ដេកលេងនៅតែផ្ទះ Jun Jihyun នៅតែទទួលលុយ១៥ម៉ឺនដុល្លាររាល់ខែ ដោយសាររឿងនេះ
- 2018-08-18 04:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដេកលេងនៅតែផ្ទះ Jun Jihyun នៅតែទទួលលុយ១៥ម៉ឺនដុល្លាររាល់ខែ ដោយសាររឿងនេះ
ទោះបីជាមួយរយៈនេះ មិនមានគម្រោងអ្វីនៅក្នុងសិល្បៈក៏ដោយ តែកំពូលតារាសម្ដែងស្រីកូរ៉េ Jun Jihyun នៅតែមានចំណូលចូលជារឿយៗដោយវិនិយោគទុនត្រូវកន្លែង។
កាលពីថ្ងៃទី១៦ខែសីហាមុននេះ បណ្ដាញព័ត៌មាន ON របស់ហុងកុងបានរាយការណ៍ថា បច្ចុប្បន្នតារាសម្ដែងស្រីជួរមុខកូរ៉េ Jun Jihyun មានអចលនទ្រព្យចំនួន៧នៅទីក្រុងសេអ៊ូល។ ជារៀងរាល់ខែ តួរឿង “Legend of the Blue Sea” ទទួលបានថ្លៃជួលផ្ទះចំនួន១៦០លានវ៉ុន (១៥ម៉ឺនដុល្លារ)។ អាស្រ័យហេតុនេះ ទោះបីជាមិនថតរឿង ឬសកម្មភាពច្រើនក្នុងសិល្បៈក្នុងរយៈពេលនេះក៏ដោយ ក៏ស្រីស្អាតវ័យ៣៦ឆ្នាំមានចំណូលច្រើនគួរឲ្យកត់សម្គាល់។ អចលទ្រព្យដែលស្រីស្អាតរូបនេះកំពុងដាក់ជួលបានថ្លៃជាងគេ គឺជួលឲ្យហាងកាហ្វេ Star Buck ដោយតម្លៃជួលប្រចាំខែឡើងដល់១៣០០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ សិល្បការិនីកើតឆ្នាំ១៩៨១ បានធ្វើឲ្យគេភ្ញាក់ផ្អើលនៅពេលទិញផ្ទះតម្លៃ២៩លានដុល្លារ នៅតំបន់ Yongsan ទីក្រុងសេអ៊ូល។ បូកសរុបអចលនទ្រព្យទាំង៧កន្លែងរបស់ Jun Jihyun គេសន្និដ្ឋានថាមានតម្លៃប្រមាណ៦៤លានដុល្លារ៕
ចុចអានបន្ត៖