៣ចំណុចអស្ចារ្យរបស់ស្ពានមាសនៅវៀតណាម ដែលគូស្នេហ៍ណាក៏ប្រាថ្នា Check in
- 2018-08-01 02:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចអស្ចារ្យរបស់ស្ពានមាសនៅវៀតណាម ដែលគូស្នេហ៍ណាក៏ប្រាថ្នា Check in
ក្រោយពីស្ថាបនារួចជាស្ថាពរ ស្ពានមាសនៅលើជម្រាលភ្នំ Ba Na ទីក្រុង Danang ប្រទេសវៀតណាមបានក្លាយជាប្រធានពេញនិយមបំផុត មិនត្រឹមតែសម្រាប់ប្រជាជនក្នុងស្រុក តែធ្លាយទៅដល់បណ្ដាញសង្គមអន្តរជាតិអំពីភាពស្រស់ស្អាតរបស់វា។
ខាងក្រោមនេះ អ្នកនឹងបានឃើញពីចំណុចគួរឱ្យចាប់អារម្មណ៍ទាំង៣យ៉ាងនៃស្ពានមាសដែលទ្រដោយដៃនេះ ហេតុអីបានជាទាក់ទាញទេសចរខ្លាំងដល់កម្រិតនេះ៖
ការសាងសង់
យោងតាមសារព័ត៌មានធំៗរបស់វៀតណាម ស្ពានមាសនេះស្ថិតនៅកម្ពស់១៤១៤ម៉ែត្រពីកម្ពស់ទឹកសមុទ្រ កម្ពស់២៣,៨ ម៉ែត្រពីដី ទទឹង ១២,៨ម៉ែត្រ និងមានប្រវែង១៥០ម៉ែត្រ។ វាត្រូវបានទ្រដោយដៃយក្សមួយគូ ដែលមើលទៅដូចជាថ្ម តែត្រូវបានសាងសង់និងរចនាដោយដែក និងសំឡីកែវ។ ចំណែកបង្កាន់ដៃស្ពានសង់ពីដែកអ៊ីណុកមិនច្រែះចាប់ លាបពណ៌លឿងភ្លឺដូចមាស។ រយៈពេលសាងសង់ចំណាយពេលមិនដល់១ឆ្នាំពេញផង គឺពីខែកក្កដា ២០១៧ ដល់ខែមេសា ២០១៨ ក៏ត្រូវបានបញ្ចប់។
វាត្រូវបានឱ្យដឹងទៀតថា ជាការគូសប្លង់របស់ក្រុមហ៊ុនស្ថាបត្យកម្ម TA Landscape Architecture។ សំណង់មួយនេះគឺជាផ្នែកមួយនៃគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ ២ពាន់ដុល្លារដែលបាននាំភ្ញៀវទេសចរណ៍១,២លាននាក់ក្នុងមួយឆ្នាំ។
ទិដ្ឋភាព
ស្ពាន Golden Bride បណ្ដែតខ្លួនកោងលើពពកនៃជម្រាលភ្នំ Ba Na យ៉ាងឆើតឆាយជាមួយពណ៌មាសភ្លឺរលោង។ នៅតាមសងខាងស្ពាន មានលម្អដោយផ្កាពណ៌ស្វាយម្យ៉ាងឈ្មោះថា Lobelia Chrysanthemums ដែលលេចធ្លោនិងបន្ថែមសម្រស់មួយកម្រិតទៀតពីលើពណ៌មាស។ ឈរពីលើស្ពានមាស អ្នកនឹងអាចមើលឃើញទិដ្ឋភាពក្រុង Danang ទាំងមូល និងអាចមានអារម្មណ៍ថាដូចបានឈរលើពពកផ្ទាល់ នៅពេលមេឃចុះអ័ព្ទ។
ដោយសារតែទេសភាពនិងភាពទាក់ទាញរវាងសំណង់មួយនេះផ្សារភ្ជាប់ជាមួយធម្មជាតិនៅជុំវិញ Golden Bridge របស់វៀតណាមមួយនេះបានក្លាយជាទីប្រាថ្នារបស់ភ្ញៀវទេសចរ ជាពិសេសគូស្នេហ៍ រហូតមានការថត Pre-wedding និងការថតបង្ហាញម៉ូដរបស់ទស្សនាវដ្ដីនានាទៀតផង។
ការផ្សព្វផ្សាយ
គិតចាប់ពីពេលបើកឱ្យចូលជាសាធារណៈនៅដើមខែមិថុនាថ្មីៗនេះ ស្ពានមាសទ្រដោយដៃយក្សត្រូវបានផ្សព្វផ្សាយស្ទើរតែគ្រប់បណ្ដាញសារព័ត៌មានទាក់ទងនឹងស្ថាបត្យកម្ម និង Lifestyleធំៗរបស់អន្តរជាតិដូចជា Boredpanda, The Space, Creapills ជាដើម។ ចំណែកទំព័រហ្វេសប៊ុករបស់ Amazing Things in Vietnam ដែលបានបង្ហោះវីដេអូពីទិដ្ឋភាពស្ពាននេះរយៈពេលត្រឹមតែប្រហែល២ជាង២សប្ដាហ៍មុន មានអ្នកចូលមើលដល់ទៅជាង១៧លានដងទៅហើយ៕
ចុចអាន៖
៦ប្រទេសដែលជាប់ចំណាត់ល្អបំផុតសម្រាប់ស្រីៗចូលចិត្តដើរលេងម្នាក់ឯង
ចង់ដើរលេងបានសប្បាយចិត្ត ដាច់ខាតកុំភ្លេចធ្វើរឿងទាំងនេះមុនចេញដំណើរ