បាត់​មុខ Fan Bingbing, Shu Qi ក្លាយ​ជា​រាជិនី​អាស៊ី​ថ្មី​របស់​កម្មវិធី Louis Vuitton

  • 2018-10-05 08:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ឆ្នាំ​មុន​ៗ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing តែង​តែ​ជា​សិល្បករិនីអាស៊ី​ដែល​លេច​ធ្លោ​បំផុត​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដរបស់ Louis Vuitton តែ​ដោយ​សារ​តែ​ឆ្នាំ​នេះ​អវត្តមាន កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Shu Qi បាន​ឡើង​កូដ​ជំនួស។

ជារៀង​រាល់​ឆ្នាំ វត្តមាន​របស់​តារា​សម្ដែង​​ស្រីជួរ​មុខ​ចិន Fan Bingbing គឺ​មិន​អាច​ខ្វះ​បាន​នៅ​រាល់​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ម៉ាក​ខោអាវ​ល្បី​ឈ្មោះ​ពិភពលោក Louis Vuitton។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​ជា​អ្នក​តំណាង​ទូទាំង​សកលលោក​សម្រាប់​ម៉ូដ​កាបូប​របស់​ម៉ាកហ្វេសិន​នេះ​ផង​ដែរ។ យ៉ាងណាក្ដី ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ បាន​ធ្វើ​ឲ្យ​នាង​អវត្តមាន​ក្នុង​កម្មវិធី​របស់​ម៉ាក​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារី​ស​កាល​ពិ​ថ្ងៃ​ទី​៣​ ខែតុលា​​មុន​នេះ។

ជំនួស​មក​វិញ តំណាង​មក​ពី​អាស៊ី​លេចធ្លោ​ជាង​គេ​ឆ្នាំ​នេះ​គឺ តារា​ស្រី​ជើង​ចាស់​តៃវ៉ាន់ Shu Qi វិញ​ម្ដង។ ជ្រើស​យក​សំលៀកបំពាក់​ម៉ូដ​ប្លែក​ជំនួស​ឲ្យ​រ៉ូប​ដូច Fan Bingbing គួប​ផ្សំ​នឹង​ការ​ធ្វើ​សក់​បែប​ចម្លែក​ទៀត​នោះ ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​សរសើរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​តួ​រឿង “Transporter” ក៏​មាន​វត្តមាន​តារា​ហូលីវូដ​ជា​ច្រើន​ទៀត​ដែរ ដែល​ជា​ភ្ញៀវកិត្តិយស​របស់​កម្មវិធី Louis Vuitton៕

រូបភាព​ឆ្នាំ​មុន​ៗដែល Fan Bingbing ចូលរួមកម្មវិធីខាងលើ៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម