ដាំបាយ ៣ វិធីនេះ ទោះញ៉ាំច្រើនយ៉ាងណាក៏មិនធាត់ ថែមទាំងបានសុខភាពទៀត
- 2018-06-08 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាំបាយ ៣ វិធីនេះ ទោះញ៉ាំច្រើនយ៉ាងណាក៏មិនធាត់ ថែមទាំងបានសុខភាពទៀត
បាយគឺជាអាហារថាមពលរបស់ប្រជាជនខ្មែរ ឬប្រជាជនអាស៊ី។ បាយគឺជាអាហារចាំបាច់មួយដែលត្រូវតែមានរាល់ពេលក្នុងរបបអាហារ។ ប៉ុន្តែបាយផ្ទុកជាតិស្ករច្រើនដែលជាកត្តាធំមួយដែលបណ្ដាលឲ្យធាត់លើសទម្ងន់ឬលើសជាតិស្ករជាដើម។ ដូច្នេះអ្នកដែលចង់មានរាងស្អាតស្រកទម្ងន់ភាគច្រើនតមបាយ ប៉ុន្តែបើចេះតិចនិកចម្អិន ៣វិធីនេះនឹងធ្វើឲ្យអ្នកញ៉ាំបាយច្រើនតែមិនឡើងទម្ងន់ថែមទាំងផ្ដល់គុណប្រយោជន៍ដល់សុខភាពទៀតផង៖
១. ដាំបាយលាយល្ពៅ
ល្ពៅជួយបម្លែងជាតិស្ករក្នុងបាយដែលធ្វើកាឡូរីកាត់បន្ថយ។ ការចម្អិនល្ពៅក្នុងបាយក៏ងាយស្រួលហើយមានរសជាតិឆ្ងាញ់ទៀតផង។
គ្រឿងផ្សំ
អង្ករ ២ កំប៉ុង ល្ពៅតូចល្មម១ផ្លែហាន់ដុំៗ អំបិល១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
លាងអង្កនិងត្រាំទឹករយះពេលកន្លះម៉ោងសិនដើម្បីធ្វើឲ្យអង្ករីកដាំឆាប់ឆ្អិន។
បង់ល្ពៅចូលក្នុងអង្កត្រាំទឹកនោះរួចដាក់ដាំដោយមិនគ្របគម្រប។
ពេលពុះបន្ថយភ្លើង ហើយគ្របគម្របវិញចំហុយរហូតបាយឆ្អិន ជាការស្រេច។
២. ដាំបាយលាយដំឡូងជ្វា
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ តែផ្ដល់គុណប្រយោជន៍ដល់សុខភាពខ្លាំងណាស់ ព្រោះដំឡូងមានជាតិកាកសរសៃដែលជួយឲ្យញ៉ាំហើយញ៉ាំឆាប់ឆ្អែត និងក្រឃ្លានទៀតផង។
គ្រឿងផ្សំ
ដំឡូងជ្វាមួយមើម អង្កពីរកំប៉ុង។
វិធីធ្វើ៖
លាងដំឡូងជ្វាឲ្យស្អាតចិត្តសំបកចេញ ហាន់ជាដុំៗ ដាក់លាយជាមួយអង្កដូចដាំបាយធម្មតា។
៣. ដាំបាយលាយសណ្ដែកក្រហម
សណ្ដែកក្រហមផ្ទុកជាតិកាកសរសៃខ្ពស់ដែលអាចជួយកាត់បន្ថយកាលេស្តេរ៉ូល ក្នុងឈាមបានយ៉ាងប្រសើរ។ ដែលជាអាហារមួយល្អបំផុតសម្រាប់អ្នកមិនចង់ឡើងទម្ងន់។
គ្រឿងផ្សំ
អង្កពីរកំប៉ុង សណ្ដែកក្រហម ១កំប៉ុង
វិធីធ្វើ
ត្រាំសណ្ដែកក្រហម ១ ម៉ោងឲ្យវារីកដើម្បីងាយឆ្អិន។ លាយជាមួយអង្កររួចដាក់ដាំឲ្យឆ្អិនធម្មតា៕
ចុចអាន៖អ្នកណាចូលចិត្តញ៉ាំពោតខ្លះ? អ៊ីចឹងគួរតែដឹងពីអត្ថប្រយោជន៍ទាំងនេះ