បុរស​ស្រលាញ់មនុស្ស​ស្រីពិត ចូលចិត្ត​ធ្វើ​រឿង ៥ យ៉ាង​នេះ តែ​មិន​ឲ្យ​​ដឹងកុំ​ឲ្យ​បាន​ចិត្ត​ពេក

  • 2018-06-27 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ស្រលាញ់​ស្រី​ មាន​ទង្វើ​ខុស​ប្លែក​ពី​មនុស្ស​ស្រី​ស្រលាញ់​មនុស្ស​ប្រុស។ ដោយ​នាង​ខិតខំ​ធ្វើឲ្យ​អ្នក​ដទៃ និង​ដៃគូ​មើល​ដឹង​ថា​ស្រលាញ់ តែ​ចំពោះ​បុរស​ៗ​វិញ ទោះ​ស្រលាញ់​ខ្លាំង​ក៏​មិន​បង្ហាញ​ចេញ​មក​ណាស់ណា​ដែរ។ រឿង ៥ យ៉ាង​ខាងក្រោម​នេះ​មនុស្ស​ប្រុស​ចូលចិត្ត​ធ្វើ​ឲ្យ​ខាង​ស្រី​ៗ តែ​មិន​ឲ្យ​នាង​ដឹង​ខ្លួន​ប៉ុណ្ណោះ៖

១.ស្រលាញ់​កាន់តែ​ខ្លាំង ហើយ​យក​ចិត្ត​ទុកដាក់​ទ្វេដង

មនុស្ស​ប្រុស​បើ​ដាក់​ចិត្ត​ដាក់​កាយ​ថា​ស្រលាញ់​នារី​ណា​ម្នាក់​ហើយ​នោះ គឺ​ស្រលាញ់​អស់​ពី​បេះដូង តែ​ទម្លាប់​ប្រុស​ៗ​មិន​ចង់​បង្ហាញ​ចេញ​មក​ឲ្យ​គេឯង​ដឹង​ឮ​ច្រើន​ប៉ុណ្ណោះ។ ទោះ​ជា​មិន​បញ្ចេញ តែ​គាត់​នឹង​រឹតតែ​ស្រលាញ់​អ្នក​ខ្លាំង​ឡើង​ៗ ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់​គ្រប់​ពេល​វេលា។ គាត់​ដឹង​ថា​អ្នក​ស្រលាញ់ ឬ​មិន​ស្រលាញ់​អ្វី ចូលចិត្ត​ញ៉ាំ​អ្វី ចូលចិត្ត​សម្លៀកបំពាក់​បែប​ណា ស្រលាញ់​តារា​ចម្រៀង​មួយ​ណា...ជាដើម។

២.ទោះ​មិន sweet តែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​គ្រប់​ពេល

ស្រី​ៗ​មួយ​ចំនួន​ពេល​មិត្ត​ប្រុស​មិន​ចេះ​ផ្អែមល្ហែម ចូលចិត្ត​តែ​គិត​ថា​គាត់​មិន​បាន​ស្រលាញ់​អ្នក​អស់​ពី​ចិត្ត។ តែ​ទោះ​ជា​គាត់​មិន​ចេះ sweet មែន គាត់​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ ក៏​ដូចជា​ការពារ ជួយ​អ្នក​ពី​ក្រោយ​ខ្នង និង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​មិន​ឲ្យ​អ្នក​ជួប​ការ​លំបាក។

៣.មិន​ឲ្យ​អ្នក​ពិបាក ព្រោះតែ​ស្រលាញ់​គាត់

គាត់​អាច​មិន​សូវ​តាម​ចិត្ត ប៉ុន្តែ​គ្រប់​ទង្វើ គឺ​មិន​ចង់​ឲ្យ​អ្នក​មាន​ការ​ពិបាក ព្រោះតែ​មក​ស្រលាញ់​គាត់​ឡើយ។ គាត់​តែងតែ​ឲ្យ​ពេល​វេលា​អ្នក​ធ្វើ​រឿង​ផ្ទាល់​ខ្លួន ជាមួយ​សាច់ញាតិ មិត្តភ័ក្ដិ ការងារ និង​សង្គម​ដែល​កំពុង​រស់នៅ។ គាត់​មិន​ទាមទារ​ឲ្យ​អ្នក​នៅ​ក្បែរ ឬ​កែប្រែ​ខ្លួនឯង​ដើម្បី​គាត់ នេះ​ជា​ការ​ស្រលាញ់​ពិត​ៗ​របស់​មនុស្ស​ប្រុស។

៤.ទោះ​មិន​សរសើរ តែ​គាត់​តែង​ផ្ដល់​តម្លៃ​ដល់​អ្នក

ប្រុស​ៗ​ស្មោះ​ត្រង់​មិន​សូវ​ចេះ​និយាយ​បញ្ជោរ​ឡើយ តែ​ជានិច្ចកាល​គាត់​តែងតែ​គោរព និង​ឲ្យ​តម្លៃ​អ្នក។ ពេល​តុបតែង​ខ្លួន​មិន​ស្អាត គាត់​ប្រាកដជា​ថា​មិន​ស្អាត​ហើយ តែ​នៅ​ពេល​អ្នក​ស្លៀកពាក់​រៀង​ចេញ​សាច់ គាត់​នឹង​ការពារ​ដោយ​យក​អាវ​ក្រៅ​ទៅ​ជួយ​បិទបាំង។

៥.មិន​ចង់​គ្រប់គ្រង​អ្នក

គាត់​មិន​បាន​ធ្វើ​ខ្លួន​ជា​ម្ចាស់​ជីវិត​អ្នក​ទេ តែ​គាត់​បែរជា​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ ឯករាជ្យ មិន​ពឹងផ្អែក​លើ​នរណា។ មនុស្ស​ប្រុស​ដែល​ស្រលាញ់​នារី​ដោយ​របៀប​នេះ ទោះ​មិន​និយាយ ក៏​មិន​អី​ដែរ៕

ចុចអាន៖មនុស្ស​ស្រី​ដ៏​ស្មោះត្រង់​ម្នាក់ សក្ដិសម​នឹង​ទទួល​បាន​ស្នេហា ៨ បែបនេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី