មើល​ត្រឹម​កាយវិការ​ថត​ដែល​ចូល​ចិត្ត​ ក៏​អាច​ដឹង​ថា​អ្នក​ជា​មនុស្ស​បែប​ណា

  • 2018-07-20 09:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​មិន​អាច​បដិសេធ​បាន​ឡើយ​ដែល​ថា​ស្រី​ៗ​បច្ចុប្បន្ន​ច្រើន​ចូល​ចិត្ត​ថត​រូប​បង្ហោះ​តាម​បណ្ដាញ​សង្គម ហើយ​ម្នាក់​ៗ​ប្រាកដ​ជា​មាន​ Style ឬ​កាយវិការ​ណា​មួយ​ដែល​ខ្លួន​ចូល​ចិត្ត​ថត​ញឹកញាប់​បំផុត។ តាម​ការ​ពិត​ កាយវិការ​ថត​រូប​ដែល​អ្នក​ចូលចិត្ត​នោះ​ក៏​អាច​បង្ហាញ​ពី​អត្តចរិត​អ្នក​បាន​ខ្លះ​ដែរ។ ចង់​ដឹង​ថា​អាច​បញ្ជាក់​យ៉ាង​ណា​ខ្លះ​នោះ សូម​តាមដាន​ជាមួយ​ កញ្ញា​ខាង​ក្រោម​នេះ៖

១. អ្នក​ចូល​ចិត្ត​​ថត​​ធ្វើ​​មុខ​មាត់​លេង​សើច​ខ្លាំង

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​មុខ​ធ្វើ​មាត់​កំប្លែង​ៗ​បែប​នេះ ការ​ពិត​គឺ​ជា​មនុស្ស​ដែល​ខ្មាស​អៀន​ច្រើន​ទៅ​វិញ​ទេ ដោយ​ពួក​គេ​មិន​សូវ​ហ៊ាន​បង្ហាញ​អារម្មណ៍​ត្រង់​ៗ​ចេញ​មក​ឲ្យ​អ្នក​ណា​ដឹង​ឡើយ។ នៅ​ពេល​លួច​ស្រលាញ់​អ្នក​ណា ក៏​មិន​ធ្វើ​អ្វី​ឲ្យ​គេ​ដឹង​ទាំង​អស់។ នៅ​ពេល​នៅ​ជាមួយ​មិត្តភ័ក្ដិ​ ពួក​គេ​នឹង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​សើច ដែល​អ្នក​ណា​ៗ​ក៏​ចូល​ចិត្ត ចង់​នៅ​ក្បែរ ប៉ុន្តែ​បើ​ជាមួយ​អ្នក​មិន​ស្គាល់​គ្នា ពួក​គេ​នឹង​ស្ងាត់ស្ងៀម​តែ​ម្ដង។

២. អ្នក​ចូល​ចិត្ត​ថត​ញញឹម​អស់​ៗ

ភាគ​ច្រើន​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​បែប​នេះ​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ ញញឹម​ស្រស់ស្រាយ រួសរាយ​ជាមួយ​អ្នក​គ្រប់​គ្នា ចូល​ចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ​ដោយ​មិន​រំពឹង​អ្វី​តបស្នង ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​មិត្តភ័ក្ដិ​ច្រើន។ ត្បិត​តែ​ពួក​គេ​មាន​មិត្ត​ច្រើន ប៉ុន្តែ​បុគ្គល​ក្រុម​នេះ​ក៏​ជា​មនុស្ស​ដែល​​លាក់​អារម្មណ៍​​ច្រើន​ដែរ ប៉ុន្តែ​បើ​​ពួក​គេ​បើក​ចំហ​ខ្លួន​ឯង​ជាមួយ​អ្នក​ណា​ម្នាក់ គឺ​ទាល់​តែ​ម្នាក់​នោះ​ជា​មនុស្ស​ដែល​​ពួក​គេ​ទុក​ចិត្ត។

៣. អ្នក​ថត​រូប​បែរ​ចំហៀង

អ្នក​ចូល​ចិត្ត​ថត​រូប​បែប​នេះ ច្រើន​ជា​មនុស្ស​ដែល​រឹង​មាំ មាន​ការ​គំនិត និង​ពោរពេញ​ដោយ​ជំហរ​ផ្ទាល់​ខ្លួន។ ពួក​គេ​ជា​មនុស្ស​ពូកែ និង​ឧស្សាហ៍​ធ្វើ​ការ ពូកែ​ដោះស្រាយ​បញ្ហា និង​អាច​​ជំរុញ​ចិត្ត​អ្នក​ដទៃ​បាន។ អត្តចរិត​ល្អ​របស់​គេ ធ្វើ​ឲ្យ​មាន​តែ​មនុស្ស​ចង់​ចូល​ក្បែរ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ក៏​ទន់​ខ្សោយ​ដូច​គ្នា។

៤. អ្នក​ថត​ឈរ​ផ្ចុច​ជើង​ដូច​ម៉ូដែល

សម្រាប់​អ្នក​​ចូល​ចិត្ត​ថត​បែប​នេះ ភាគ​ច្រើន​គឺ​ជា​អ្នក​ដែល​មាន​ការ​ជឿជាក់ ហ៊ាន​ស៊ី​ហ៊ាន​សងគ្រប់​រឿង ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​គឺ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​ប្រែប្រួល។ ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស៊ីវិល័យ ស្រស់​ស្អាត។

៥. អ្នក​ចូល​ចិត្ត​ថត​យក​ដៃ​ចាប់​ថ្ពាល់ ឬ​ច្រត់​ចង្កា

ពួក​គេ​ជាមនុស្ស​ដែល​មាន​សិល្បៈ​ក្នុង​ខ្លួន​ច្រើន មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​រវល់​ជាមួយ​ជីវិត​ឯកជន​របស់​ខ្លួន។ គឺ​ជា​មនុស្ស​ដែល​លះបង់​ខ្លាំង​ទាំង​រឿង​ការងារ និង​ស្នេហា។ ពួក​គេ​សន្សំ​លុយ​មិន​ប៉ិន​ទេ ព្រោះ​ច្រើន​តែ​ចាយ​តាម​អារម្មណ៍។ ជា​មនុស្ស​ដែល​​ស្រលាញ់​អ្នក​ណា​គឺ​ស្រលាញ់​​ខ្លាំង តែ​បើ​ស្អប់ ក៏​ស្អប់​ខ្លាំង​ដូច​គ្នា។

៦. អ្នក​ចូល​ចិត្ត​ថត​រូប​ឱបដៃ

អ្នក​ចូលចិត្ត​ថត​រូប​បែប​នេះ​គឺ​មិន​សូវ​ខុស​គ្នា​ពី​ចំណុច​ខាង​លើ​មុន​នេះ​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ឯករាជ្យ ចូល​ចិត្ត​ប្រថុយប្រថាន និង​ហ៊ាន​ស៊ីហ៊ាន​សង​ដូច​គ្នា។ ប៉ុន្តែ​ពួក​គេ​មាន​ការ​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ និង​ប្រើ​ហេតុផល​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ពួក​គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​យក​ប្រៀប ជាមនុស្ស​ដែល​នឹងនរ​ក្នុង​រឿង​ស្នេហា អ្នក​ណា​បាន​ធ្វើ​ជា​គូ​ប្រាកដ​ជា​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​ល្អ។

យ៉ាង​ម៉េច​ដែរ​ ចូល​ចិត្ត​ការ​ថត​មួយ​ណា ហើយ​មាន​ត្រូវ​តាម​ការ​ទស្សន៍ទាយ​ខាង​លើ​ឬ​អត់? ការ​ទស្សន៍ទាយ​អត្តចរិត​អាច​មាន​ខុស​ខ្លះ​ត្រូវ​ខ្លះអាស្រ័យ​លើ​​បច្ច័យ​ជា​ច្រើន​ទៀត​ដូច​ជា​ចរិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ​ជាដើម។ ទោះ​យ៉ាង​ណា​មិន​បាច់ Serious ជាមួយ​វា​ពេក​​ក៏​បាន​ គ្រាន់​តែ​មើល​លេង​ជា​ការ​កម្សាន្ត​ៗ​គ្រប់​គ្រាន់​ហើយ ៕

ចុចអាន៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន