ចៀវៃ​ស្អាត​ឥត​ទាស់​ពេល​ប្រជែង​សម្រស់​ជាមួយ​តារា​ដទៃ

  • 2017-06-20 07:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Ruby Lin បាន​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប​ក្នុង​កម្មវិធី​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ម៉ាក​គ្រឿង​អលង្កា​អន្តរជាតិ​មួយ ដែល​ស្ថិត​ក្នុង​ចង្កោម​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​សៀងហៃ ២០១៧។ ក្នុង​រ៉ូប​ពណ៌​មាស​វែង​អូស​ដី ភរិយា​របស់ Wallace Huo មើល​ទៅ​ស៊ីវិល័យ និង​មាន​រាង​ស្អាត​បើ​ទោះ​ទើប​កើត​កូន​ហើយ។

មាន​មុខ​ក្នុង​កម្មវិធី​នេះ​ដែរ គឺ​មួយ​ក្នុង​ចំណោម​កំពូល​រាជិនី​សម្រស់​ទាំង៤​របស់​វិស័យ​ភាពយន្ត​ចិន តារា​សម្ដែង Zhang Ziyi។ នៅ​ក្នុង​ឈុត​ពណ៌​ខ្មៅ សំលៀក​បំពាក់​របស់ Ziyi ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​ភាព​សាមញ្ញ​ជាង​តួ​រឿង "ព្រះ​នាង​យេយេ"៕

ប្រភព៖ ngoisao ប្រែ​សម្រួលៈ Caramel

អត្ថបទពេញនិយម