ស្វាមី អេនជី ទម្លាយប្រវត្តិស្នេហ៍ផ្ដើមទាក់ទងគ្នាតាមហ្វេសបុក និងចំណុចពិសេស ៤ យ៉ាងរបស់ភរិយា
- 2018-04-30 02:31:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាមី អេនជី ទម្លាយប្រវត្តិស្នេហ៍ផ្ដើមទាក់ទងគ្នាតាមហ្វេសបុក និងចំណុចពិសេស ៤ យ៉ាងរបស់ភរិយា
នៅថ្ងៃតារាចម្រៀងដ៏ស្រស់សោភា អេនជី ចូលរោងការនាង និងស្វាមី ដែលជាអ្នកជំនួញវ័យក្មេងបានបង្ហើបប្រាប់ កញ្ញា ពីទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ។ ការស្គាល់គ្នារហូតបានចូលរោងជ័យនេះ មានរយៈពេល ៧ ឆ្នាំហើយ ដោយពីដំបូង គឺគ្រាន់តែឃើញមុខធម្មតា មិនមានអ្វីធំដុំទេ ទើបតែ ៤ ឆ្នាំចុងក្រោយមុនរៀបការនេះ ពួកគេបានទាក់ទងយល់ចិត្តគ្នា រហូតបានភ្ជាប់់ពាក្យក្នុងឆ្នាំ ២០១៤។ កូនក្រមុំ បានបញ្ជាក់ទៀតថា ទំនាក់ទំនងនាង និងស្វាមី ចាប់ផ្តើមតាមរយៈបណ្តាញសង្គមហ្វេសបុក ដោយគាត់បានឆាតមកជូនពរនាង នៅថ្ងៃឆ្លងឆ្នាំ។ ម្យ៉ាងទៀតនាងក៏ធ្លាប់ឃើញគាត់នៅខាងក្រៅដែរ ព្រោះគាត់ជាម្ចាស់ហាង រ៉ាយុទ្ធ ហើយនាងឧស្សាហ៍ទៅយកសម្លៀកបំពាក់នៅទីនោះ កាលនៅជាតារាចម្រៀង។ ចំណែកឯកូនកម្លោះរូបសង្ហា ក៏បានប្រាប់មកដែរថា គាត់ចាប់អារម្មណ៏ ហើយលង់ស្រលាញ់ អេនជី ដោយសារនាងមាន ៤ ចំណុចធំៗខាងក្រោមនេះ៖
១. យល់ចិត្ត៖ «នាងយល់ចិត្តខ្ញុំណាស់ សឹងតែ ១០០ ភាគរយទៅហើយ ដែលធ្វើឲ្យទំនាក់ទំនងមួយនេះមិនសូវជាជួបនូវឧបសគ្គអ្វីច្រើន រហូតពួកយើងអាចកាន់ដៃគ្នាមកដល់សព្វថ្ងៃនេះ»។
២. ចូលចិត្តរកស៊ី៖ «អេនជី មិនបោះបង់ចោលនូវវិថីសិល្បៈទេ ប៉ុន្តែដោយសារតែនាងចូលចិត្តរកស៊ី ទើបសម្រេចចិត្តផ្អាកពីសិល្បៈមួយរយៈសិន ដើម្បីមកផ្តោតលើរបររកស៊ីជាមួយខ្ញុំ»។
៣. ចេះទុកដាក់៖ «នាងជាមនុស្សចេះទុកដាក់លុយកាក់ត្រឹមត្រូវ មិនចាយវាយផ្តេសផ្តាស ដែលធ្វើឲ្យខ្ញុំកាន់តែស្រលាញ់នាងទ្វេរដង»។
៤. អត្តចរិតល្អ៖ «រូបសម្បត្តិជារឿងបន្ទាប់បន្សំ ប៉ុន្តែសំខាន់នាងមានចរិតល្អ ស្មោះត្រង់ ដែលធ្វើឲ្យខ្ញុំសម្រេចចិត្តជ្រើសរើសរូបនាងមកធ្វើជាភរិយា និងរៀបការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរតែម្តង»។ នេះគឺជាសម្តីពិតចេញពីមាត់របស់ស្វាមីអេនជី ក្នុងថ្ងៃអាពាហ៍ពិពាហ៍៕
ជាចុងក្រោយ កញ្ញា សូមជូនពរស្វាមីភរិយាថ្មីមួយគូនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង! ចុចអាន៖អេនជី ចូលរោងការជាមួយអ្នកជំនួញវ័យក្មេង ចំណាយលុយជាច្រើនម៉ឺនដុល្លារ