អប្បិយជំនឿ២យ៉ាង ក្រោយមើលរឿង "បាតដៃខ្មៅ" មិនជឿក៏លែងហ៊ានប្រមាថ
- 2018-07-11 05:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អប្បិយជំនឿ២យ៉ាង ក្រោយមើលរឿង "បាតដៃខ្មៅ" មិនជឿក៏លែងហ៊ានប្រមាថ
ខ្សែភាពយន្តបែបអប្បិយជំនឿ ផ្លូវងងឹត រឿង "បាតដៃខ្មៅ" បានឆ្លុះបញ្ចាំងពីជំនឿរបស់ប្រជាជនរស់នៅលើទឹកដីប្រទេសខ្មែរដែលបានចាក់ឫសគល់យ៉ាងជ្រៅ តាំងពីយូរលង់ណាស់មកហើយ។ ទោះបីមានអ្នកមិនសូវជឿលើរឿងផ្លូវងងឹតទាំងនេះក្ដី ប៉ុន្តែក្រោយបានទស្សនាខ្សែភាពយន្តនេះហាក់ជួយផ្លាស់ប្ដូរការគិត និងការប្រមាថរបស់មនុស្សមួយចំនួនលើជំនឿ២យ៉ាងខាងក្រោម៖
ពេលមានប្រផ្នូលមិនល្អ ឬឃើញអ្នកណាម្នាក់អត់មានក្បាល
តាមជំនឿរបស់ប្រជាជនខ្មែរ ជាពិសេសចាស់បុរាណដែលរស់នៅតាមជនបទ កាលណាមានប្រផ្នូលអាក្រក់ទាក់ទិននឹងអ្នកណាម្នាក់ ការយល់សប្ដិ ឬឃើញអ្នកណាម្នាក់អត់ក្បាលដោយចៃដន្យ បានន័យថា អ្នកនោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតនៅពេលណាមួយជាមិនខាន។
ចាស់បុរាណច្រើនឱ្យធ្វើពិធីរំដោះគ្រោះអាក្រក់នោះ ដោយមិនឱ្យជននោះដឹងខ្លួន។ គេច្រើនធ្វើពិធីដោយក្លែងជាហេតុការណ៍ ឬរៀបចំគ្រោះណាមួយដើម្បីឱ្យជននោះតក់ស្លុត ឬសន្លប់ ដើម្បីបណ្ដេញវិញ្ញាណឬហេតុភេទអាក្រក់ដែលរៀបនឹងកើតឡើងនោះចេញឱ្យឆ្ងាយ។
បន្ទាប់មក ពេលជននោះដឹងខ្លួន គេច្រើនឱ្យអាចារ្យ ឬចាស់ទុំដែលចេះរបៀនបំពាក់ខ្សែគាថានៅកជននោះ ហើយត្រណមមិនចេញពីផ្ទះ៣ថ្ងៃ ទើបអាចផុតគ្រោះបាន។
ក្រឡេកមើលក្នុងរឿង "បាតដៃខ្មៅ" ពេលតួ ពេជ្រ ឃើញ សុខា អត់ក្បាល ក្រុមរបស់គេក៏បានរៀបចំពិធីរំដោះគ្រោះដូចបានរៀបរាប់ខាងលើនេះដែរ។
ពេលធ្វើដំណើរទៅកាន់ខេត្តជនជាតិភាគតិច
ចុចអាន៖ ភូមិខ្មោច ដ៏អាថ៌កំបាំងនៅរតនគីរី គ្រាន់តែឃើញព្រឺសម្បុរ
ចាស់បុរាណដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ជាពិសេសបណ្ដាខេត្តដែលមានជនជាតិភាគតិចរស់នៅបានប្រាប់ថា កុលសម័្ពន្ធរបស់ជនជាតិទាំងនោះតែងមានវិន័យ និងការត្រណមតឹងរ៉ឹងបំផុត។ សម្រាប់ភ្ញៀវទេសចរណ៍ ឬអ្នកដែលត្រូវចុះបេសកកម្មនៅបណ្ដាខេត្តទាំងនេះគួរតែយល់ដឹងពីត្រណមរបស់កុលសម្ព័ន្ធនីមួយៗឱ្យបានច្បាស់ពីអ្នកស្រុក ចៀសវាងប្រព្រឹត្តខុស។
ជាក់ស្ដែងចំពោះជំនឿទាក់ទងនឹងសាកសព កុលសម័្ពន្ធប្រកាន់ខ្លាំងតែម្ដង ដោយខ្លះត្រណមមិនឱ្យយំ បែរជាឱ្យសើចសប្បាយ ខ្លះទៀតត្រណមមិនឱ្យអ្នកស្រុកឆ្ងាយ ឬអ្នកចម្ងាយចូលមើលសពជាដាច់ខាត ឯខ្លះទៀតប្រកាន់ខ្លាំងចំពោះការប្រើពាក្យសម្ដីទៅលើសព ដូចជាការនិយាយប៉ះពាល់ លេងសើចនៅពេលបានឃើញសាកសពជាដើម។ គេជឿថា ការយកជីវិតរបស់អ្នកដទៃ អ្នកកំពុងមានគ្រោះថ្នាក់ ឬសាកសពមកលេងសើច ភ្នាល់គ្នានឹងធ្វើឱ្យវិញ្ញាណដែលស្លាប់ទៅនោះតាមចងអាឃាត។
ចំណុចនេះអ្នកនឹងបានឃើញនៅក្នុងសាច់រឿង "បាតដៃខ្មៅ" ដូចគ្នា ហើយវានឹងអាចជាចំណេះដឹងមួយសម្រាប់អ្នកដែលនឹងត្រូវធ្វើដំណើរទៅខេត្តដែលមានជនជាតិភាគតិច ឬសូម្បីជាខេត្តផ្សេងក៏ដោយ ព្រោះការប្រមាថជីវិតអ្នកដទៃ មិនមែនជាទង្វើដែលគួរធ្វើឡើយ។
ចង់ដឹងលម្អិតពីជំនឿទាំងពីរយ៉ាងនេះ កុំភ្លេចទិញសំបុត្រទៅមើលរឿងនេះនៅគ្រប់រោងភាពយន្តណា៎!
ចុចអាន៖ ការលែងចាបគឺជាការសាងបាបច្រើនជាងបុណ្យ?
ចុចអាន៖ លាតត្រដាងអាថ៌កំបាំងផ្នូរខ្មោចជនជាតិភាគតិចកាចក់នៅរតនគីរី