៦​​ប្រទេស​​​ដែល​ជាប់​ចំណាត់​ល្អ​បំផុត​សម្រាប់​ស្រី​ៗ​ចូលចិត្ត​ដើរ​លេង​ម្នាក់​ឯង​

  • 2018-06-04 05:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​មួយ​ជីវិត​យ៉ាង​ហោច​ណាស់​គួរ​ដើរ​លេង​ម្នាក់​ឯង​ឱ្យ​បាន​ម្តង​។ សម្រាប់​មនុស្ស​ប្រុស​ វា​ជា​រឿង​ងាយ​ទេ​នៅ​ពេល​ដើរ​លេង​ម្នាក់​ឯង​ ប៉ុន្តែ​ស្រីៗ​ត្រូវ​រើស​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​ងាយ​ស្រួល​ក្នុង​ធ្វើ​ដំណើរ។​ កន្លែង​ទាំង​ ៦​នេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គោល​ដៅ​ដ៏​សក្ដិ​សម​បំផុត​សម្រាប់​នារី៖

១.​ អាមេរិក​ខាង​ត្បូង​

អាមេរិក​ខាង​ត្បូង​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​កន្លែង​ដែល​មាន​បដិសណ្ឋារកិច្ច​និង​សណ្ឋាគារ​ល្អ​បំផុត​។​ តំបន់​នេះ​ពោរ​ពេញ​ទៅ​ដោយ​វាល​ស្មៅ​ពណ៌​បៃតង​ដែល​គេ​និយម​ទៅ​ហៅ​ថា​ “Gringo Trails”។ នារីៗ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​មិន​បារម្ភ​រឿង​កន្លែង​គេង​ និង​សុវត្ថិភាព។​

២.​ វៀតណាម​

សម្រាប់​អ្នក​ចូល​ចិត្ត​សាក​ម្ហូប​ថ្មីៗ​ឆ្ងាញ់​ ហើយ​ថោក​សមរម្យ ​វៀតណាម​ជា​គោល​ដៅ​ទី​១​ហើយ។​ អ្នក​នឹង​ចំណាយ​តិច​ជាង​ទៅ​ប្រទេស​ផ្សេង​ទៀត​ ព្រោះ​របស់​នៅ​ទី​នោះ​ និង​ការ​ស្នាក់​នៅ​សុទ្ធ​តែ​តម្លៃ​សមរម្យ។

៣.​ ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​

ទីក្រុង​ប៊ែរឡាំង​ជា​គោល​ដៅ​សម្រាប់​អ្នក​ទេសចរពេល​យប់​ ព្រោះ​នៅ​ពេល​យប់​ទីក្រុង​មួយ​នេះ​ពោរ​ពេញ​ទៅ​ដោយ​ទស្សនីយភាព​ចម្រុះ​ពណ៌​។​ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ពេល​ថ្ងៃ​អ្នក​ក៏​អាច​ទស្សនា​អាគារ​ចាស់ៗ​អម​ជាមួយ​ធម្មជាតិ​ប្លែក​ភ្នែក។

៤.​ បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​

អ្នក​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ទេស​ភាព​ដ៏​ស្រស់​ស្អាត​មិន​គួរ​ឱ្យ​ជឿ​។​ បាលី​ជា​កោះ​ដែល​ស្ងប់​ស្ងាត់​ និង​រ៉ូមែនទិក​សម្រាប់​គូរ​ស្នេហ៍​ថ្មី​ថ្មោង​។ ស្រីៗ​ក៏​អាច​ធ្វើ​ដំណើរ​​កម្សាន្ត​ម្នាក់​ឯង​ មើល​ប្រាសាទ​ និងហាត់​Yoga​។​

៥.​ សិង្ហ​បុរី

ប្រទេស​ដែល​សំបូរ​ និង​ទំនើប​ជាង​គេ​នៅ​អាស៊ី​គឺ ប្រទេស​សិង្ហ​បុរី​នេះ​ហើយ។​ សុវត្ថិភាព​គឺ​ល្អ​បំផុត​សម្រាប់​នារី​ៗ​ រីឯ​ប្រជាជន​ភាគ​ច្រើន​ចេះ​និយាយ​ភាសា​អង់គ្លេស​ដែល​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង។​

៦.​ ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលី​

Pizza​ Pasta​ និង​សំណង់​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ គឺ​មាន​តែ​នៅ​ទីក្រុង​រ៉ូម​តែ​មួយ​គត់​។​ ទីក្រុង​រ៉ូម​ជា​ទីក្រុង​មាន​អាយុ​កាល​ចាស់​ជាង​គេ​បំផុត​ រីឯ​សុវត្ថិភាព​ក៏​មិន​ចាញ់​ប្រទេស​មួយ​ចំនួន​ដែរ​ ៕

ប្រភព៖ brit ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម