រាងស្អាតប៉ុណ្ណាតែបើស្លៀកពាក់ខុសស្ទីលបែបនេះ នឹងឃើញភ្លាវ បាត់បង់សម្រស់តែម្ដង
- 2018-08-01 02:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាងស្អាតប៉ុណ្ណាតែបើស្លៀកពាក់ខុសស្ទីលបែបនេះ នឹងឃើញភ្លាវ បាត់បង់សម្រស់តែម្ដង
ពឹងតែលើរាងរៅស្អាត តែម៉្យាងហើយគិតថាស្លៀកពាក់អីក៏ស្អាតនោះជាការយល់ខុស។ ជាក់ស្ដែងម៉ូដសម្លៀកបំពាក់នឹងស្ទីលស្លៀកពាក់ រួមចំណែកដ៏ធំក្នុងការធ្វើឲ្យអ្នកមើលទៅស្រស់ស្អាតនឹងទាក់ទាញ។ ប៉ុន្តែទោះរាងស្អាតប៉ុណ្ណា ក៏ចាំបាច់គូរយល់ដឹងពីការលេងស្ទីលដើម្បីកុំឲ្យស្លៀកពាក់ឆ្គង ហើយមើលទៅឃើញភ្លាវ៖
១. ពាក់សំយេះស្មាទាំងសងខាងបញ្ចេញឆ្អឹងដងកំបិតរបស់អ្នក ដែលជួយឲ្យមើលទៅទាក់ទាញខ្លាំងជាងស្លៀកពាក់ជិតអស់។
ម៉្យាងទៀតទាន់ស្ទីលអាវសំយេះស្មានេះកំពុងពេញនិយម អាចស្លៀកពាក់បានជាមួយខោខូវប៊យជើងវែង។
២. ម៉ូដរ៉ូបឬអាវមានកញ្ឆាញច្រើន គួរជ្រើសរើសម៉ូដដៃមួយព្រោះវាជួយធ្វើឲ្យមើលទៅឃើញរាងស្លីមជាងពេលពាក់ដៃទាំងសងខាង៖
៣. កុំពាក់អាវដៃប៉ិត ព្រោះធ្វើឲ្យឃើញដើមដៃធំ និងខ្នងកោង ផ្ទុយទៅវិញពាក់អាវខ្សែតូច មើលទៅមានភាពជឿជាក់ជាង៖
៤. កុំបិតឡេវអាវជិតកពេក គួរចំហឡេវ ១ឬ២ ដើម្បីមើលទៅស្អាតជាងមុន៖
៥. រ៉ូបសាច់ក្រណាត់គួរយកម៉ូដ ដែលចំហករាងធំ កុំយកជិតកពេកព្រោះអាចធ្វើឲ្យឃើញធាត់ជាមុន៖
សម្រាប់ម៉ូដនេះអាចស្លៀកជាអៀមខោក៏បាន ឬរ៉ូបខ្លីក៏បានតាមការពេញចិត្ត
៦. ទៅកម្មពិធីជប់លៀងពេលល្ងាចគួរស្លៀករូបឲ្យសក្ដិសមដូចជាចំហខ្នង ទើបឃើញខ្នងស្អាត បើមានខ្នងស្អាតហើយស្លៀកបិតជិតឈឹងគឺគ្មានន័យឡើយ៖
៧. ស្លៀកខោខ្លី ខ្លីឲ្យចំ វែងគឺវែងឲ្យចំស្លៀកពាក់ខោរាងស្ទើរធ្វើឲ្យមើលទៅឃើញទាបហើយធាត់៖