អតីតពលការិនីចំណាកស្រុកក្លាយជាអ្នកច្នៃម៉ូដចង្កៀងដ៏ជោគជ័យ
- 2016-12-29 08:38:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតពលការិនីចំណាកស្រុកក្លាយជាអ្នកច្នៃម៉ូដចង្កៀងដ៏ជោគជ័យ
“ក្រោយពីធ្វើចំណាកស្រុក ខ្ញុំមានការឈឺចាប់ និងស្ដាយក្រោយ ហើយតែងសួរខ្លួនឯងថា ហេតុអ្វីត្រូវធ្វើចំណាកស្រុក? ហេតុអ្វីមិនស្វែងរកជោគជ័យនៅស្រុកយើងវិញត្បិត នៅស្រុកខ្មែរមានឱកាសជាច្រើនដែលខ្លួនអាចធ្វើបាន?”។ នេះជាចំណោទដែលស្ត្រីវ័យក្មេង ថានី ខាធើរីន សព្វថ្ងៃជាអ្នកឯកទេសផ្នែកចង្កៀងកែច្នៃ និងជាម្ចាស់ក្រុមហ៊ុន Norea Decor Products ធ្លាប់ចោទសួរខ្លួនឯង។
ជាអតីតពលការិនីចំណាកស្រុក ខាធើរីនសម្រេចចិត្តត្រឡប់មកស្រុកខ្មែរវិញ នៅឆ្នាំ ២០១១ ដោយចាប់ផ្ដើមប្រមែប្រមូលជាងក្នុងខេត្តសៀមរាបដើម្បីកែច្នៃចង្កៀងតាមបែបសិល្បៈ។ នាងបានឆ្លងកាត់ដំណាក់កាលលំបាកដើម្បីកសាងទីផ្សារចាប់តាំងពីចំណុចសូន្យរហូតដល់បានការទទួលស្គាល់និងរីកដុះដាលរហូតមកដល់សព្វថ្ងៃ។
ម្ចាស់ក្រុមហ៊ុនវ័យក្មេងដដែលរំលឹកថា៖ “កាលចាប់ផ្ដើមដំបូង ក្រុមហ៊ុនរបស់ខ្ញុំមានតែតុមួយប៉ុណ្ណោះ។ បុគ្គលិកទាំងអស់ធ្វើការនៅលើឥដ្ឋ។ ពួកគេតស៊ូជាមួយខ្ញុំ ហើយប្រាប់ខ្ញុំថា បើសិនជាខាតពួកយើងសុខចិត្តខាតទាំងអស់គ្នា”។
បច្ចុប្បន្ន ចង្កៀងតុបតែងតាមបែបសិល្បៈរបស់នាង ត្រូវបានបញ្ជាទិញ និងប្រើប្រាស់ស្ទើរនៅគ្រប់ បណ្ដាសណ្ឋាគារ និងភោជនីយដ្ឋានគ្រប់លំដាប់ ហើយក្រុមហ៊ុនរបស់នាងបានប្រជែងដោយជោគជ័យទៅលើការចង្កៀងតុបតែងបែបសិល្បៈដែលនាំចូលពីបរទេស។
ប្រិយមិត្តនឹងបានទស្សនាបទសម្ភាសទាំងស្រុង ពីការចាប់ផ្ដើមដ៏លំបាក និងរឿងរ៉ាវដ៏ជូរចត់ជាច្រើនទៀតក្នុងក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះក្នុងកម្មវិធី Coffee Time នៅលើទំព័រ "៣០ដេលី" ថ្ងៃអាទិត្យនេះ វេលាម៉ោង ៨ ព្រឹក។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!