អ្នក​​អាច​​​បន្ត​ជា​មិត្ត​ល្អ​​នឹង​គ្នា​ពេញ​មួយ​ជីវិត បើ​មាន​ចំណុច​ទាំង​នេះ

  • 2018-06-27 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បង្កើត​​​​រាប់​អាន​មិត្ត​​មិន​ជា​ពិបាក​អី​ណាស់ណា​ទេ ប៉ុន្តែ​​ការ​មាន​មិត្ត​ពិត​ប្រាកដ​​ស្មោះ​ត្រង់​យល់​ចិត្ត​ម្នាក់ ទើប​ជា​រឿង​ពិបាក ព្រោះ​ពេល​ខ្លះ​​ចំនួន​ច្រើន​គ្រាន់​តែ​ជា​តួ​លេខ​​​។ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ភ្ញាក់​រលឹក​ថា នរណា​គ្រាន់​តែ​​​ជា​មិត្ត​​​អំពិលអំពែក​ នរណា​​​ជា​មិត្ត​ជាប់​លាប់ ​​ដែល​អាច​រាប់​អាន​គ្នា​ពេញ​មួយ​ជីវិត​បាន។ គ្រាន់​តែ​ចំណាយ​ពេល​​មួយ​ភ្លែត ដើម្បី​​អាន​ចំណុច​​ខាង​ក្រោម​នេះ អ្នក​នឹង​អស់​មន្ទិល​​សង្ស័យ​ទៀត​ហើយ។

​១. គ្មាន​នរណា​ផ្សេង​អាច​ធ្វើ​ឲ្យ​អ្នក​សើច ក្រៅ​ពី​មិត្ត​អ្នក​ឡើយ ទោះ​បី​ជា​ពេល​ដែល​​អ្នក​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ក៏​ដោយ។

២. ​អ្នក​ទាំង​ពីរ ចូល​ចិត្ត​​ញ៉ាំ​ត្រាវ​រួម​គ្នា ហើយ​បើអត់ចូលចិត្តអ្នក​ណា គឺ​អត់ចូលចិត្តដូច​គ្នា។

៣. ចែក​រំលែក​ និង​រក្សា​អាថ៌កំបាំង​គ្នា​ទៅវិញ​ទៅ​មក ព្រម​ទាំង​​អាច​ទទួល​​ពាក្យ​រិះ​គន់​ ស្តី​បន្ទោស​ពី​គ្នា។

៤. ខឹង​គ្នា​បាន​​តែ​មួយ​ឆាវ មិន​បាន​ប៉ុន្មាន​​​ក៏​​ឆាប់​និយាយ​ស្តី​រក​គ្នា​វិញ។

៥. ពេល​មានរឿង​ក្នុង​ចិត្ត ទោះ​មិន​និយាយ​ចេញ ក៏​គេ​អាច​យល់​​ពី​អ្នក​ជាង​អ្នកណា​ទាំង​អស់។

៦. គេ​ជា​មនុស្ស​​ដែល​នៅ​ជាមួយ​អ្នក​ទាំង​ពេល​​សប្បាយ​និង​ពេល​កើត​ទុក្ខ​ ហើយ​លើក​ទឹក​ចិត្ត​ពេល​អ្នក​បរាជ័យ។

៧. ឲ្យ​តែ​ពេល​ពិបាក​ចិត្ត​ខល​រក​​​គ្នា​ ដោយ​មិន​ខ្វល់​ថា​ពាក់​កណ្តាល​យប់​ ឬ​ជិត​ភ្លឺ​ទេ។

៨. នៅ​ជិត​គ្នា មិន​រៀប​ចរិត​ ហើយ​ប្រលែង​​មួយ​ទំហឹង​តែ​ម្តង។

៩. ហ៊ាន​ផ្ញើ​រូប​​យ៉ាប់ៗ ឲ្យ​គ្នា​​តាម​ឆាត។

១០. មាន​​ Friend ​ជាមួយ​បង​ប្អូន​​​សាច់​ញាតិ​​របស់​អ្នក​ នៅ​ក្នុង​បណ្តាញ​​សង្គម។

១១. ប៉ា​ម៉ាក់​ស្គាល់​គ្នា ហើយ​ឧស្សាហ៍​ចេញ​ចូល​​ទៅ​លេង​ផ្ទះ​គ្នា​ទៅ​វិញ​ទៅ​មក។

១២.​ មាន​ភាសា​​មួយ​ដែល​និយាយ​ទៅ​អ្នក​ផ្សេង​មិន​យល់​ យល់​តែ​គ្នា​​​ឯង។

១៣. ពេល​ខ្លះ​ទោះ​ដឹង​ថា​អ្នក​ចូលចិត្ត​​ឆេវឆាវ​​មួយ​រំពេច ប៉ុន្តែ​នៅ​​តែ​អត់ឱន​និង​ស្រលាញ់​អ្នក​ដដែល។

១៤. ​ចូល​ចិត្ត​ផ្លាស់​​ប្ដូរ​​និង​ខ្ចី​របស់​គ្នា​ប្រើ​ទៅ​វិញ​ទៅ​មក។

​​​១៥. ហ៊ាន​ឲ្យ​លុយ​គ្នា​ខ្ចី ប៉ុន្តែ​មិន​ដែល​ថា​មិន​សង​នោះ​ទេ។

១៦. ហ៊ាន​និយាយ​ពី​រឿង Crush ប្រាប់​គ្នា ​ពិភាក្សា​បញ្ហា​ស្នេហា អនាគត​ស្វាមី ដោយ​មិន​រអៀស​មាត់។

១៧. ជួយ​ការពារ​ពេល​ឮ​នរណា​និយាយ​មិន​ល្អ​ពី​អ្នក។

១៨. ​ទោះ​មិន​​សូវ​បាន​​ជួប​​គ្នា ឬ​​​​​​ចេញ​ទៅ​​ដើរ​លេង​​ជា​មួយ​គ្នា​​ញឹក​ញាប់ ក៏​មិន​ប្រកាន់។​

១៩. មាន​អនុស្សាវរីយ៍ ការ​ចងចាំ​​ល្អ​ៗជា​ច្រើន​ជាមួយ​គ្នា។

២០. ទោះ​បី​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​​ភ្លេច​គ្នា ៕

ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី