​​ហេតុ​​​ផល​​​ដែល​​គ្រូពេទ្យ​​​​​​​​​​​​​ម្នាក់​​​បង្កើត​​​​​ចិញ្ចៀន​​​ហនុមាន​​ខ្មែរ​​​​

  • 2018-09-26 04:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​​មនុស្ស​​ជា​​ច្រើន​​ចូលចិត្ត​​ពាក់​​ចិញ្ចៀន ប៉ុន្តែ​​​​​​​សម្រាប់​​អ្នក​​​​​​មាន​គំនិត​​​ច្នៃ​ម៉ូដ​​​​​ទម្រង់​​​​បែប​សិល្បៈ​​ខ្មែរ​​មាន​​មិន​​ច្រើន​នោះ​​ទេ។ លោក​ ទួន សុជាតិ វ័យ​​​២៨ឆ្នាំ ជា​គ្រូពេទ្យ​បែប​បុរាណ​និង​វិទ្យាសាស្ត្រ ​​ហើយ​​ក៏​​ជា​គ្រូ​បង្ហាត់​ល្បុក្កតោ បាន​​​​​​​​​​បង្កើត​ចិញ្ចៀន​​​​​​​​​​​​​​​​ច្នៃ​ម៉ូដ​​​ជា​​រូប​​ព្រះ​​កេះ​​​ហនុមាន ដែល​​ធ្វើ​​​​ពី​​ប្រាក់។

​​​​​​​​​​​តារា​សម្ដែង​​និង​​អ្នក​ជំនួញ​កណ្ដាល​រូប​​នេះ បាន​​ប្រាប់​​​មក​​កាន់​​វិបសាយ កញ្ញា​​​ ថា​ <ដំបូង​​ឡើយ​​​​​ខ្ញុំ​​មាន​​ការ​គោរព​​​​​ស្រលាញ់​ទៅ​​លើ​​អង្គ​​ហនុមាន និង​​​​បាន​​​​​​​ពាក់​ល​​​​ចិញ្ចៀន​​​រូប​​ព្រះ​​កេះ​​ហនុមាន​​របស់​​ប្រទេស​​ថៃ​ធ្វើ​​ពី​​ស្ពាន់​ ហើយ​​​​​ឃើញ​​ថា​​ស្អាត​​​​​​​គួរ​ឲ្យ​​​​ចាប់​អារម្មណ៍​ ម្យ៉ាង​​​​ទៀត​​​ ​​វា​ក៏​ជា​​​​​វប្បធម៌​​ខ្មែរ​​យើង​​ផង​​ដែរ ដូច្នេះ​​​ហើយ​​បាន​​ជា​ខ្ញុំ​​ចង់​​​​​​ធ្វើ​​លក់​​នៅ​ប្រទេស​​​​ខ្មែរ​​​វិញ​​ម្តង>។

<របរ​​មួយ​នេះ​​មាន​​​​​​​ទាំង​​ចំណូល​​និង​​ផល​​​​ចំណេញ​​ដល់​​ប្រទេស​​ជាតិ ដោយ​​​​​ចូល​​រួម​​ផ្សព្វផ្សាយ​ពី​​វប្បធម៌​​​ខ្មែរ​ផង​​​ដែរ>។ លោក​​​​ សុជាតិ​ ​បញ្ជាក់។

បន្ទាប់​​ពី​​ការ​​​បញ្ចេញ​​ស្នា​ដៃ​និង​ចាប់​ផ្តើម​​​​​ដាក់​លក់​​​ ក្នុង​​​​​រយៈ​​ពេល​​៣-៤​ខែ ​​​​​​ទទួល​បាន​​​ការ​គាំ​​ទ្រ​​​យ៉ាង​​​​​ច្រើន​​ ជា​​ពិសេស​​​​​​ដោយ​​សារ​​តែ​​​ចិញ្ចៀន​​ហនុមាន​ ​បញ្ចេញ​​មុខ​មាត់ ស្រប​​​ពេល​​ដែល​​​បញ្ហា​ល្ខោន​​ខោល​​កំពុង​តែ​ផ្ទុះ​ឡើង ទើប​​ធ្វើ​​ឲ្យ​មាន​​ប្រជាប្រិយភាព​​ទ្វេដង។​​​​​​​​​​​​​​​​

គួរ​​​​រម្លឹក​​​ថា លោក ទួន សុជាតិ គឺ​ជា​​ឈ្មួញ​​កណ្តាល ជា​​អ្នក​​​​​​​​​ច្នៃ​​ម៉ូដ​​​​​សស្ត្រាវុធ​​ខ្មែរ ដែល​​​​​ដូន​តា​​​​របស់​​​​​លោក បន្សល់​​​កេរ្តិ៍​ដំណែល​​អស់​រយៈ​​កាល​​​ជា​​យូរ​​ណាស់​មក​​ហើយ។​​

ចុចអានបន្ត៖

​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម