សម្រង់សម្ដីស្នេហាដ៏ផ្អែមល្ហែមប៉ុន្មានឃ្លានេះ ពិតជាសក្ដិសមនឹងគូស្នេហ៍
- 2018-06-28 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រង់សម្ដីស្នេហាដ៏ផ្អែមល្ហែមប៉ុន្មានឃ្លានេះ ពិតជាសក្ដិសមនឹងគូស្នេហ៍
គ្រប់គ្នាសុទ្ធតែអាចបង្កើត Quote ទាក់ទងនឹងស្នេហាបានទាំងអស់ ហើយវាអាស្រ័យទៅលើអ្នកកំពុងមានវាផងដែរ។ ដូចនេះ កញ្ញា សូមបង្ហាញពីសម្រង់សម្ដី ៦ ឃ្លា ដែលទាក់ទងនឹងស្នេហា ឲ្យអ្នកគិតពិចារណា ព្រោះមានតាំងផ្អែមល្ហែម កម្សត់ លាយឡំគ្នា។
១.«សេចក្ដីស្រលាញ់មាននៅគ្រប់ទីកន្លែង។ គ្មាននរណាម្នាក់ធុញទ្រាន់នឹងការច្រៀង ការសរសេរ ឬនិយាយពីរឿងនេះទេ។ ភាពយន្ត និងចម្រៀងភាគច្រើនណាស់ គឺបង្ហាញពីស្នេហា ហើយគ្រប់ជំនាន់»។
**២**.«តើអ្វីទៅជាក្ដីស្រលាញ់? វាជាស្នូលនៃជីវិតរបស់យើងម្នាក់ៗ ហើយវាជាអារម្មណ៍សំខាន់បំផុតក្នុងជីវិតមនុស្ស។ ពេលអ្នកស្រលាញ់ អ្នកពិតជាចង់ចែកចាយក្ដីអំណរ និងសុភមង្គលជាមួយពិភពលោកទាំងមូល»។
៣.«ស្រលាញ់នរណាម្នាក់មិនចាំបាច់តែបានរស់នៅជាមួយគ្នាគ្រប់ពេលទេ ការជួយឲ្យដៃគូសម្រេចបានអ្វីដែលគេប្រាថ្នា នោះហើយក៏ជាក្ដីសុខរបស់មនុស្សស្រលាញ់គ្នាពិតប្រាកដ»។
៤.«មនុស្សម្នាក់ៗមិនអាចជួសជុលពេលវេលា ឬបង្វែរវាឲ្យថយក្រោយឡើយ ប៉ុន្តែអាចបន្ថែមការស្រលាញ់ដែលយឺតយ៉ាវ ដើម្បីប៉ះប៉ូវសងឡើងវិញ»។
៥.«ដើម្បីទទួលបានស្នេហា អ្នកគួរតែរត់ទៅរកវា មិនមែនឲ្យវារត់មកទាំងដែលអ្នកកំពុងលាក់ខ្លួនពួនអាត្មានោះទេ»។
៦.«ស្រលាញ់នរណាម្នាក់ គឺប្រើចិត្ត បេះដូង ទៅវាស់វែង បែបនេះទើបអ្នកអាចឃើញធាតុពិតនៃបុគ្គលម្នាក់នោះ ហើយអ្នកក៏កុំខ្លាចក្នុងការបង្ហាញឲ្យគេដឹងថា អ្នកលង់ស្រលាញ់គេ»៕
ចុចអាន៖បុរសស្រលាញ់មនុស្សស្រីពិត ចូលចិត្តធ្វើរឿង ៥ យ៉ាងនេះ តែមិនឲ្យដឹងកុំឲ្យបានចិត្តពេក