មិនខ្ចីថតរឿង៣ឆ្នាំ Kim Tae Hee នៅតែវ៉ាមុខ Jun Jihyun និង Song Hye Kyo យ៉ាងធូរ
- 2018-08-09 02:43:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្ចីថតរឿង៣ឆ្នាំ Kim Tae Hee នៅតែវ៉ាមុខ Jun Jihyun និង Song Hye Kyo យ៉ាងធូរ
ភាពទាក់ទាញរបស់កំពូលមតារាស្រីកូរ៉េ Kim Tae Hee នៅតែខ្ពស់ដដែល ទោះបីជានាងមានប្ដី និងកូនហើយមិនមានរឿងថ្មីក្នុងរយៈពេល៣ឆ្នាំក៏ដោយ។
មុននេះបន្តិច កម្មវិធី Entertainment Weekly របស់ប៉ុស្តិ៍ KBS ទើបតែប្រកាសតារាងឈ្មោះ តារាស្រីដែលស្រស់ស្អាត និងប្រជាជនកូរ៉េស្រលាញ់ចូលចិត្តបំផុតសម្រាប់ឆ្នាំ២០១៨ យោងតាមការស្រង់មតិរបស់អ្នកគាំទ្ររាប់ពាន់នាក់។ លទ្ធផលចុងក្រោយបានធ្វើឲ្យគេភ្ញាក់ផ្អើលត្បិត ទោះបីជាមិនបានបង្ហាញមុខក្នុងស្នាដៃថ្មីណាមួយដល់ទៅ៣ឆ្នាំហើយក្ដី តែប្រពន្ធរបស់តារាចម្រៀង Rain តារាសម្ដែងស្រី Kim Tae Hee នៅតែវ៉ាមុខស្រីស្អាតជាច្រើនទៀត។
ជាក់ស្ដែង សិល្បការិនីដែលឈរក្រោមស្រីស្អាតវ័យ ៣៨ឆ្នាំមានដូចជា Song Hye Kyo, Jun Jihyun, Lee Young Ae និង Kim Hee Sun។ តារាងនេះបានបង្ហាញឲ្យឃើញថា ទោះបីជាមានស្វាមី និងកូនហើយក៏ដោយ តែអ្នកគាំទ្ររបស់ Kim Tae Hee មិនបានធ្លាក់ចុះដូចសិល្បករដទៃឡើយ៕