ចូលវ័យ៤៣ឆ្នាំ តួឯកស្រីរឿង “កលល្បិចក្នុងរាជវាំង” នៅតែក្មេងដូចក្រមុំម្លៃប្លាយ
- 2018-06-29 02:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលវ័យ៤៣ឆ្នាំ តួឯកស្រីរឿង “កលល្បិចក្នុងរាជវាំង” នៅតែក្មេងដូចក្រមុំម្លៃប្លាយ
ទោះបីជារយៈពេលបានឆ្លងផុតជាង២០ឆ្នាំហើយក៏ដោយ តែសម្រស់របស់កំពូលតារាសម្ដែងស្រីហុងកុង Charmaine Sheh នៅតែក្មេងស្អាតដូចថ្ងៃដំបូងដែលខ្លួនចូលសិល្បៈ។
គិតមកដល់ពេលនេះ តារាសម្ដែងស្រីលំដាប់ A ហុងកុង Charmaine Sheh បានបោះជើងចូលសិល្បៈបានរយៈពេល២១ឆ្នាំហើយ។ បើគ្រាន់តែក្រលេកមើលរូបតាមរយៈបណ្ដាញសង្គមរបស់នាង ទស្សនិកជនគឺពិបាកជឿណាស់ថាស្រីស្អាតរូបនេះ បានឈានចូលវ័យ៤៣ឆ្នាំហើយ។ ជាមួយនឹងរាងស្លីមស្ដើង ស្បែកសខ្ចីល្វក់ តារាកើតឆ្នាំ១៩៧៥មើលទៅមិនខុសពីស្រីៗក្នុងវ័យ២០ប្លាយឡើយ។
នៅលើបណ្ដាញសង្គមរបស់ខ្លួន តួសាំហាវរឿង “កលល្បិចក្នុងរាជវាំង” ឧស្សាហ៍បង្ហោះរូបខ្លួនគ្មានផាត់មុខដោយគ្មានរអែងឡើយ ដោយសារស្បែកដ៏ស្រស់ស្អាតរបស់ខ្លួន។ យ៉ាងណាក្ដី ទោះបីជាស្រស់ស្អាត និងល្បីឈ្មោះបែបនេះក្ដី អតីតបវរកញ្ញារូបនេះនៅតែមិនទាន់រកឃើញស្នេហារបស់ខ្លួននៅឡើយ៕