឲ្យទូរទស្សន៍។
តាមនោះដែរ នៅពេលចូលរួមលេងក្នុងកម្មវិធី “Chinese Restaurant 2” តារាជួរមុខទាំង២ត្រូវបានគេឲ្យតម្លៃខ្លួន៥០លានយាន់ (៧,៤លានដុល្លារ) សម្រាប់មនុស្សម្នាក់។ ប៉ុស្តិ៍ទូរទស្សន៍ Hunan ក៏បានទូទាត់ចំនួនថវិការឲ្យស្រីស្អាតទាំង២រួចហើយពេលចុះកិច្ចសន្យា។ យ៉ាងណាក្ដី គោលការណ៍ថ្មីរបស់មន្ទីរទូរទស្សន៍ និងវិទ្យុបានកំណត់ថា តម្លៃខ្លួនខ្ពស់បំផុតដែលតារាម្នាក់អាចទទួលបានក្នុងមួយកម្មវិធីគឺ១០លានយាន់ (១,៤លានដុល្លារ)។
ចុចអាន៖ បាត់មុខ Fan Bingbing, Shu Qi ក្លាយជារាជិនីអាស៊ីថ្មីរបស់កម្មវិធី Louis Vuitton
អាស្រ័យហេតុនេះ តារាទាំង២ខាងលើត្រូវសងលុយឲ្យប៉ុស្តិ៍វិញម្នាក់ចំនួន៦លានដុល្លារ។ ក្រោយពេលទទួលបានព័ត៌មាននេះ តួរឿង “ព្រះនាងយេយេ” បានយល់ព្រមសងលុយវិញ ហើយថែមទាំងផ្ដាំ Shu Qi សងវិញដូចគ្នា។ កំពូលតារាទាំង២បានវេរលុយសងវិញចំនួន១២លានដុល្លារប៉ុន្មានថ្ងៃមុននេះឯង។
ក្រោយរឿងអាស្រូវគេចពន្ធរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing តម្លៃខ្លួនរបស់សិល្បករ សិល្បការិនីចិនត្រូវរឹតបន្តឹងជាខ្លាំងដើម្បីការពារបញ្ហានេះកើតឡើងបន្ថែមទៀត៕