ស្រលាញ់​គ្នា​​​យូរ​​ប៉ុនណា ​​​អេនជី​​នៅ​​តែ​​​​​​​ទិញ​​​កាដូ​​​​ Surprise ស្វាមី

  • 2018-09-24 04:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អតីត​​តារា​​ចម្រៀង​​​​​សំឡេង​ស្រទន់​​​​​ អេនជី ជាមួយ​​នឹង​​​​ស្វាមី​​អ្នក​ជំនួញ​​​រូប​​សង្ហា​​នៅ​​តែ​​​​បន្ត​ភាព​​ផ្អែម​ល្ហែម ទោះ​​បី​​ស្រលាញ់​គ្នា​​យូរ​​​​ប៉ុនណា​​ក៏​​ដោយ។

អ្នក​​ទាំង​​ពីរ​​ធ្លាប់​​បាន​​​​​ផ្តល់​​បទ​​សម្ភាសន៍​​ម្តង​​រួច​​ហើយ មក​កាន់​​វិបសាយ​ "កញ្ញា" ទាក់​​​ទង​​​​​ទៅ​នឹង​ប្រវត្តិ​ស្នេហា​​ ការ​​​​ពុះ​ពារ​​​​​ឧបសគ្គ​ជាមួយ​​គ្នា​​​​រហូត​​បាន​​​ដល់​ថ្ងៃ​​រៀបការ។

ចុច​អាន​បន្ត៖ ស្វាមី​ អេនជី ទម្លាយ​​ប្រវត្តិ​ស្នេហ៍​ផ្ដើម​ទាក់ទង​គ្នា​តាម​ហ្វេសបុក និង​ចំណុច​ពិសេស ៤ យ៉ាង​របស់​ភរិយា

ទន្ទឹម​​​គ្នា​​​នេះ​​ដែរ ​​​​​​​ថៅកែ​​​ស្រី​​រូប​​ស្រស់​​ បាន​​​​​​​​ទិញ​​​កាដូ​​​​​​​ដើម្បី​​ Surprise ស្វាមី​​​​ ថែម​​ទាំង​​​ភ្ជាប់​​ជាមួយ​​សារ​​​​ខ្លី​​​​​ដែល​​សរសេរ​​ថា ​«ក្តីសុខកើតមានចំពោះមនុស្ស ២នាក់ចេះយល់ចិត្តគ្នា ការខិតខំប្រឹងប្រែងមិនធ្វើឲ្យយើងបរាជ័យទេ លើកនេះទិញ Surprise ប្តីម្តង»។

តាម​​​អត្ថន័យ​​​នៃ​​សារ​​​​​​​​ខ្លី​មួយ​​នេះ ​បញ្ជាក់​​ថា​ ស្វាមី​​របស់​​នាង​​​​​ធ្លាប់​បាន​​ Surprise ប្រពន្ធ​​​​​បែប​​នេះ​​​​ពី​​មុន​​​ម្តង​​រួច​​ហើយ ទើប​​​​​​​ធ្វើ​​​ឲ្យ​​នាង​​នៅ​មិន​សុខ​​​​​ចង់​​​បង្ហាញ​​​ក្តី​​ស្រលាញ់​​​​​តប​ទៅ​​​ប្តី​​វិញ​។​​​​

ប្តី​​ប្រពន្ធ​​មួយ​គូ​នេះ បើ​គិត​​ចាប់​​ពី​​​ថ្ងៃ​​​ស្គាល់​គ្នា​​​​ រហូត​បាន​ចូល​រោង​ជ័យ មាន​រយៈពេល ៧ ឆ្នាំ​ហើយ ដែល​​​​អាច​​​​​សន្និដ្ឋាន​​បាន​ថា​​ អ្នក​ពីរ​​មាន​​ក្តី​​​​​ស្រលាញ់​ធំធេង និិង​​​​​រឹង​មាំ ៕

ចុចអានបន្ត៖ អេនជី ចូល​រោង​ការ​ជាមួយ​អ្នក​ជំនួញ​​វ័យ​ក្មេង ចំណាយ​លុយ​​ជា​ច្រើន​ម៉ឺន​ដុល្លារ

អត្ថបទ៖ ដេត ឈុនអ៉ី