ស្ទីល និង Caption ស្រីៗ​ចូលចិត្ត​ប្រើ ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍​ពេល​បង្ហោះ​រូប

  • 2018-03-23 04:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ sad និង drama ពេក​ធ្វើ​មនុស្ស​ក្នុង​បណ្ដាញ​សង្គម​ទាំង​មូល​មើល​មក​យើង​ជា​អ្នក​ទន់​ខ្សោយ​ ប៉ុន្តែពេល​ខ្លះ​យើង​ហាម​ចិត្ត​ខ្លួន​ឯង​មិន​បាន​ទេ​ទើប​សម្រេច​ចិត្ត​បង្ហោះ​វា​នៅ​ក្នុង Facebook ឬ​Instagram ហើយ​ស្ទីល​ទាំង​អស់​នោះ​មាន​ដូច​ជា៖

.ប្រើ Snapchat Filter ធ្វើ​ជា Profile Pic ឲ្យ​មើល​ទៅ​គួរ​ឲ្យ​ក្នាញ់

.ផឹក Starbucks បែប​ស៊ី​អារម្មណ៍

.ថត​ស្ទីល​ស្រីៗ​ជុំ​គ្នា ធ្វើ​ដូច​ជា​ស្និទ្ធ​គ្នា និង​សប្បាយ​ខ្លាំង

.ដាក់ Caption “ I'm So Ugly” ដឹង​ថា​ខ្លួន​ស្អាត​ហើយ​តែ​នៅ​ធ្វើ​ពើ​មិន​ដឹង

.#NoFilterចង់​ឲ្យ​អ្នក​មើល​គិត​ថា​រូប​នឹង​ជា​រូប​ធម្មជាតិ​អត់​មាន Edit

.#Nomakeup ចង់​ឲ្យ​គេ​គិត​ថា​ខ្លួន​អត់​បាន​តុបតែង​មុខ​តាម​ពិត​នៅ​តែ​លួច​ថែម​តិចៗ​សោះ

.រូប​ភាព​ផ្អែម​ល្ហែម​ជា​មួយ​មិត្ត​ប្រុស ប៉ុន្តែ​មិន​ដឹង​ថា​នៅ​ខាង​ក្រៅ​ពួក​គេ sweet ចឹង​ដែរ​អត់ទេ

.បង្អួត​គេ​ពេល​ទិញ​ឡាន​ថ្មី ឬ​របស់​អី​ថ្មី

.សម្ដែង​ធ្វើ​តួ sad ដើម្បី​មាន​អ្នក​យល់ចិត្ត តែ​ធ្វើ​ខ្លួន​ឡើង​ខ្ញង់​

១០.បង្ហោះ​ពី​កន្លែង​ដើរ​លេង​តាម​ពិត​ចង់​ឲ្យ​គេ​មើល​ពី​ការ​តុបតែង និង​ការ​ស្លៀក​ពាក់​របស់​ខ្លួន

១១.ធ្វើ style ជា​អត់​ដឹង​ខ្លួន តាម​ខំ​ប្រឹង​រៀប​ឫកពា​ឡើង​យូរ

១២.បង្ហាញ​ភាព​ស៊ិចស៊ី

១៣.No Money តែ​ថត​លុយ​ទាំង​បាច់​ៗ​បង្ហោះ

១៤.Just Woke Up តាម​ពិត​ក្រោក​ទៅ​មើល​សក់ មុខ​ឲ្យ​មាន​របៀប​សិន​បាន​មក​គ្រែ​វិញសោះ

១៥.Look, Guys, I Got A New Shirt! មិន​ដឹង​ថា​ចង់​បង្ហាញ​ពី​អាវ​ក្រៅ ឬ​អាវ​ក្នុង

**១៦.**Look At My Hair! មិន​ដឹង​ថា​ចង់​បង្ហាញ​សក់ ឬ​ដើម​ទ្រូង

**១៧.**Look At Me - I Mean Look At My Pet! ចង់​ឲ្យ​គេ​មើល​ខ្លួន​ឯង​សោះ តែ​យក​សត្វចិញ្ចឹម​មក​ធ្វើ​លេស

ចុចអាន៖សម្រាប់​អ្នក​ចូលចិត្ត​ដើរលេង​ច្រើន គួរ​តែ​ Follow ៥ Travel Blogger នេះ

ប្រភព៖ thetalko អត្ថបទ៖ Yu Ey