តិចនិច​ថែរក្សា​សម្រស់​សម្រាប់​មនុស្ស​ស្រី​ខ្ទង់​ ២០​ឲ្យ​បាន​ស្អាត​ផូរផង់ មិនងាយ​ចាស់

  • 2018-05-11 05:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​សម្រាប់​មនុស្ស​ស្រី​គឺ​ជា​រឿង​ចាំបាច់​មួយ ដូច្នេះ​​ការ​ថែរក្សា​ក៏​ត្រូវ​តែ​សំខាន់​ដែល​នារី​គ្រប់​រូប​ត្រូវ​តែដឹង។ អត្ថបទ​ខាងក្រោម​នេះ ​កញ្ញា ​នឹង​នាំ​នារីៗ​ដែល​មាន​អាយុ​នៅ​ខ្ទង់​ ២០ មក​ដឹង​ពី​តិចនិច​ក្នុង​ការ​ថែរក្សា​សម្រស់​ឲ្យ​បាន​ស្អាត​ផូរផង់ និង​ក្មេង​ជាង​វ័យ ៖

១. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ដើម្បី​ការពារ​ស្បែក​ឲ្យ​បាន​ស្អាត​ អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន SPF15+ មុន​ចេញ​ពី​ផ្ទះ។ វា​ជួយ​ការ​ពារ​ស្បែក​មិន​ឲ្យ​រង​ការ​បំផ្លាញ​ពី​ពន្លឺ​ព្រះអាទិត្យ និង​ជួយ​ឲ្យ​ស្បែក​ស មិន​ស្រអាប់​ឬ​ខូចខាត​នោះ​ទេ។

រូបតំណាង

**២. ទម្លាប់​មាន​ឆ័ត្រ**

គួរ​តែ​ទម្លាប់​មាន​ឆត្រ​ក្នុង​ដៃ​នៅ​ពេល​ចេញ​ទៅ​ណា​មក​ណា​ព្រោះ​កម្ដៅ​ថ្ងៃ​ពិត​ជា​ប៉ះពាល់​ដល់​ស្បែក​ខ្លាំង​ណាស់។ បើ​អ្នក​មាន​ឆត្រ​មួយ​ទុក​ការពារ​កាន់​តែ​ល្អ​ព្រោះ​អាច​ការពារ​បាន​មួយ​ផ្នែក​ទៀត​បន្ទាប់​ពី​ឡេ​ការពារ។ ម្យ៉ាង​ទៀត​ស្បែក​មុខ និង​មួយ​ចំនួន​ទៀត​ដែល​ឆាប់​ប្រតិកម្ម​ជាមួយ​កម្ដៅ​ថ្ងៃ​ក៏​ឆត្រ​អាច​ជួយ​បាន​ដែរ។

៣. ប្រើផលិតផល​ថែរក្សា​សម្រស់ និង​ការពារ​មុន​ មាន​គុណភាព

បើ​អ្នក​មិន​ប្រើ​វា​ជំនួយ​នោះ​ទោះ​សម្រស់​ធម្មជាតិ​អ្នក​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ក៏​មិន​អាច​ទប់​ជាប់​នឹង​ធូលី ផ្សែង និង​បាក់តេរី​ផ្សេង​ដែល​ជាប់​ជាមួយ​អ្នក​គ្រប់​ពេល​ដែរ។ ហ្វូម​លាង​មុន ឡេ​ផ្ដល់​សំណើម និង​ក្រែម​បំបាត់​មុន​ និង​ជាតិ​កខ្វក់​នានា​ត្រូវ​តែ​មាន។

៤. កុំ​ Make-up ក្រាស់ៗ​

វ័យ​នេះ​គឺ​ស្បែក​មាន​សភាព​ស្រស់​ស្អាត​ស្រាប់​ហើយ​ ដូច្នេះ​មិន​បាច់​ផាត់​មុខ​ក្រាស់​ពេក​ទេ​ព្រោះ​វា​មើល​ទៅ​មិន​ស្អាត។ គ្រាន់​តែ​ប្រើ​ម្សៅ​ស្ដើងៗ ក្រែម​ក្រហម​តិចៗ​ទៅ​គឺ​ស្អាត​ពេក​ទៅ​ហើយ។

៥. លាង​សម្អាត​ផ្ទៃមុន និង​ខ្លួន​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូលគេង

ដាច់​ខាត​កុំ​ចូលគេង​ទាំង​មិន​ទាន់​សម្អាត​មុខ និង​ខ្លួន​ព្រោះ​វា​អាច​បំផ្លាញ​ស្បែក​អ្នក​ឲ្យ​ខូច​ខាត​ដោយសារ​សារជាតិគីមី និង​ធូលី​ដែល​ជាប់​លើ​ស្បែក។

រូបតំណាង

៦. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

មួយ​ថ្ងៃ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន ៧ទៅ៨​កែវ​ ឬ​ក៏​ ២លីត្រ​ព្រោះ​បើ​អ្នក​ផឹក​មិន​គ្រប់គ្រាន់​ស្បែក​នឹង​ស្ងួត​គ្មាន​សំណើម ហើយ​វិវត្ត​ទៅ​ជា​ជ្រួញ​ ចាស់​មុន​អាយុ។

៧. ហាត់​ប្រាណ

ទោះ​រវល់​យ៉ាងណា​ក៏​គួរ​តែ​ចំណាយ​ពេល​ហាត់​យ៉ាង​ហោច​ណាស់​ក៏ ១៥​នាទី​ដែរ។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​មាំមួន​នោះ​ទេ វា​ក៏​ជួយ​លើក​សម្រស់​ឲ្យ​កាន់​តែ​ក្មេង​ជាង​វ័យ​ដែរ។

៨. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ការ​សម្រាក​ក៏​ជា​រឿង​ដែល​ចាំបាច់​សម្រាប់​នារី​ខ្ទង់​ ២០​ឆ្នាំ​ដែរ។ បើ​គេង​មិន​បាន​គ្រប់គ្រាន់​រាង​កាយ​នឹង​ចុះ​ខ្សោយ​ហើយ​សរីរាង្គ​ក៏​បំពេញ​តួនាទី​មិន​បាន​ល្អ​ដែរ។ ម្យ៉ាង​ទៀត​គេង​មិន​គ្រប់​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ណាស់ សម្រស់​ក៏​មិន​ភ្លឺ​ស្រស់ថ្លា​ដែរ៕

រូបតំណាង

ចុចអាន៖វត្ថុ​ចាំបាច់ ៤ យ៉ាង​របស់​នារី​សម័យ​ថ្មី ទុក​បន្ថែម​ភាព​ស្រស់​ស្អាត​ពី​លើ​សម្លៀកបំពាក់

អត្ថបទ៖ ផេង ផលធិតា