ចង់បានបបូរមាត់ស្អាត​ ទាក់ទាញ ក្រែម ៣​ម៉ាក​នេះ​​នារីៗមិន​គួរ​រំលង​ទេ!

  • 2018-08-21 09:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រែម​សម្រាប់​មនុស្ស​ស្រី​គឺ​សំខាន់​ណាស់ ព្រោះ​ទោះ​បី​ជា​មិន​បានផាត់​មុខ ឲ្យ​តែ​បាន​ក្រែម​ក៏​មនុស្ស​ស្រី​មើល​ទៅ​ស្អាត​ដែរ។ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ក្រែម​ពណ៌​ស្អាតៗ និង​មាន​គុណភាព​ខ្ពស់​នោះ ក្រែម​ ៣​ម៉ាក​ខាង​ក្រោម​នេះ អ្នក​មិន​គួរ​គ្មាន​ក្នុង​ដៃ​ទេ។ មិន​ថា​កាលៈទេសៈ​ណា​ឲ្យ​តែ​មាន​វា បបូរមាត់​អ្នក​នឹង​នៅ​តែ​ស្អាត ស្រស់​ស្រាយ ៖

១. 3CE Style Nanda Soft Lip Lacquer

គ្រាន់​តែ​ឃើញ​ម៉ាក​នេះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ហើយ ព្រោះ​វា​ជា​ម៉ាក​ដ៏​ល្បី​នៅ​ប្រទេស​កូរ៉េ។ វា​មាន​ ១០​ពណ៌​ឲ្យ​អ្នក​ជ្រើស​រើស​ទៅ​តាម​ចំណូលចិត្ត​អ្នក ហើយ​អាច​និយាយ​បាន​អ្នក​អ្នក​អាច​នឹង​ពិបាក​ជ្រើស​រើស ព្រោះ​សុទ្ធ​តែ​ជា​ពណ៌​ស្អាតៗ​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បាន។

២. Seoul G'ANI H. Matte Lipstick

មិន​ត្រឹម​តែ​រូបរាង​ Cute ទេ តែ​សូម្បី​តែ​ពណ៌ និង​សាច់​ក្រែម​ក៏​ពិបាក​ឲ្យ​អ្នក​មើល​រំលង​វា​ដែរ។ សម្រាប់​នារី​ដែល​ចូលចិត្ត​ពណ៌​បែប​ Cute Cute ម៉ាក​នេះ​ពិតជា​មិន​ឲ្យ​អ្នក​ខក​ចិត្ត​នោះ​ទេ។ វា​មាន​ ៦​ពណ៌​សម្រាប់​ឲ្យ​អ្នកជ្រើស​រើស ហើយ​៦​ពណ៌​នោះ​សុទ្ធ​តែ​ជា​ពណ៌​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង។

៣. Son Miita Cherish Lip Matte

វា​មាន​រូប​រាង​ស្រដៀង​ជាមួយ​នឹង​ម៉ាក​ខាង​លើ​ដែរ តែ​ការ​រចនា​​មាន​ភាព​ខុសគ្នា​បន្តិច។ សម្រាប់​ពណ៌​វិញ​ក៏​មិន​ណយ​ដែរ ព្រោះ​សុទ្ធ​តែ​ជា​ពណ៌​ដែល​កំពុង​ពេញ​និយម​សម្រាប់​យុវតី។ ក្រែម​ម៉ាក​នេះ​ក៏​មាន ៦​ពណ៌​ឲ្យ​ជ្រើស​រើស​ដែរ ដូច្នេះ​អ្នក​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ជ្រើសរើស​ពណ៌​ដែល​អ្នក​ស្រឡាញ់។

ចុចអាន៖មក​រៀន​ផាត់​ពណ៌​ភ្នែក​ដ៏​ស្រស់ស្អាត និងកំពុង​ពេញ​និយម​សម្រាប់​នារី​អាស៊ី!

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី