ផ្ញើ​​​​ជូន​មនុស្ស​​ស្រី​ដែល​​​សម្រេច​ចិត្តចាក​ចេញ​ពី​ប្រុស​​ក្បត់

  • 2018-09-12 09:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​​​ចំពោះ​មនុស្ស​​ស្រី​ដែល​​​​​ចិត្ត​ដាច់​​​ពី​ប្រុស​​ក្បត់​៖

​សូម​អ្នក​​​កុំ​​​​វិល​ត្រលប់​​ទៅ​រក​គេ​ម្តង​​ទៀត​​​។ ខ្ញុំ​ដឹង​ ​​​នៅ​ក្នុង​​​​ចិត្ត​​របស់​អ្នក​​​ កំពុង​តែ​​​​គិត​ថា​​​​​ គ្មាន​អ្វី​ត្រូវ​​​រារែក​​បន្ត​ទៀត​ទេ ដល់​ពេល​​​ដក​​ខ្លួន​​ហើយ ​ទើប​មិន​ឈឺ​​ចាប់​​ជាង​​នេះ​។ ​​​ខ្ញុំ​​​ដឹងថា​​​ ការ​​សម្រេច​ចិត្ត​​របស់​អ្នក​​ គឺ​​ប្រកប​​​ដោយ​​​ភាព​​ជឿជាក់​​និង​មាន​ហេតុផល​ច្បាស់​លាស់។ ខ្ញុំ​​ដឹង​ទៀត​​ថា អ្នក​​បាន​​សម្រេច​ចិត្ត​​​ដោយ​មិន​ស្តាយ​ក្រោយឡើយ​​។

​​រឿង​​​កន្លង​មក​​​​វា​ល្មម​​គ្រប់​គ្រាន់​​ពេក​​ហើយ​​​​សម្រាប់​​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​​ចិត្ត​។ នេះ​​ក៏​មិនមែន​ជា​លើក​ទី១ដែរ​ ​​​​ ដែល​អ្នក​​​បាន​​ព្យាយាម​​ចាក​​ចេញ​​​ពី​គេ​​​ ត្រូវ​ទេ? កាល​​ពី​មុន​​​​ អ្នក​​​ធ្លាប់​​ធ្វើ​​អីចឹង​ម្តង​​រួច​ហើយ​ ​តែ​នៅ​​មិន​​​ដាច់​ចិត្ត​​​ ​​​ក៏​​​​​ត្រលប់​ទៅ​​វិញ​ តើ​​​ធ្វើ​​បែប​​​​ហ្នឹង​​ធ្វើ​​​អី​ទៅ?

មនុស្ស​ប្រុស ​ដែល​​​មិន​​​​ខ្វាយ​ខ្វល់​​​ពី​អ្នក​ មនុស្ស​​ប្រុស​​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​​ឈឺ​​បេះដូង​ម្តង​ហើយ​ម្តង​ទៀត មនុស្ស​​ប្រុស​ដែល​មិន​អាច​កាន់​​ដៃ​​គ្នា​បន្ត​ទៅ​មុខ​​បាន​ គ្មាន​​ហេតុ​ផល​ណា​​ដែល​អ្នក​​ត្រូវ​​នៅ​ទ្រាំ​​ទ្រ​​ជាមួយ​គេ​ទៀត​ទេ។ ពិត​​ហើយ ​ហេតុផល​គឺ​​ដោយ​សារ​​​ក្តី​​​​ស្នេហ៍​ស្មោះ​អ្នក​​នៅ​តែ​​មាន​លើ​រូប​​គេ​។ ចុះ​​​ហេតុ​​អ្វី ត្រូវ​ស្រលាញ់​គេ​​​រហូត​​ភ្លេច​​ស្រលាញ់​​ខ្លួន​ឯង​​ទៅវិញ? ហេតុ​​អ្វី​ត្រូវ​​​យក​សុភមង្គល​​របស់​​​ខ្លួន​ឯង​ទៅ​​ប្ដូរ​ជាមួយ​នឹង​​រឿង​​ឥត​បាន​ការ? ខ្ញុំ​​ដឹង​​ថា​​សុភមង្គល​​​​របស់​អ្នក​​​​អាច​​​កើត​មាន​ឡើង ​កាលណា​បាន​នៅ​ជិត​មនុស្ស​​ដែល​​ខ្លួន​ស្រលាញ់​ ​​​​​ប៉ុន្តែ​​​បើ​​នៅ​​​ជិត​គ្នា​​ហើយ​បែរ​ជា​ផ្ទុយ​​ស្រឡះ​ពី​ការ​រំពឹង​ទុក ត្រូវ​តែ​ឈប់​​ដាច់​​​ខាត។ ​​​ពេល​បែក​គ្នា​​​ហើយ​​ត្រូវ​គ្នា​​​​​វិញ តែង​កើត​ឡើង​​ដដែលៗ​ញយ​ដង​​ ​ដោយ​​សារ​​​​តែ​គេ​មិន​​​ខ្លាច​​ការ​បែក​​បាក់ មិន​បាន​ឲ្យ​តម្លៃ​ចំពោះ​អ្នក។ ឯ​​ក្តី​ស្រលាញ់​​ដែល​គេ​ផ្តល់​មក​ឲ្យ​អ្នក មិន​​បាន​​១០​% ​ នៃ​​​ក្តី​ស្រលាញ់​ដែល​អ្នក​ផ្តល់​ឲ្យ​គេ​ផង។ ទោះ​​មាន​​រឿង​​អ្វី​ក៏​ដោយ​ កុំ​ត្រលប់​​​ទៅ​​រក​​ម្នាក់​នោះ​​ដាច់​​ខាត ឈប់​​ខ្ជះខ្ជាយ​ពេល​​​វេលា​​តទៅ​ទៀត។ មនុស្ស​​ស្មោះ​ត្រង់ លះបង់​ដូច​ជា​អ្នក​​ មិន​ស័ក្តិសម​​នឹង​​ទទួល​បាន​ស្នេហា​បែប​​​នេះ​ទេ។ មនុស្ស​​​​ប្រុស​​ដូចជា​គេ ក៏​​មិន​​ស័ក្តិសម​​នឹង​ទទួល​បាន​មនុស្ស​ល្អ​​ដូចជា​រូប​​អ្នក​ដែរ៕

សង្ឃឹម​ថា​មនុស្ស​ស្រី​ល្អៗ​​ទាំង​អស់​​​ បាន​​អាន​សារ​មួយ​នេះ​​គ្រប់ៗ​គ្នា!

ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី