អ្នកអាចបន្តជាមិត្តល្អនឹងគ្នាពេញមួយជីវិត បើមានចំណុចទាំងនេះ
- 2018-10-08 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអាចបន្តជាមិត្តល្អនឹងគ្នាពេញមួយជីវិត បើមានចំណុចទាំងនេះ
ការបង្កើតរាប់អានមិត្តមិនជាពិបាកអីណាស់ណាទេ ប៉ុន្តែការមានមិត្តពិតប្រាកដស្មោះត្រង់យល់ចិត្តម្នាក់ ទើបជារឿងពិបាក ព្រោះពេលខ្លះចំនួនច្រើនគ្រាន់តែជាតួលេខ។ ថ្ងៃណាមួយអ្នកនឹងភ្ញាក់រលឹកថា នរណាគ្រាន់តែជាមិត្តអំពិលអំពែក នរណាជាមិត្តជាប់លាប់ ដែលអាចរាប់អានគ្នាពេញមួយជីវិតបាន។ គ្រាន់តែចំណាយពេលមួយភ្លែត ដើម្បីអានចំណុចខាងក្រោមនេះ អ្នកនឹងអស់មន្ទិលសង្ស័យទៀតហើយ។
១. គ្មាននរណាផ្សេងអាចធ្វើឲ្យអ្នកសើច ក្រៅពីមិត្តអ្នកឡើយ ទោះបីជាពេលដែលអ្នកគ្មានអារម្មណ៍ក្នុងខ្លួនក៏ដោយ។
២. អ្នកទាំងពីរ ចូលចិត្តញ៉ាំត្រាវរួមគ្នា ហើយបើអត់ចូលចិត្តអ្នកណា គឺអត់ចូលចិត្តដូចគ្នា។
៣. ចែករំលែក និងរក្សាអាថ៌កំបាំងគ្នាទៅវិញទៅមក ព្រមទាំងអាចទទួលពាក្យរិះគន់ ស្តីបន្ទោសពីគ្នា។
៤. ខឹងគ្នាបានតែមួយឆាវ មិនបានប៉ុន្មានក៏ឆាប់និយាយស្តីរកគ្នាវិញ។
៥. ពេលមានរឿងក្នុងចិត្ត ទោះមិននិយាយចេញ ក៏គេអាចយល់ពីអ្នកជាងអ្នកណាទាំងអស់។
៦. គេជាមនុស្សដែលនៅជាមួយអ្នកទាំងពេលសប្បាយនិងពេលកើតទុក្ខ ហើយលើកទឹកចិត្តពេលអ្នកបរាជ័យ។
៧. ឲ្យតែពេលពិបាកចិត្តខលរកគ្នា ដោយមិនខ្វល់ថាពាក់កណ្តាលយប់ ឬជិតភ្លឺទេ។
៨. នៅជិតគ្នា មិនរៀបចរិត ហើយប្រលែងមួយទំហឹងតែម្តង។
៩. ហ៊ានផ្ញើរូបយ៉ាប់ៗ ឲ្យគ្នាតាមឆាត។
១០. មាន Friend ជាមួយបងប្អូនសាច់ញាតិរបស់អ្នក នៅក្នុងបណ្តាញសង្គម។
១១. ប៉ាម៉ាក់ស្គាល់គ្នា ហើយឧស្សាហ៍ចេញចូលទៅលេងផ្ទះគ្នាទៅវិញទៅមក។
១២. មានភាសាមួយដែលនិយាយទៅអ្នកផ្សេងមិនយល់ យល់តែគ្នាឯង។
១៣. ពេលខ្លះទោះដឹងថាអ្នកចូលចិត្តឆេវឆាវមួយរំពេច ប៉ុន្តែនៅតែអត់ឱននិងស្រលាញ់អ្នកដដែល។
១៤. ចូលចិត្តផ្លាស់ប្ដូរនិងខ្ចីរបស់គ្នាប្រើទៅវិញទៅមក។
១៥. ហ៊ានឲ្យលុយគ្នាខ្ចី ប៉ុន្តែមិនដែលថាមិនសងនោះទេ។
១៦. ហ៊ាននិយាយពីរឿង Crush ប្រាប់គ្នា ពិភាក្សាបញ្ហាស្នេហា អនាគតស្វាមី ដោយមិនរអៀសមាត់។
១៧. ជួយការពារពេលឮនរណានិយាយមិនល្អពីអ្នក។
១៨. ទោះមិនសូវបានជួបគ្នា ឬចេញទៅដើរលេងជាមួយគ្នាញឹកញាប់ ក៏មិនប្រកាន់។
១៩. មានអនុស្សាវរីយ៍ ការចងចាំល្អៗជាច្រើនជាមួយគ្នា។
២០. ទោះបីជាទៅដល់ទីណាក៏មិនដែលភ្លេចគ្នា ៕
ចុចអានបន្ត៖