៥ប្រយោគ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ មាន​ន័យ​ថា​គេ​ហត់នឿយ​ជាមួយ​អ្នក​ហើយ

  • 2018-07-26 07:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ត្រូវ​បាន​សង្កេត​ថា​មិន​សូវ​និយាយ​ច្រើន​ដូច​មនុស្ស​ស្រី​ទេ ហើយ​ជា​ពិសេស​ពេល​មាន​ស្នេហា គឺ​មិន​សូវ​ធ្វើ​អី ឬ​និយាយ​អី​តាម​នឹក​ឃើញ​នោះ​ទេ។ ដោយ​ឡែក​​បើ​សិន​ជា​ស្រឡាញ់​គ្នា​យូរ​ហើយ​គេ​មិន​ដែល​និយាយ​ពាក្យ​ទាំង​នេះ ហើយ​ពេល​នេះ​​បែរ​ជា​ប្រើ​វា​មក​កាន់​អ្នក​នោះ មាន​ន័យ​ថា​គេ​ហត់​នឿយ​ជាមួយ​ស្នេហា​ហើយ ៖​

១. បើ​នៅ​ជាមួយគ្នា​​មិន​សប្បាយ​ចិត្ត​បែប​នេះ ដើរ​ចេញ​ក៏​ល្អ

មិន​បាច់​ចាំ​គេ​បក​ស្រាយ​អី​ទៀត​ទេ បើ​ឮ​មួយ​ប្រយោគ​នេះ​ហើយ គឺ​គេ​ពិត​ជា​អស់​កម្លាំង​ជាមួយ​ស្នេហា​នេះ​ខ្លាំង​ណាស់។ បើ​មនុស្ស​កំពុង​ពេញ​ស្រឡាញ់​គ្នា​ទៅ​មក ទោះ​បី​ជា​មាន​រឿង​ឈ្លោះ​គ្នា​ ក៏​មិន​ដាច់​ចិត្ត​និយាយ​ពាក្យ​នេះ​ដែរ។

២. ក៏​តាម​ចិត្ត

ជា​ពាក្យ​មួយ​ឃ្លា​ដែល​បង្ហាញ​ពី​ការ​ធុញ​ទ្រាន់​របស់​មនុស្ស​ប្រុស ព្រោះ​គេ​អត់​ចង់​និយាយ​អី​ទៀត​ទេ គឺ​អ្នក​ចង់​យ៉ាង​ម៉េច​ក៏​យ៉ាង​ម៉េច​ទៅ។

៣. ហត់​នឹង​និយាយ​ណាស់ ហើយ​ក៏​អត់​ចង់​និយាយ​ទៀត​ដែរ

បើ​ប្រៀប​ធៀប​ធៀប​មក​យើង​វិញ ទម្រាំ​យើង​និយាយ​ពាក្យ​ហ្នឹង​ចេញ គឺ​ដល់​ក​មែន​ទែន​ហើយ ចុះ​ទម្រាំ​មនុស្ស​ស្រឡាញ់​គ្នា​ទៀត? នេះ​គឺ​ដល់​ដំណាក់​កាល​អស់​អារម្មណ៍​មែន​ទែន​ហើយ។

រូបតំណាង

៤. ជួប​ក៏​បាន មិន​ជួប​ក៏​បាន តាម​ចិត្ត

បើ​សិន​ជា​អ្នក​ចង់​ជួប​គេ​ហើយ​គេ​និយាយ​ប្រយោគ​នេះ​ចេញ​មក គឺ​អាច​ដឹង​បាន​ហើយ​ថា​គេ​អត់​អារម្មណ៍​ចង់​នៅ​ជាមួយ​អ្នក​ទេ។ ជួប​ក៏​បាន​ មិន​ជួប ស្រេច​​លើ​អូន ពាក្យ​នេះ​ស្ដាប់​ទៅ​ដូច​អត់​មាន​អី​អាក្រក់​ទេ តែ​វា​បញ្ជាក់​ពី​ចិត្ត​របស់​គេ ថា​គេ​អត់​សូវ​ចង់​ជួប​អ្នក​ប៉ុន្មាន​ទេ។ បើ​គេ​ពិត​ជា​ចង់​ជួប​អ្នក​មែន គេ​អាច​និយាយ «ចាំ​អូន​ឯង​ទំនេរ​ប្រាប់​បង​មក ចាំ​បង​ទៅ​ជួប​អូន» ឬ «ចាំ​បង​រួច​ការ​ងារ​បង​ទៅ​ជួប​អូន»។

៥. បើ​ហត់​អីចឹង យើង​សម្រាក​សិន​ទៅ​ក៏​ល្អ​ដែរ

ពាក្យ​នេះ​មាន​ន័យ​ថា​​គេ​អត់​កម្លាំង​ទៅ​មុខ​ទៀត​ទេ គេ​ចង់​សម្រាក គេ​អត់​ចង់​គិត​អី​ទៀត​ទេ។ មនុស្ស​ ២​នាក់​ស្រឡាញ់​គ្នា តែ​ឈ្លោះ​គ្នា​ តែ​បើ​មាន​ប្រយោគ​បែប​នេះ​ចេញ​មក គឺ​មាន​ន័យ​ថា​គេ​ហត់​នឿយ​ជាមួយ​ស្នេហា​ហើយ។

ជា​ការ​ល្អ​បើ​អ្នក​គិត​ថា​គេ​និយាយ​មិន​ទាន់​ច្បាស់ ឬ​អ្នក​មិន​អស់​ចិត្ត​នោះ គួរ​តែ​រក​ពេល​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ទាំង​សង​ខាង៕

ចុចអាន៖មាន​សង្សារ​​ជា​មនុស្ស​អត់​សូវ​ចេះ​ផ្អែម​ល្ហែម អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ពិសេស​បែប​នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម