ហេតុអ្វីមនុស្សចាស់តែងតែមានបញ្ហាដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក

  • 2025-04-08 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) កើតឡើងមកពីសរសៃឈាមដែលមានការ ត្បៀត ស្ទះ ឬដាច់ បណ្តាលឪ្យខួរក្បាលបរិវេននោះមានការរងរបួស ឬខ្វះឈាមទៅចិញ្ចឹម ធ្វើឪ្យកោសិកាខួរក្បាលខូចខាត បង្កឪ្យអ្នកជំងឺមានអាការៈដួចជា វៀចម៉ាត់ និយាយមិនច្បាស់ឬមិនអាចនិយាយបាន ដៃជើងទន់ខ្សោយ ស្ពឹកមួយជំហាងខ្លួន ឬដើរមិនត្រង់ ហើយតែងតែកើតនៅក្នុងមនុស្សចាស់និងមានជំងឺប្រចាំខ្លួន ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺលើសកូលេស្តេរ៉ុលក្នុងឈាម។

៤ មូលហេតុដែលមនុស្សអាយុច្រើនតែងតែមានបញ្ហាដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់ទឹក

1. អំឡុងពេលងូតទឹកត្រជាក់និងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ រហូតដល់សរសៃឈាមក្នុងខួរក្បាលដាច់ ឬនៅពេលសម្ពាធឈាមកើនឡើងខ្ពស់ បណ្ដាលឪ្យសរសៃឈាមឆ្លើយតបដោយការកន្ត្រាក់ បង្កឪ្យសរសៃឈាមដែលមានការត្បៀតពីមុនស្រាប់ក៏ក្លាយជាសរសៃឈាមដែលស្ទះ ធ្វើឱ្យខួរក្បាលខ្វះឈាម ដែលជាមូលហេតុធ្វើឪ្យដួលក្នុងបន្ទប់ទឹក ហើយអាចនឹងពិការផងដែរ

2. ការផ្លាស់ប្តូរឥរិយាបថយ៉ាងបានរហ័ស ដូចជាការក្រោកពីដំណេកយ៉ាងលឿន ផ្លាស់ប្តូរពីអង្គុយទៅឈរលឿនពេក ដែលជាហេតុធ្វើឪ្យសម្ពាធឈាមក្នុងខួរក្បាលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់អាចធ្វើឱ្យសរសៃឈាមក្នុងខួរក្បាលដាច់

3. ការបន្ទោរបង់ក្នុងបន្ទប់ទឹក ឬរោគសញ្ញាផ្សេងទៀត ដូចជា ក្អក ឬកណ្តាស់ នឹងធ្វើឱ្យសម្ពាធក្នុងខួរក្បាលកើនឡើងរហូតដល់ទៅ ១០ដង

4. អ្នកដែលមានជំងឺប្រចាំខ្លួនលើសឈាមរ៉ាំរ៉ៃ អាចនិងត្រូវតាមដានរោគសញ្ញារបស់អ្នកដោយខ្លួនឯង ព្រោះថាថ្នាំសម្ពាធឈាមត្រូវលេបជារៀងរាល់ព្រឹក ប៉ុន្តែថ្នាំបញ្ចុះសម្ពាធឈាមមានប្រសិទ្ធភាពក្នុងរយៈពេលខ្លី ធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពនៅពេលល្ងាច ដូច្នេះទើបជាចំណុចខ្សោយដែលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួនបាន

វិធីការពារជំងឺដាច់សរសៃឈាមក្នុងបន្ទប់ទឹក

• អ្នកដែលមានជំងឺប្រចាំខ្លួន ដូចជា លើសឈាម ទឹកនោមផ្អែម និងកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ គួរតែប្រុងប្រយ័ត្ននៅពេលផ្លាស់ប្តូរឥរិយាបថ អ្នកគួរតែក្រោកឈរឡើងបន្តិចម្តងៗ ផ្លាស់ទីម្តងបន្តិចៗ ហើយគួរចៀសវាងការឈរយូរៗ

• ជៀសវាងការងូតទឹកក្តៅខ្លាំង ហើយអ្នកគួរតែថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកឱ្យរឹងមាំ ជៀសវាងភាពតានតឹង ការថប់បារម្ភ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នករកឃើញថាខ្លួនអ្នក ឬមនុស្សជុំវិញខ្លួនអ្នកមានរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល គួរតែប្រញាប់ទៅមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម