ហេតុផលដែលគ្រូពេទ្យម្នាក់បង្កើតចិញ្ចៀនហនុមានខ្មែរ
- 2018-09-26 04:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលគ្រូពេទ្យម្នាក់បង្កើតចិញ្ចៀនហនុមានខ្មែរ
មានមនុស្សជាច្រើនចូលចិត្តពាក់ចិញ្ចៀន ប៉ុន្តែសម្រាប់អ្នកមានគំនិតច្នៃម៉ូដទម្រង់បែបសិល្បៈខ្មែរមានមិនច្រើននោះទេ។ លោក ទួន សុជាតិ វ័យ២៨ឆ្នាំ ជាគ្រូពេទ្យបែបបុរាណនិងវិទ្យាសាស្ត្រ ហើយក៏ជាគ្រូបង្ហាត់ល្បុក្កតោ បានបង្កើតចិញ្ចៀនច្នៃម៉ូដជារូបព្រះកេះហនុមាន ដែលធ្វើពីប្រាក់។
តារាសម្ដែងនិងអ្នកជំនួញកណ្ដាលរូបនេះ បានប្រាប់មកកាន់វិបសាយ កញ្ញា ថា <ដំបូងឡើយខ្ញុំមានការគោរពស្រលាញ់ទៅលើអង្គហនុមាន និងបានពាក់លចិញ្ចៀនរូបព្រះកេះហនុមានរបស់ប្រទេសថៃធ្វើពីស្ពាន់ ហើយឃើញថាស្អាតគួរឲ្យចាប់អារម្មណ៍ ម្យ៉ាងទៀត វាក៏ជាវប្បធម៌ខ្មែរយើងផងដែរ ដូច្នេះហើយបានជាខ្ញុំចង់ធ្វើលក់នៅប្រទេសខ្មែរវិញម្តង>។
<របរមួយនេះមានទាំងចំណូលនិងផលចំណេញដល់ប្រទេសជាតិ ដោយចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរផងដែរ>។ លោក សុជាតិ បញ្ជាក់។
បន្ទាប់ពីការបញ្ចេញស្នាដៃនិងចាប់ផ្តើមដាក់លក់ ក្នុងរយៈពេល៣-៤ខែ ទទួលបានការគាំទ្រយ៉ាងច្រើន ជាពិសេសដោយសារតែចិញ្ចៀនហនុមាន បញ្ចេញមុខមាត់ ស្របពេលដែលបញ្ហាល្ខោនខោលកំពុងតែផ្ទុះឡើង ទើបធ្វើឲ្យមានប្រជាប្រិយភាពទ្វេដង។
គួររម្លឹកថា លោក ទួន សុជាតិ គឺជាឈ្មួញកណ្តាល ជាអ្នកច្នៃម៉ូដសស្ត្រាវុធខ្មែរ ដែលដូនតារបស់លោក បន្សល់កេរ្តិ៍ដំណែលអស់រយៈកាលជាយូរណាស់មកហើយ។
ចុចអានបន្ត៖