ជំងឺគួរឲ្យខ្លាច ៥ដែលកើតឡើងច្រើនចំពោះអ្នកធ្វើការ បច្ចុប្បន្ន
- 2018-08-13 10:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺគួរឲ្យខ្លាច ៥ដែលកើតឡើងច្រើនចំពោះអ្នកធ្វើការ បច្ចុប្បន្ន
កាលនៅក្មេង អ្នកណាៗក៏ស្រមៃថាជីវិតអ្នកធ្វើការ ពិតជាឡូយឆាយ ស្រណុកស្រួលសម្បើមណាស់ ប៉ុន្តែអ្នកណាទៅដឹងថា ពេលចេញធ្វើការខ្លួនឯង វាមិនមែនដូចការរំពឹងទុកនោះឡើយ។ អ្វីដែលជាបញ្ហាក្រៅពីការលំបាកផ្សេងៗក្នុងការងារដែលត្រូវធ្វើនោះ អ្នកធ្វើការនៅការិយាល័យបច្ចុប្បន្នក៏ត្រូវបានគេសង្កេតឃើញថាអាចប្រឈមនឹងជំងឺកាចៗជាច្រើនមុខដែរ បើសិនពួកគេមិនចេះថែទាំសុខភាពឲ្យបានល្អ។
១. ជំងឺលើសឈាម
អាការរោគ៖ ឈឺក្បាល វិលមុខញឹកញាប់ គឺជាអាការមួយនៃសម្ពាធឈាមឡើងខ្ពស់ ឬជាតិខ្លាញ់ក្នុងឈាមលើសកម្រិត។ នេះដោយសារការអង្គុយជាប់យូរ ខ្វះការធ្វើចលនា និងលំហាត់ប្រាណ។ ដូច្នេះ អ្នកគួរឧស្សាហ៍ងើបដើរ និងហាត់ប្រាណឲ្យបានគ្រប់គ្រាន់។
២. ឆាប់ម៉្ញូបភ្នែក
អាការរោគ៖ ភ្នែកមើលមិនសូវច្បាស់ដូចមុន ចេះតែស្រវាំងទៅៗ និងពិបាកក្នុងការប្រើភ្នែកអានសៀវភៅ ឬកន្លែងមិនសូវភ្លឺ។ នេះដោយសារអ្នកសម្លឹងមើលកុំព្យូទ័រច្រើនពេក។ ដំណោះស្រាយនោះគឺគួរតែពាក់វ៉ែនតាការពារពន្លឺកុំព្យូទ័រ កំណត់ពន្លឺកុំព្យូទ័រឲ្យសមរម្យជាមួយពន្លឺខាងក្រៅ និងឧស្សាហ៍ងាកចេញពីកុំព្យូទ័រ ហើយសម្លឹងមើលអ្វីឆ្ងាយៗជំនួសដើម្បីឲ្យភ្នែកបានសម្រាក។
៣. ជំងឺបាក់ទឹកចិត្ត
អាការរោគ៖ មានអារម្មណ៍ធុញទ្រាន់ ឯកោ សោកសៅ មិនចង់រស់នៅលើលោកនេះ ដែលធ្វើឲ្យសមិទ្ធផលការងារធ្លាក់ចុះ។ ជំងឺនេះត្រូវបានគេរកឃើញច្រើនលើអ្នកនៅវ័យធ្វើការ ដោយសារសម្ពាធការងារ និងកង្វះតុល្យភាពរវាងជីវិតនិងការងារ។
៤. ខូចក្រដាសត្រចៀក
អាការរោគ៖ ស្ដាប់ឮតិចជាងមុន ឬស្ដាប់មិនឮតែម្ដង។ បញ្ហាកើតឡើងចំពោះអ្នកដែលស្ដាប់កាសឮៗ និងច្រើនម៉ោងជាប់គ្នាក្នុងមួយថ្ងៃៗ។
៥. រោគធាត់
អាការរោគ៖ ផ្នែកផ្សេងៗនៃរាងកាយមានការផ្ទុកជាតិខ្លាញ់ច្រើនខុសធម្មតា រហូតអ្នកខ្លះធ្វើឲ្យមានការពិបាកក្នុងការផ្លាស់ទីទៅណាមកណា។ ជំងឺនេះបណ្ដាលមកពីការអង្គុយយូរ ខ្វះការធ្វើចលនា និងទម្លាប់ញ៉ាំអាហារ Fast food ជាដើម។
ការងារពិតជាសំខាន់ ប៉ុន្តែសុខភាពរឹតតែសំខាន់ទៅទៀត ដូច្នេះអ្នកគួរមានទម្លាប់គិតគូរពីសុខភាពចាប់ពីថ្ងៃនេះ ដូចជាចាប់ផ្ដើមហាត់ប្រាណ ញ៉ាំអាហារមានជីវជាតិល្អ និងសម្រាកឲ្យបានគ្រប់គ្រាន់ ៕
ចុចអាន៖