បណ្តុំ​​ទម្រង់​ចិញ្ចើម​​​​​​ជួយ​ឲ្យ​ទម្រង់​មុខ​ស្អាត​បែប​ធម្មជាតិ ​​​មើល​ទៅ​មិន​ចំណាស់​​​​​

  • 2018-08-20 09:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រង់​ចិញ្ចើម​​​​ប្រៀប​បាន​ដូច​ជា​ចំណុច​ដ៏​ចែង​ចាំង​នៅ​លើ​​ផ្ទៃ​មុខ។ វា​អាច​ជួយ​​លើក​សម្រស់​​​​​អ្នក​​​​​បន្ថែម​​​​​ឲ្យ​កាន់​តែ​ក្មេង​ស្រស់​ស្អាត។ ​ប្រសិន​​​បើ​អ្នក​ដឹង​ពី​​របៀប​​​តុប​តែង​ខ្លួន​តែ​មួយ​មុខ ​គឺ​នៅ​មិន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ​អ្វី​ដែល​សំខាន់​នោះ ត្រូវចេះ​ជ្រើស​រើស​​ទម្រង់​ចិញ្ចើម​ឲ្យ​បាន​ត្រឹម​ត្រូវ​​​តាម​​ទម្រង់​​​មុខ​របស់​អ្នក ឬ​​អាច​មើល​​តាម​គំរូ​ ដ៏​ស្អាតៗ​​​ ដែល​បាន​បង្ហាញ​​ខាង​​ក្រោម​នេះ ហើយ​​​អាចធ្វើ​ការ​ផ្លាស់​ប្តួរ​​និង​កត់​​​​ចំណាំ​ស្ទីល​​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។

១. ​​​គូរ​សើៗ​​ឲ្យចេញ​ជា​សរសៃ​បែប​​ធម្មជាតិ​​តាម​​នារីកូ​រ៉េ

២. ​ជ្រើស​រើស​​ពណ៌​ត្នោត​ខ្ចី​ មើល​​ទៅ​​ស្រាល​ស្រទន់

៣. គូរ​​​​ទម្រង់​ខ្លី ទម្លាក់​​ផ្នែក​កន្ទុយ​ចិញ្ចើម ​បែប​​ក្មេង​​យុវវ័យ

៤. គូរ​ដោយ​ជក់​ផាត់​ភ្នែក ​​ស្អាត​បែប​ធម្មជាតិ​ និង​មិន​ដិត​ខ្លាំង​ពេក

៥. ​គូរ​ត្រង់​ស្មើ សម្រាប់​អ្នកមាន​ទម្រង់​មុខ V

៦. ​ពណ៌​ត្នោត​ចាស់ ធ្វើ​ឲ្យ​ឆ្លុះ​ជាមួយ​នឹង​មុខ

៧. ក្រែម​ក្រហម​​​ស្រស់​​ជា​មួយ​នឹង​​​ចិញ្ចើម​ពណ៌​ស្រាល​ល្មម​​ ស័ក្ដិសម​ឥត​ខ្ចោះ

៨. ​​ទម្រង់​​​ចិញ្ចើម​ ដែល​​ជា​ក្តី​ប្រាថ្នា​របស់​នារី​គ្រប់​រូប

​​៩. ទម្រង់​​​ចិញ្ចើម​​​មុត​​ស្រួច ​បង្ហាញ​អំណាច​​លើ​​ផ្ទៃ​មុខ

១០. ទម្រង់​​​ចិញ្ចើម​លើក​​ខ្ពស់ ​​មើល​ទៅ​ឃើញ​ធំ​ស្រឡះ​ល្អ

១១. ទម្រង់​​​ចិញ្ចើម​​​កោង​ដូច​អក្សរ​ U

១២. ពណ៌​ស្រាល​ស៊ី​គ្នា​ជាមួយ​នឹង​ពណ៌​សក់

១៣. ពណ៌​​ដិត​ល្មម​​ ទាក់​ទាញ​​ខ្លាំង​ណាស់

១៤​. ចិញ្ចើម​​​​​ខ្មៅ ត្រង់​ហើយ​ក្រាស់ មាន​ភាព​លេច​ធ្លោ

១៥. គូរ​​ត្រង់​​សម​ជាមួយ​ទម្រង់​មុខ

១៦. ពណ៌​​និង​ទម្រង់​ចិញ្ចើម ​​ស៊ី​ជាមួយ​​ការ​​ផាត់​មុខ​រលោង​ធម្មជាតិ

១៧. រោម​​ចិញ្ចើម​ក្រាស់​ស្អាត ខុស​​ប្លែក​ពី​គេ

១៨. ទម្រង់​​​ចិញ្ចើម​ធំ​ល្មម សម​ជាមួយ​ភ្នែក​​ភ្លឺផ្លេក គួរ​ឲ្យ​ស្រលាញ់

១៩. ទម្រង់​​​​​និង​ពណ៌​ចិញ្ចើម ស្អាត​ដូច​តុក្កតា

២០. សាមញ្ញ​ធម្មតា មើល​ទៅ​ដូច​អត់​គូរ

២១. ទម្រង់​​​ចិញ្ចើម​​កោង​ធំ​ល្មម ស្រស់​​​ស្អាត​​បំផុត

២២. ទម្រង់​​​ចិញ្ចើម​​​​ក្រាស់​ វែង​​ មាន​មន្ត​ស្នេហ៍​

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី