៥ស្ទីលសម្រាប់យុវវ័យ ស្លៀកយូរប៉ុនណាក៏មិនងាយហួសសម័យ
- 2018-08-01 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ស្ទីលសម្រាប់យុវវ័យ ស្លៀកយូរប៉ុនណាក៏មិនងាយហួសសម័យ
ម៉ូដសម្លៀកបំពាក់តែងតែមានការច្នៃប្រឌិតប្លែកៗផ្សេងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ មានម៉ូដខ្លះនិយមបានតែមួយភ្លែតក៏សាបបាត់ទៅវិញ ប៉ុន្តែបើអ្នកជ្រើសរើស៥ស្ទីល ក្នុងការស្លៀកពាក់ដូចខាងក្រោមនេះ ទោះបីជាអ្នកទិញទុកយូរហើយក៏ដោយ គឺនៅតែមានការពេញនិយមសម្រាប់ស្ទីលបែបយុវវ័យ ហើយអ្នកក៏មិនចាំបាច់ចំណាយលុយច្រើនក្នុងការដេញម៉ូដតាមគេដែរ។
១. ខោខោវប៊យចង្កេះវែង
ខោប្រភេទនេះមានការពេញនិយមជាប្រវត្តិសាស្រ្តទៅហើយ ទោះបីស្លៀកដល់ចាស់បហើរពណ៌អស់ក៏មិនហួសសម័យដែរ។ វាមានលក្ខណៈសាមញ្ញ ប៉ុន្តែអ្នកអាចធ្វើការលេងស្ទីលជាមួយអាវច្រើនម៉ូដខុសៗគ្នា។ ពេលស្លៀកទៅ ធ្វើឲ្យលេចរូបរាងស្អាត មើលឃើញជើងវែងជាងមុន ជាពិសេសស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តលេងស្ទីលបែប Classic Retro។
២. អាវរងានិងអាវក្រៅដែលមានទំហំធំជាងខ្លួន
អាវពីរប្រភេទនេះ មានភាពទាន់សម័យនិងអាចធ្វើឲ្យមើលឃើញរាងស្លីម។ មិនតែប៉ុណ្ណោះម៉ូដអាវដែលមានទំហំធំជាងខ្លួន មើលទៅហាក់បីដូចជាទន់គួរឲ្យចង់ឱប។
៣. សំពត់
មិនថាសំពត់វែងឬខ្លីទេ នៅតែបន្តការពេញនិយមជានិច្ច ព្រោះការស្លៀកសំពត់អាចបន្ថែមភាពទន់ភ្លន់និងទាក់ទាញបានមួយកម្រិតទៀត អាស្រ័យទៅលើម៉ូដដែលមិត្តៗនារីជ្រើសរើស។
ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ ផ្ញើរូបនេះទៅផ្នែកលក់ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%
៤. រ៉ូបរលុង
ត្បិតតែរ៉ូបរលុងមានលក្ខណៈត្រង់ស្មើមិនរឹបរាង ប៉ុន្តែម៉ូដមួយនេះក៏មានការនិយមយូរមកហើយ និងមិនងាយសាបទៅវិញដែរ ព្រោះវាធ្វើឲ្យមនុស្សស្រីមានមន្តស្នេហ៍គួរឲ្យស្រលាញ់។
៥. ខោអៀម
ខោអៀមនេះមិនត្រឹមតែមិនហួសសម័យទេ ស្រីៗថែមទាំងចូលចិត្តស្លៀកវាណាស់រាល់ពេលត្រូវចេញទៅខាងក្រៅញ៉ាំអី ពេលដើរផ្សារ ឬក៏ពេលមានដំណើរកម្សាន្តនានា ៕
ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ ផ្ញើរូបនេះទៅផ្នែកលក់ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%
ចុចអានបន្ត៖