"មនុស្សបាក់ទឹកចិត្ត" ក្លាយជាសៀវភៅមួយក្បាលដែលទទួលបានការចាប់អារម្មណ៍ច្រើន
- 2018-10-01 03:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"មនុស្សបាក់ទឹកចិត្ត" ក្លាយជាសៀវភៅមួយក្បាលដែលទទួលបានការចាប់អារម្មណ៍ច្រើន
សៀវភៅមួយក្បាលដែលមានចំណងជើងថា "មនុស្សបាក់ទឹកចិត្ត" ជាស្នាដៃអ្នកនិពន្ធវ័យក្មេង គីម ឌីណា ដែលទទួលបានការគាំទ្រយ៉ាងច្រើន។ មុនការចងក្រងសៀវភៅនេះឡើង កញ្ញា ឌីណា ក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍បាក់ទឹកចិត្ត អស់សង្ឃឹមក្នុងជីវិតម្ដងរួចមកហើយដែរ។
អ្នកនិពន្ធប្រលោមលោក ភរិយាខ្ញុំ អាយុ ១៨ឆ្នាំ បានរៀបរាប់ប្រាប់វិបសាយកញ្ញាថា "មូលហេតុដែលសៀវភៅ "មនុស្សបាក់ទឹកចិត្ត" មានការចាប់អារម្មណ៍និងគាំទ្រច្រើនពីសំណាក់អ្នកអាន ដោយសារតែ សព្វថ្ងៃនេះអ្នកប្រឈមនឹងជំងឺបាក់ទឹកចិត្តគឺមានច្រើន ដូច្នេះពួកគេចង់ស្វែងយល់ឲ្យបានកាន់តែច្បាស់ ពីបញ្ហាទាំងអស់នោះ”។
ជាពិសេសនៅក្នុងសៀវភៅមួយក្បាលនេះ មានរឿងខ្លី កំណាព្យ និងចម្រៀងដែលនិយាយពីបញ្ហារបស់មនុស្សស្រី។
ក្រៅពីនេះ ស្នាដៃបោះពុម្ពសៀវភៅផ្សេងៗទៀតរបស់ កញ្ញា គីម ឌីណា មានដូចជា៖
១. ប្រលោមលោក "ភរិយាខ្ញុំអាយុ១៨ឆ្នាំ" និយាយពីស្នេហាខុសវ័យដែលតួប្រុសវ័យ៣៣ឆ្នាំ និងតួស្រីវ័យ១៨ឆ្នាំ ហើយតួប្រុសតាមយកចិត្តតួស្រីគ្រប់ពេលនិងតែងមានអធ្យាស្រ័យជានិច្ច។
២. រឿងខ្លី "យើងដើម្បីយើង” ជាស្នាដៃមួយនៅក្នុងស្នាដៃផ្សេងៗទៀតរបស់អ្នកនិពន្ធ១០នាក់ ក្នុងសៀវភៅ "ប៊ុនធឿន២០១៧” និយាយពីបញ្ហារបស់មនុស្សប្រុស ពេលទៅណាមកណាតែងចេញលុយឲ្យសង្សាររបស់ខ្លួនរហូត និងចង់បញ្ជាក់ថា តើមនុស្សស្រីគួរតែផ្ដេកផ្ដួលលើហិរញ្ញវត្ថុរបស់បុរសរហូតទេ? ខណៈស្រ្តីចង់ឈរលើសមត្ថភាពខ្លួនឯង។
៣. រឿងខ្លី "បវរកញ្ញាប្រលោមលោក" ជាស្នាដៃមួយនៅក្នុងស្នាដៃផ្សេងៗទៀតរបស់អ្នកនិពន្ធ២១នាក់ ក្នុងសៀវភៅ "ទឹកមន្តខ្មៅ” រឿងនេះជំរុញទឹកចិត្ត ឲ្យមានការអានប្រលោមលោកឲ្យបានច្រើន ដូចជាតួអង្គបុទុមនៅក្នុងរឿង ផ្តើមចេញពីរហូតបានទៅប្រឡងបវរកញ្ញាសាកលវិទ្យាល័យ។
ចុចអានបន្ត៖