អាថ៌កំបាំងថែរក្សាស្បែកឲ្យសភ្លឺស្អាតពីខាងក្នុងដូចនារីកូរ៉េ
- 2018-06-11 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងថែរក្សាស្បែកឲ្យសភ្លឺស្អាតពីខាងក្នុងដូចនារីកូរ៉េ
ជនជាតិកូរ៉េគឺជាជនជាតិមួយដែល គិតខ្វាយខ្វល់ពីបញ្ហាសម្រស់ជាទីបំផុតមិនថាស្រី ឬប្រុសឡើយ។ ការតុបតែងមុខបែបធម្មជាតិ ជាអ្វីដែលគេនិយមធ្វើជាប្រចាំ ប៉ុន្តែរឿងសំខាន់ជាងនេះទៅទៀត ដែលមិនអាចខ្វះបាន គឺការថែរក្សាស្បែកឲ្យមានសុខភាពល្អ ទន់រលោង និងក្មេងជាងវ័យ។ ថ្ងៃនេះដែរ កញ្ញា នឹងបង្ហើបប្រាប់ពីអាថ៌កំបាំងទាំងអស់នោះ ហើយកុំភ្លេចតាមដាន និងអនុវត្តទាំងអស់គ្នា បើមានបំណងចង់បានស្បែករលោងស្អាតដូចជាជនជាតិកូរ៉េ។
*សម្រាប់ពេលព្រឹក
១. លាងសម្អាតមុខឲ្យបានស្អាតល្អ ៖ វាជាអ្វីដែលចាំបាច់បំផុត ដើម្បីកម្ចាត់ធូលីដី ភាពកខ្វក់ ការពារមុខកុំឲ្យចេញមុន ផ្តល់សំណើម និងការពារស្បែកមិនឲ្យជ្រីវជ្រួញ។ ពេលលាងសម្អាតមុខ សូមធ្វើការម៉ាស្សាជារង្វង់ថ្នមៗឲ្យបាន ១ ទៅ ២នាទី បន្ទាប់មកត្រូវលាងជម្រះចេញជាមួយទឹកធម្មតា ហើយជូតនឹងកន្សែងទន់ឲ្យបានស្ងួតល្អ។
២. ជូតទឹក Toner ៖ បន្ទាប់ពីលាងសម្អាតរួច ជនជាតិកូរ៉េមិនដែលចោល នូវការជូតទឹក Toner នេះទេ ព្រោះវាអាចជ្រាបចូលជ្រៅទៅក្នុងស្រទាប់ស្បែកយ៉ាងជ្រៅ ជួយផ្តល់សំណើម ធ្វើឲ្យស្បែកទន់ និងទប់ស្កាត់ការកើតមុន។
៣. លាបសេរ៉ូម៖ សេរ៉ូមសម្បូរទៅដោយជាតិវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលអាចជួយបំបាត់ស្នាមជ្រីវជ្រួញ ស្នាមអុជខ្មៅ និងបញ្ហាស្បែកស្ងួត។
៤. លាបក្រែមផ្តល់សំណើមក្រោមភ្នែក (Eye Cream)៖ រង្វង់ភ្នែកក៏ជាចំណុចសំខាន់មួយដែរ នៅលើផ្ទៃមុខ ព្រោះបើអ្នកមានស្នាមដក់ខ្មៅ នៅក្រោមភ្នែក ទោះបីជាអ្នកព្យាយាមយកម្សៅទៅបិទបាំង ក៏មើលទៅនៅតែឃើញចាស់ជាងវ័យដែរ។
៥. លាបក្រែមផ្តល់សំណើមដល់ស្បែកមុខ៖ ដើម្បីការពារស្បែកមុខទាំងមូល កុំឲ្យមានសភាពស្ងួត ផ្តល់សំណើមបានយូរ និងជួយឲ្យស្បែកទន់រលោងពេញមួយថ្ងៃ។
៦. លាបឡេការពារកម្តៅថ្ងៃ៖ នេះជាដំណាក់កាលចុងក្រោយនៃការថែរក្សាស្បែក ដែលអ្នកមិនគួរភ្លេច ទោះបីជាមិនចេញទៅខាងក្រៅក៏ដោយ ព្រោះរស្មីនៃពន្លឺព្រះអាទិត្យ អាចចូលទៅបានគ្រប់ទីកន្លែង។
*សម្រាប់ពេលយប់
១. ពេលយប់មិនខុសពីពេលព្រឹកប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែពេលយប់ មុនលាងសម្អាតមុខ អ្នកត្រូវជូតជម្រះគ្រឿងសម្អាត ឬផលិតផលផ្សេងៗដែលប្រើនៅលើមុខ ចោលឲ្យអស់សិន ដោយប្រើកន្សែងសើម ឬទឹកសម្រាប់សម្អាតគ្រឿង Make Up។
២. សម្រាប់ក្រែមផ្តល់សំណើមដល់ស្បែកមុខ អ្នកគួរជ្រើសរើសក្រែមណា ដែលអាចប្រើបានទាំងថ្ងៃទាំងយប់ ដើម្បីកុំឲ្យខ្ជះខ្ជាយលុយកាក់ច្រើន និងអាចធ្វើតាមវិធីថែក្សាស្បែក ដូចអ្វីដែលអ្នកធ្វើនៅពេលព្រឹកអីចឹងដែរ។
*បញ្ជាក់
-នៅពេលយប់បន្ទាប់ពីលាបក្រែមផ្តល់សំណើមដល់ស្បែក អ្នកពុំចាំបាច់លាបឡេការពារកម្តៅថ្ងៃនោះទេ។
វិធីដែលបានរៀបរាប់ខាងលើ ជាការណែនាំពីហាង A2Z ដែលនាំចូលផលិតផលពីប្រទេសកូរ៉េ។ ថ្វីត្បិតតែមានច្រើនដំណាក់កាលបន្តិចមែន ប៉ុន្តែបើអ្នកព្យាយាមអនុវត្តឲ្យបានជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបាន ស្បែកសរលោង ស្រស់ថ្លាពីខាងក្នុង ដូចក្តីប្រាថ្នា៕
ចុចអានបន្ត៖