មុខ​ហ្សីនអត់​ក្រែម​ម្សៅ​របស់​​​តារា​ស្រី​វ័យ​​៤០​ឆ្នាំ មើល​​ទៅ​ម៉េច​ដែរ?

  • 2018-06-30 03:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​បង្ហាញ​សម្រស់​ពិត​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម តារា​ស្រី​ចិន​ជា​ច្រើន​ដូច​ជា Ruby Lin, Shu Qi បាន​ធ្វើ​ឲ្យ​គេ​ចង់​ដឹង​ពី​អាថ៌កំបាំង​រក្សា​សម្រស់​របស់​ពួក​​នាង​យ៉ាង​ខ្លាំង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពេល​ត្រូវ​គេ​ថា​កែ​មុខ​ឡើង​ដូច​តួ​ខ្មោច​នោះ កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ruby Lin បាន​តប​ត​ទៅ​កាន់​អ្នក​រិះគន់​យើង​វិញ ​​ដោយ​​​បង្ហោះ​រូប​មុខ​អត់​ផាត់​មុខ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា​​ នាង​មិន​បាន​ទៅ​កែ​មុខ​អ្វី​ឡើយ។ ក្រៅ​ពី​នេះ សម្រស់​របស់​តារា​វ័យ៤២​ឆ្នាំ​ក៏​ត្រូវ​បាន​គេ​សរសើរ​មិន​តិច​ដែរ ទោះ​បី​ជា​គ្មាន​ជំនួយ​ពី​គ្រឿង​សំអាង​ក៏​ដោយ។

ជាមួយ​គ្នា​នេះ​ដែរ បណ្ដាញ​ព័ត៌មាន​តៃវ៉ាន់​ក៏​​បាន​ប្រមូល​ផ្ដុំ​កម្រង​រូប​ភាព​​អត់​ផាត់​មុខ​របស់​តារា​ចិន​ទាំង​ឡាយ​ដែល​មាន​វ័យ​ក្រៅ​៤០ និង​ជិត​៤០​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​​អ្នក​ឃើញ​ហើយ​​​​​មិន​​សរសើរ​មិន​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​​សម្រស់​អត់​ក្រែមម្សៅ​​របស់​សិល្បការិនី​វ័យ​ក្រៅ​៤០​មួយ​ចំនួន៖

១. Ruby Lin អាយុ​៤២​ឆ្នាំ

២. Shu Qi អាយុ​៤២​ឆ្នាំ

៣. Vivian Hsu អាយុ​៤៣​ឆ្នាំ

៤. Barbie Hsu អាយុ​៤១​ឆ្នាំ

៥. Lin Chi Ling អាយុ​៤៣​ឆ្នាំ

៦. Joe Chen អាយុ​៤០ឆ្នាំ

៧. Fan Bingbing អាយុ​៣៧​ឆ្នាំ

ចុចអាន៖

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel