របៀប​ជ្រើស​រើស​មួក​​​ពាក់ ឲ្យ​​ស័ក្ដិសម​នឹង​ទម្រង់​មុខ​

  • 2018-07-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​​ជាមួយ​​នឹង​ទម្រង់​មុខ មិន​ថា​ម៉ូដសក់​ វែនតា​ឬ​ក៏​ទម្រង់​ចិញ្ចើម​នោះ​ទេ អ្នក​ត្រូវ​​ចេះ​​ត្រួត​​ពិនិត្យ​​​ជ្រើស​រើស​ឲ្យ​​បាន​ល្អ ​ដើម្បី​ឲ្យ​ស័ក្តសម​នឹង​ទម្រង់​មុខ​​​របស់​​ខ្លួន។ ដូច្នេះ​​​ហើយ​​​ថ្ងៃ​នេះដែរ​ កញ្ញា​ នឹង​បង្ហាញ​ពី​ការ​ជ្រើស​រើស​មួក​ឲ្យ​បាន​ត្រឹម​ត្រូវ ស៊ី​នឹង​​ទម្រង់​មុខ​និង​អាច​ជួយ​លើក​សម្រស់​អ្នក​បានមួយ​កម្រិត​ទៀត។

១. មុខ​មូល

​​អ្នក​គួរ​​ជ្រើស​មួក​ដែល​មាន​កំពូល​រាង​ខ្ពស់​បន្តិច ដើម្បី​ឲ្យ​ទម្រង់​មុខ​មូល​របស់​អ្នក​ឃើញ​វែង​ជាង​មុន ជៀសវាង​មួក​ណា ដែល​មាន​កំពូល​ទាប។

២. មុខ​ពង​ក្រពើ

អ្នក​មិន​ចាំ​បាច់​ក្នុង​ការ​ជ្រើស​រើស​នោះ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​​មើល​ទៅ​កាន់​តែ​ទាក់​ទាញ​មាន​ទំនុក​ចិត្ត មួកដែល​ស័ក្តសម​បំផុត​នោះ​គឺ មួក​គ្មាន​ឆាង​ធំ ព្រោះ​​​វា​អាច​ជួយ​បង្ហាញ​ទម្រង់​មុខ​អ្នក​កាន់​តែ​ច្បាស់។

៣. មុខ​​វែង​ស្មើ

អ្នក​គួរ​​រើស​មួក​ដែល​មាន​ទទឹង​តូច​ល្មម មាន​កំពូល​​ទាប នោះ​​​វា​​អាច​ជួយ​បិទបាំង​កុំ​ឃើញ​វែង​ពេក។

៤. មុខ​ជ្រុង

មួក​ដែល​មាន​រាង​មូល​ ហើយ​មាន​ឆាង​ធំ​ គឺ​ស័ក្តសម​ឥត​ខ្ចោះ សម្រាប់​អ្នក​​មាន​មុខ​ជ្រុង ថែម​ទាំង​អាច​​ជួយ​បិទ​បាំង​ ត្រង់​កន្លែង​ថ្គាម​ខ្លា​បាន​ទៀត​ផង។

៥. មុខ​បេះ​ដូង

មួក​ដែល​មាន​កំពូល​មិន​ខ្ពស់​ពេក ​មិន​ខ្លី​ពេក គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ជួយ​ការពារ​ផ្នែក​ថ្ងាស​ ​មិន​ឲ្យ​​ឃើញ​ធំទូលាយ​ខ្លាំង​​ ដូច​ពេល​មិន​​ទាន់​​ពាក់។​

ចុចអានបន្ត៖

ប្រភព៖ marieclaire ប្រែ​សម្រួល៖ ដេត ឈុនអ៉ី