ចៀ​វៃ​ បង្អួត​ស្បែក​ស​ដូច​ព្រិល​ចូល​រួម​កម្មវិធីនៅ​អាមេរិក

  • 2018-09-15 02:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Ruby Lin បាន​មាន​វត្តមាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ដើម្បី​​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​របស់​ម៉ាក​ខោ​អាវ Oscar de le Renta។

ពាក់​អាវ​ចាក់​ពណ៌​ក្រហម​សំយេះ​ស្មា ស្រី​ស្អាត​វ័យ ៤២​ឆ្នាំ​ ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​នាម​ជា​តារា​អាស៊ី​តែ​មួយ​គត់​ក្នុង​កម្មវិធី។

មុន​នោះ​មូយ​ថ្ងៃ ប្រពន្ធ​របស់​តារា​សម្ដែង Wallace Huo បាន​បង្ហាញ​ខ្លួន​នៅ​ព្រលានយន្តហោះ​ជាមួយ​សម្លៀកបំពាក់​​របស់​ម៉ាក​ដដែល​យ៉ាង​ស្រស់​ស្អាត។ ក្រោយ​សម្រាល​កូន​រួច តារា​កើត​ឆ្នាំ​១៩៧៦ ទទួល​​​ថត​​តែ​ពាណិជ្ជកម្ម និង​ចូល​រួម​ក្នុង​កម្មវិធី​ដោយ​មិន​ទាន់​ទទួល​ថត​រឿង​ឡើយ ត្បិត​ចង់​មាន​ពេលមើល​ថែ​ទាំ​គ្រួសារ​ឲ្យ​បាន​ច្រើន៕

ចុចអាន៖ ចៀវៃ​ស្អាត​ឥត​ទាស់​ពេល​ប្រជែង​សម្រស់​ជាមួយ​តារា​ដទៃ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម