ឱក សុគន្ធកញ្ញា ដឹកដៃគូស្នេហ៍ទៅប្រទេសថៃ យ៉ាងផ្អែមល្ហែម
- 2018-08-03 03:12:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱក សុគន្ធកញ្ញា ដឹកដៃគូស្នេហ៍ទៅប្រទេសថៃ យ៉ាងផ្អែមល្ហែម
ឱក សុគន្ធកញ្ញា បានបង្ហោះរូបរបស់ខ្លួនដើរកម្សាន្តនៅប្រទេសថៃយ៉ាងសប្បាយរីករាយ នៅក្នុងបណ្ដាញសង្គម។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺកំពូលតារាចម្រៀងរូបនេះ បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ យ៉ាងមានក្តីសុខ។
រូបនោះ ម្ចាស់បទ "ដល់វេលាសារភាពស្នេហ៍បង" បានស្លៀករ៉ូបពណ៌សយ៉ាងស្រស់ស្អាត ដោយកាន់ដៃបុរសម្នាក់យ៉ាងណែន ។ តាមភិនភាគ បុរសម្នាក់នោះគ្មានអ្នកណាក្រៅពីប្អូនប្រុស របស់ម្ចាស់ផលិតកម្មហង្សមាស លោក អឹង សុខលី នោះទេ ដោយ សុគន្ធ កញ្ញា បាន សរសេរថា "ខ្លាចវង្វេងផ្លូវ" ធ្វើឲ្យអ្នកគាំទ្រ Comment លើរូបនោះយ៉ាងច្រើន ព្រោះមើលទៅពិតផ្អែមល្ហែមខ្លាំង។
តារាចម្រៀង ឱក សុគន្ធ កញ្ញា ត្រូវបានគេសង្កេតឃើញថា ចាប់ផ្ដើមបង្ហាញពីទំនាក់ទំនងកាន់តែផ្អែមល្ហែមជាមួយគូស្នេហ៍យ៉ាងចំហ រហូតដឹកដៃគ្នាទៅលេងប្រទេសថៃ និងបានហៅម្ចាស់ចិត្តយ៉ាងពីរោះទៀតផង។
នៅលើបណ្ដាញសង្គមនៅថ្ងៃ ទី១៨ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ រូបថតច្រើនសន្លឹករបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ជាមួយ លោក អ៊ឹង សុខលី មានផ្លែឈើជាច្រើនកន្ត្រក ត្រូវបានបែកធ្លាយចេញ ។ តាមរយៈរូបភាពនោះ ត្រូវបានប្រភពច្បាស់ការ មួយទម្លាយថា គឺជាពិធីដែល ប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី ចូលស្ដីដណ្ដឹង ឱក សុគន្ធកញ្ញា ឯពិធីរៀបការមិនដឹងពេលណានោះទេ៕
ចុចអាន៖មិនធម្មតា! មិត្តស្រីកីឡាករ ធារី ចន្ថាប៊ីន មានគំនិតយកប្រេងដូងខ្មែរបង្កើតជា Brand ផ្ទាល់ខ្លួន