ពេលគេអស់ចិត្តស្រឡាញ់ពីអ្នក គេនឹងក្លាយជាមនុស្សរវល់ខ្លាំងម្នាក់ក្នុងលោក
- 2018-09-12 04:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលគេអស់ចិត្តស្រឡាញ់ពីអ្នក គេនឹងក្លាយជាមនុស្សរវល់ខ្លាំងម្នាក់ក្នុងលោក
នៅពេលដែលគេលែងស្រឡាញ់អ្នក គ្រប់យ៉ាងនឹងចាប់ផ្ដើមពិបាកយល់។
ត្រូវចាំណា នៅពេលគេអស់អារម្មណ៍ជាមួយអ្នកហើយ ភ្លាមៗនោះគេនឹងក្លាយជាមនុស្សម្នាក់ដែលរវល់ជាងគេក្នុងលោក។ សារដែលធ្លាប់ផ្អែមល្ហែមក៏ចាប់ផ្ដើមស្ងាត់ទៅៗ ការ Call និយាយគ្នាក៏កាន់តែតិចខ្លាំង ហើយគ្រប់យ៉ាងគឺត្រូវបានផ្លាស់ប្ដូរសឹងតែ ១៨០ ដឺក្រេ។
នៅពេលគេលែងចាប់អារម្មណ៍ទៅលើអ្នកទៀត អ្នកនឹងក្លាយទៅជាមនុស្សចិត្តដាច់ជាងគេនៅលើលោក ព្រោះគ្រប់យ៉ាងដែលទាក់ទងនឹងអ្នកគេក៏មិនសូវជាចង់ដឹងអីទៀតដែរ។ គេហាក់ដូចជាបានកប់វត្តមានអ្នកទៅក្នុងដីបាត់ទៅហើយ។ ចំណែកឯការចងចាំ មនោសញ្ចេតនាពីមុនរវាងអ្នក និងគេគ្រាន់តែជាសំបកអតីតកាលមួយតែប៉ុណ្ណោះ។
នៅពេលការស្រឡាញ់គេលែងមានចំពោះអ្នកទៀត គេហាក់ដូចជាមនុស្សដែលគ្មានមនោសញ្ចេតនា។ ពេលដែលអ្នកពិបាកចិត្តក៏គេមិនអាចមានវត្តមានក្បែរអ្នក ពេលអ្នកត្រូវការគេ គេក៏មិនអាចចេញមុខតាមតែអ្នកចង់បាននោះដែរ។ ពេលនោះអ្នកគឺលែងជាមនុស្សសំខាន់សម្រាប់គេទៀតហើយ។
នៅពេលគេចង់ចាកចេញមែនទែន គេនឹងអនុញ្ញាតឲ្យអ្នករកមនុស្សថ្មីដែលល្អជាងគេ។ គេនឹងក្លាយជាមនុស្សមិនល្អ ហើយប្រាប់អ្នកថាមិនបាច់ស្រឡាញ់គេទៀតនោះទេ។
នៅពេលគេគ្មានបំណងនឹងនៅជាមួយអ្នកទៀត ទឹកភ្នែកអ្នកនឹងក្លាយជាទឹកសាបដែលគ្មានឥទ្ធិពលអីទាំងអស់ទៅលើគេ។ គេនឹងគ្មានអារម្មណ៍អីទាំងអស់ ទោះអ្នកខំទាញគេ ខំហាមគេមិនឲ្យដើរចេញពីអ្នកយ៉ាងណាក៏ដោយ។
នៅពេលគេអស់ចិត្ត អ្នកមិនចាំបាច់សួររកហេតុផលពីគេទៀតឡើយ ព្រោះគេនឹងមានគ្រប់ហេតុផលទាំងអស់ដើម្បីដើរចេញពីអ្នក។
អ្វីដែលអ្នកត្រូវដឹង ហើយត្រូវយល់នោះគឺថា នៅពេលមនុស្សធ្លាប់ស្រឡាញ់គ្នាខ្លាំង ហើយមិនយូរប៉ុន្មានគេក៏ចាប់ផ្ដើមប្រែប្រួលនោះ គឺគេអស់ចិត្ត។ បើមនុស្សនៅស្រឡាញ់គ្នា គឺមិនអាចខ្វះគ្នាបានទេ។ ក្ដីនឹករលឹក ការខ្វល់ខ្វាយ ភាពកក់ក្ដៅ នឹងជំរុញឲ្យម្នាក់ៗចង់ជួបគ្នា ចង់មានពេលសម្រាប់គ្នា ចង់នៅក្បែរគ្នា ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាក ឬរវល់យ៉ាងណាក៏ដោយ។
ដោះលែងគេទៅ ព្រោះអ្នកមិនអាចឃាត់មនុស្សដែលគេចង់ទៅបាននោះទេ ហើយអ្នកក៏មិនគួរចំណាយពេលស្ដាប់ពាក្យថា«រវល់» របស់គេរាល់ថ្ងៃទៀតដែរ៕
ចុចអាន៖កុំយំព្រោះតែមនុស្សប្រុសចាកចេញអី ត្រូវគិតថាគេចាកចេញដើម្បីឲ្យអ្នកជួបមនុស្សល្អជាងគេ