តិចនិក​ជ្រើសរើស​ពណ៌​ផាត់​ភ្នែក ជួយ​លើក​មុខ​ឲ្យ​ស​ស្អាត​ដូច​តារា​កូរ៉េ

  • 2018-06-12 08:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​រើស​ពណ៌​ភ្នែក​មក​ផាត់​​ត្រូវ អាច​ជួយ​ឲ្យ​សម្រស់​នារី​ៗ​កាន់តែ​ស្អាត​មួយ​កម្រិត​ទៀត ទោះ​ជា​​ផាត់​ម្សៅ​ស្ដើង​ៗ​ក៏​ដោយ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ការ​ផាត់​ពណ៌​ភ្នែក ស្អាត​ដូច​តារា​កូរ៉េ​ទាំង ៥ រូប​នេះ អាច​អនុវត្ត​តិចនិក​ដូច​ខាងក្រោម​បាន៖

១.Jennie

ត្របកភ្នែក​តែ​មួយ​ជាន់​មិនមែន​ជា​ឧបសគ្គ​ទេ សម្រាប់ Jennie។ នាងតែងតែ​មើល​ទៅ​មាន​ភាព​ទាក់ទាញ ​ដោយសារ​ក្រសែភ្នែក ព្រោះ​ប្រើ​ពណ៌​ត្នោតខ្ចី។ ជា​ជំហាន​ដំបូង​គ្រាន់តែ​យក​ពណ៌​គូល័រ​ផាត់​ភ្នែក​ស្រាល​ភ្លឺផ្លេក​មក​គូរ​ឲ្យ​ពេញ​ត្របក​ភ្នែក​ទាំងស្រុង បន្ទាប់មក​បន្ថែម​ពណ៌​ត្នោត​លើ​ភ្នែក កន្ទុយ និង​ពី​ក្រោម​កន្ទុយ​ភ្នែក​បន្តិច។ ដើម្បី​ឲ្យ​ស៊ី​គ្នា​គួរ​គូរ​ចិញ្ចើម​ពណ៌​ត្នោត​ ធ្វើឲ្យ​ភ្នែក​កាន់តែ​មុត​ស្រួច។

២.Irene

ភ្នែក​របស់ Irene ជា​ញឹកញាប់​ផាត់​ដោយ​ពណ៌​ផ្កា​កុលាប ពណ៌​ផ្កា​ឈូក​ខ្ចី ទើប​មើល​ទៅ​ស្រទន់​ខ្លាំង​ណាស់។ ចង់​មាន​ភ្នែក​ដូចជា Irene ដំបូង​អ្នក​គ្រាន់តែ​យក​ពណ៌​​ទឹកក្រូច​មក​ផាត់​ជុំវិញ​ត្របក​ភ្នែក។ បន្ទាប់មក​បន្ថែម​ពណ៌​ផ្កាឈូក ដោយ​គ្រាន់តែ​វាស​ចុង​ជក់​ទៅ​កន្ទុយ​ភ្នែក​បន្តិច ដើម្បី​បង្កើន​ជម្រៅ។ អ្នក​ក៏​អាច​ប្រើ​គែម​ស្រាល​ដោយ​ពណ៌ត្នោត ដើម្បី​ឲ្យ​ភ្នែក​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រើបស្រាល។ កុំ​ភ្លេច​ផាត់​ត្របក​ភ្នែក​ខាងក្រោម ហើយ​ម៉ាស្ការ៉ា​គួរតែ​ជ្រើសរើស​ពណ៌​ត្នោត​ចាស់​បន្តិច។

៣.Lee Sung Kyung

ពណ៌​ផ្កាឈូក​ខ្ចី អាច​ជួយ​លើក​សម្រស់​មុខ​នារី​ឲ្យ​កាន់តែ​ស និង​ស្រស់​ស្អាត​ជាង​មុន។ បើ​អ្នក​ស្រលាញ់ style មួយ​នេះ អាច​ធ្វើ​បាន ដោយ​គ្រាន់តែ​ផាត់​ពណ៌​ផ្កា​ឈូក​ពេញ​ភ្នែក ហើយ​យក​ពណ៌​ឈូក​ចាស់​បន្តិច​មក​គូរ​ពី​លើ​រោម​ភ្នែក និង​កន្ទុយ។

៤.Hani

សម្រស់​ផ្ទៃ​មុខ​តារា​កូរ៉េ​រូប​នេះ​ស្រទន់​ខ្លាំង​ណាស់ នោះ​មក​ពី​នាង​ចេះ​ផាត់​ភ្នែក និង​លាប​ក្រែម​បាន​ស៊ី​គ្នា។ ការ​ផាត់​ភ្នែក​របៀប​នាង​មាន ៣ ពណ៌ ទី​១ ពណ៌​ផ្កាឈូក ទី២ ពណ៌​សាច់ និង​ទី ៣ ពណ៌​កូឡាប។ ដំបូង​យក​ពណ៌​សាច់​មក​វាស​ជុំវិញ​ភ្នែក ហើយ​បន្ថែម​ពណ៌​ឈូក​នៅ​កន្ទុយ ជា​ចុងក្រោយ​ផាត់​ពណ៌​កូឡាប​ពី​ក្រោម​កន្ទុយ​ភ្នែក​តែ​ម្ដង។

៥.Sun Mi

Sun Mi មាន​ស្ទីល​ប្លែក ព្រោះ​ការ​ពណ៌​ផាត់​ភ្នែក​នាង មាន​ពណ៌​មិន​ស៊ី​គ្នា​ដូច​អ្នកផ្សេង​ៗ​ឡើយ។ នាង​ប្រើ​ពណ៌​ផ្កាឈូក និង​ពណ៌ស៊ីលៀប ដោយ​ ប្រើ​ពណ៌​ផ្កា​ឈូក​ផាត់​ពេញ​ត្របកភ្នែក ហើយ​យក​ពណ៌​ស៊ីលៀប​មក​គូរ​ដូច eyeliner៕

ចុចអាន៖ចង់​ផាត់​មុខឲ្យ​​រលោង​ចែង​ចាំង​ មិន​កក ​ត្រូវ​ដឹង​ពី​គន្លឹះ​ទាំងនេះ

ប្រភព៖ ione ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម