និស្សិតស្រីចិនជួលបន្ទប់ស្នាក់នៅមិនជួយសម្អាត ថែមទាំងបោះពាក្យថា "មិនមែនផ្ទះខ្ញុំទេ"
- 2018-09-18 09:08:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតស្រីចិនជួលបន្ទប់ស្នាក់នៅមិនជួយសម្អាត ថែមទាំងបោះពាក្យថា "មិនមែនផ្ទះខ្ញុំទេ"
រូបភាពបន្ទប់ដែលពោរពេញដោយសំរាមនិងគ្មានសណ្ដាប់ធ្នាប់ត្រូវបានម្ចាស់ Apartment Airbnb ថតបង្ហោះនៅលើបណ្ដាញសង្គម បន្ទាប់ពីក្រុមនិស្សិតស្រីចិនមកជួលស្នាក់នៅរយៈពេល៥ថ្ងៃ។
តាមការឱ្យដឹងពីម្ចាស់ Apartment ខាងលើបានឱ្យដឹងថា និស្សិតស្រីបីនាក់បានជួលបន្ទប់ស្នាក់នៅពីថ្ងៃទី៥ ដល់ថ្ងៃទី១០ កញ្ញា តែដល់ថ្ងៃរើចេញគឺមានសំរាមរាយពាសពេញបន្ទប់ ចង្ក្រានបាយកខ្វក់ របស់របរដាក់ខុសកន្លែង ថែមទាំងបោះពាក្យមិនសមរម្យដាក់លោកទៀត។
លើសពីនេះ ពួកគេបានបំផ្លាញសៀវភៅមគ្គុទ្ទេសក៍របស់លោក ថែមទាំងបានគូសខ្វៀក និងគូររូបលាមកដាក់ឱ្យម្ចាស់បន្ទប់ទៀតផង។ បុរសជាម្ចាស់បន្ទប់បានតម្រូវឱ្យពួកគេបង់ថ្លៃគុណនឹងពីរសម្រាប់ថ្លៃសម្អាត តែពួកគេប្រកែក ហើយនារីម្នាក់បានបោះពាក្យសម្ដីថា "ខ្ញុំមកជួលបន្ទប់ស្នាក់នៅ មិនមែនមកសម្អាតទេ! នេះមិនមែនផ្ទះរបស់ខ្ញុំផង អ៊ីចឹងខ្ញុំមិនបាច់ត្រូវសម្អាតឱ្យលោកឯងទេ!”។
ចំណែកអ្នកផ្សេងទៀតក្នុងចំណោមបីនាក់នោះបាននិយាយការពារខ្លួនថា មកពីពួកគេរកធុងសំរាមមិនឃើញទើប ចោលក្នុងបន្ទប់បែបនេះ។ ឆ្លើយតបនឹងការដោះសារនេះ ម្ចាស់បន្ទប់បានបង្ហោះរូបធុងសំរាម៣ដែលដាក់នៅខាងក្រៅបន្ទប់។
ក្រោយរូបភាពរាយប៉ាយនេះត្រូវបានចែកចាយតៗគ្នាល្បីរួចមក និស្សិតស្រីទាំងបីបានសុំការអត់ឱនទោសពីម្ចាស់បន្ទប់ តែត្រូវបុរសខាងលើបដិសេធដោយអះអាងថា បើលោកទទួលការសុំទោសរបស់ពួកនាង គឺដូចទទួលស្គាល់ថានាងនិយាយរឿងមិនឃើញធុងសំរាមជារឿងពិត និងចង់បង្រៀនឱ្យអ្នកមកជួលផ្ទះគេស្នាក់នៅទាំងអស់ជួយថែរក្សានិងសម្អាតផង៕
ចុចអាន៖ អូតែសស្រីត្រូវបណ្តេញចេញពីការងារ ក្រោយមិត្តប្រុសសុំនាងរៀបការលើយន្តហោះ (វីដេអូ)