ក្រោយជោគជ័យ ចង្កៀងខ្មែរនរាអង្គរស្កាត់តាំងពីសៀមរាបមកបង្អួតជាមួយស្នាដៃខ្មែរដទៃទៀត
- 2018-07-14 09:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជោគជ័យ ចង្កៀងខ្មែរនរាអង្គរស្កាត់តាំងពីសៀមរាបមកបង្អួតជាមួយស្នាដៃខ្មែរដទៃទៀត
ផលិតផលនរាអង្គររបស់អ្នកស្រី រី ថានី កំពុងទទួលជោគជ័យខ្លាំងបន្ទាប់ពីកកើតតាំងពីឆ្នាំ២០១១ រហូតបានទទួលពានរង្វាន់សហគ្រិនឆ្នើមផ្នែកអាជីវកម្មទើបបង្កើតថ្មី (Best Start Up) ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
ចុចអាន៖ អតីតពលការិនីចំណាកស្រុកក្លាយជាអ្នកច្នៃម៉ូដចង្កៀងដ៏ជោគជ័យ
ពីអតីតពលករចំណាកស្រុក ស្ត្រីម្ចាស់អាជីវកម្មវ័យក្មេងខាងលើបានជម្នះឧបសគ្គជាច្រើនទម្រាំមានការទទួលស្គាល់ និងអាចផ្ដល់ការងារដល់ប្រជាជនខ្មែរដូចសព្វថ្ងៃ។ ផលិតផលរបស់សិប្បកម្មនរាអង្គរក្នុងខេត្តសៀមរាបត្រូវបានប្រាប់ថា ផលិតដោយជនជាតិខ្មែរសុទ្ធសាធ តាំងពីថ្នាក់ជាងផលិត រហូតដល់ថ្នាក់ដឹកនាំ។
ចុចអាន៖ ស្ត្រីខ្មែរតែ១គត់ បោះបង់ជំនាញការងារក្រៅប្រទេស រត់មករកស៊ីច្នៃម៉ូតចង្កៀងលក់ (វីដេអូ)
តាំងពីបង្កើតដំបូង Norea Decor Products បានចាប់យកការច្នៃម៉ូតចង្កៀងប្រណីត និងមានលក្ខណៈតែមួយគត់ (Unique) ដើម្បីប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលពីបរទេស។ ជាលទ្ធផល ក្រោយការប្រឹងប្រែងទោះជួបបរាជ័យខ្លះ អ្នកស្រី រី ថានី បច្ចុប្បន្នបានពង្រីកអាជីវកម្មរបស់ខ្លួនទៅជាសិប្បកម្មធំមួយគឺ Norea Angkor Handicraft ដែលផ្ដល់សេវាកម្មផ្គត់ផ្គង់បរិក្ខារជាច្រើន ដូចជា ចង្កៀង អំពូល ខ្នើយ វាំងនន គ្រឿងសាឡុង ផលិតដោយដៃ សម្រាប់តុបតែងផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន និងបន្ទប់គ្រប់ប្រភេទទាំងបែបបុរាណ និងសម័យ។
ជាមួយគ្នានេះដែរ សិប្បកម្មនរាអង្គរក៏បាននាំយកផលិតផលជាច្រើនមកដាក់តាំងពិព័រណ៍ក្នុងឱកាសអបអរសាទរខួប១៥ឆ្នាំរបស់ផ្សារទំនើបសូរិយា ដែលធ្វើឡើងនៅជាន់ទី៤ រួមជាមួយនឹងផលិតផលធ្វើដោយដៃស្នាដៃកូនខ្មែរដទៃទៀត ហើយទីតាំងស្តង់របស់នរាគឺនៅជិតរង្វង់មូលវិមានឯករាជ្យតែម្ដង។
ដូច្នេះដើម្បីគាំទ្រស្នាដៃកូនខ្មែរ និងលើកស្ទួយការផលិតរបស់ខ្មែរ កុំភ្លេចទៅចូលរួមពិព័រណ៍នេះនៅ ថ្ងៃទី១៥ កក្កដា ២០១៨ នៅផ្សារសូរិយា ជាន់ទី៤ ៕