បើគេដាច់ចិត្តបោះបង់អ្នក នេះជាវិធីតបស្នងដ៏ល្អបំផុតទៅកាន់មនុស្សប្រុសម្នាក់នោះ
- 2018-08-06 02:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគេដាច់ចិត្តបោះបង់អ្នក នេះជាវិធីតបស្នងដ៏ល្អបំផុតទៅកាន់មនុស្សប្រុសម្នាក់នោះ
ឈឺបំផុតគឺនៅពេលគេដើរចេញពីអ្នក ទាំងអ្នកនៅស្រឡាញ់គេខ្លាំង។ យ៉ាងណាក៏ដោយ ទោះឈឺប៉ុណ្ណាក៏គេបានចាកចេញទៅហើយ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើមិនមែនយំ ហើយសម្ងំធ្វើបាបខ្លួននោះទេ ព្រោះនោះជាទង្វើមួយដែលធ្វើឲ្យអ្នកគ្រាន់តែខ្លាចជាមនុស្សស្រីដែលគួរឲ្យអាណិតម្នាក់ប៉ុណ្ណោះ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ បន្ទាប់ពីគេដើរចេញ៖
១.ផ្ដាច់ទំនាក់ទំនងឲ្យដាច់ប៉ិត
បែកឲ្យដឹងបែក ជ្រុលជាគេជាអ្នកដើរចេញទៅហើយ ហេតុអីចាំបាច់ព្យាយាមទាក់ទងទៅគេទៀត។ មិនបាច់ចង់រាប់អានគេជាមិត្តភក្តិ អីទៀតនោះទេ ព្រោះនាំឲ្យជំពាក់ជំពិនមិនដាច់ស្រឡះ ហើយម្យ៉ាងទៀតនាំតែឲ្យគេគិតថាអ្នកនៅតែស្រឡាញ់គេ ហើយរស់ខ្វះគេមិនបាន។
**២. ធ្វើខ្លួនឲ្យខ្ពង់ខ្ពស់ និងរឹងមាំ**
បើគេជាអ្នកដើរចេញពីអ្នក ហើយបន្ទាប់មកអ្នកធ្វើខ្លួនឲ្យដុនដាបទៀតនោះ គេកាន់តែសប្បាយចិត្តព្រោះគេគិតថាគេរើសផ្លូវត្រូវដែលបែកពីអ្នក។ កុំបន្ទាបតម្លៃអ្នកដោយសារមនុស្សប្រុសម្នាក់ដើរចេញ ហើយរឹតតែមិនត្រូវទៅអង្វរគេឲ្យនៅជាមួយអ្នក អង្វរឲ្យគេស្រឡាញ់អ្នក។ គេចង់ទៅឲ្យគេទៅៗ តែអ្វីដែលអ្នកត្រូវធ្វើគេរក្សាចិត្តមិនឲ្យទៅលូកលាន់ជីវិតគេទៀត។
៣. រីករាយជាមួយជីវិតដែលគ្មានគេ
ទោះខាងក្នុងអ្នកពេលនេះឈឺខ្លាំងក៏ដោយ ក៏មិនត្រូវបង្ហាញឲ្យគេឃើញដែរ។ បើអ្នកនៅជា Friend ក្នុង Facebook ជាមួយគ្នាទៀតនោះរឹតតែត្រូវធ្វើឲ្យគេឃើញថាអ្នកនៅតែអាចសប្បាយចិត្តទោះគ្មានគេក៏ដោយ។ Post រូបណាដែលស្អាតៗ មានស្នាមញញឹម និងសប្បាយចិត្តច្រើន ហើយឲ្យគេមើលទៅអ្នកមានសេរីភាព និងរីករាយជាមួយជីវិតដែលគ្មានគេ។
៤. មានការងារកាន់តែល្អ តំណែងកាន់តែខ្ពស់ លុយកាន់តែច្រើន
ទោះខូចចិត្ត ទោះបាក់ទឹកចិត្តប៉ុណ្ណាក៏ដោយ ក៏មិនត្រូវបោះបង់ការងារចោលដែរ តែជំនួសមកវិញត្រូវធ្វើឲ្យខ្លួនមានតំណែងកាន់តែខ្ពស់ ការងារកាន់តែល្អ។ អត់ស្នេហាបាន តែអ្នកមិនអាចអត់លុយបាននោះទេ ព្រោះពេលអ្នកលំបាក សូម្បីតែខោអាវក៏មិនអាចទិញខ្លួនឯងនោះអ្នកពិតជាកាន់តែត្រូវគេមើលងាយ។ នៅពេលអ្នកមានការងារល្អ មានលុយចាយច្រើន មិនខ្វះទេមនុស្សប្រុសដែលចង់បានអ្នក ហើយពេលនោះកុំថាឡើយមុខគេ ស្រមោលគេក៏អ្នកមិនចង់ឃើញដែរ។
៥. ស្រស់ស្អាត
រឿងនេះគឺចាំបាច់ណាស់ ព្រោះបើបែកគ្នាហើយអ្នកអាក្រក់ជាងមុនប្រាកដជាត្រូវគេកាន់តែសើចចំអក។ យ៉ាងណាក៏ដោយការថែរក្សាសម្រស់ឲ្យខ្លួនបានស្អាត មិនមែនដើម្បីគេតែម្យ៉ាងទេ តែដើម្បីខ្លួនឯងដូចគ្នា ព្រោះអាក្រក់ក៏ជាអ្នក ស្អាតក៏ជាអ្នក ដូច្នេះហេតុអីមិនជ្រើសឲ្យខ្លួនឯងស្រស់ស្អាត? នៅពេលបែកគ្នា មនុស្សស្រីភាគច្រើនគឺតែងតែស្អាតជាងមុន ព្រោះនាងចង់ឲ្យគេដឹងខ្លួន ថានាងមិនមែនអន់នោះទេ។
ជាមួយមនុស្សប្រុសដែលបោះបង់អ្នក បើអ្នកកាន់តែធ្វើខ្លួនឲ្យអន់ គេកាន់តែមើលងាយអ្នក ដូច្នេះអ្នកត្រូវតែរឹងមាំ៕
ចុចអាន៖៥ប្រយោគចេញពីមាត់មនុស្សប្រុស មានន័យថាគេហត់នឿយជាមួយអ្នកហើយ