ចាំរឿង ៥ យ៉ាង​នេះឲ្យ​ច្បាស់​ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​បរាជ័យ

  • 2018-06-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ គ្មាន​នរណា​ដែល​ថា​មិន​ធ្លាប់​ស្គាល់​រសជាតិ​នេះ​ទេ ប៉ុន្តែ​ត្រូវ​ចងចាំ​ទុក​ថា បរាជ័យ ទើប​អាច​នាំ​ផ្លូវ​ទៅ​រក​ផ្លូវ​ជោគជ័យ​វិញ​បាន។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួនឯង​បរាជ័យ​ចាំ ៥ យ៉ាង​នេះ​ឲ្យ​ច្បាស់៖

១.កុំ​អស់សង្ឃឹម

ទោះ​ជា​ការងារ ឬ​ការ​សិក្សា​ក៏​ដោយ មិន​ត្រូវ​អស់​សង្ឃឹម ហើយ​បោះបង់​វា​ចោល​ទេ។ ក្រោក​ឡើង រួច​សម្លឹង​ទៅ​អ្នក​ជុំវិញ​ខ្លួន​ដែល​ចាំ​ផ្ដល់​កម្លាំង​ចិត្ត និង​គាំទ្រ បន្ទាប់​មក​ដើរ​បន្ត​ទៅ​មុខ។ អ្នក​ក៏​គួរតែ​ងាក​មើល​ទៅ​អ្នក​ដែល​ដុនដាប​ជាង​ខ្លួនវិញ ទើប​អាច​បង្វែរ​ពី​ភាព​អស់​សង្ឃឹមទៅ​ថាមពល​រុញ​ច្រាន​អ្នក​ទៅ​ដល់​គោល​ដៅ។

រូបតំណាង

២.អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​មាន​អារម្មណ៍​បែប​នេះ

អ្នក​ជោគជ័យ​ជាច្រើន មិន​ដឹង​ជា​ធ្លាប់​មាន​អារម្មណ៍​បរាជ័យ​ច្រើន​ដង​ប៉ុណ្ណា​ទេ។ មួយ​វិញ​ទៀត​អារម្មណ៍​បែបនេះ ​អ្នក​ទើប​មាន​ម្ដង​ ឬ​ពីរ​ដង​ប៉ុណ្ណោះ ដូចនេះ​កុំ​ទាន់​បោះបង់ ព្រោះ​ពេល​វេលា​នៅ​វែងឆ្ងាយ​ទៅ​មុខ​ទៀត។

៣.គ្មាន​អាជីព​ណា​មិន​ជួប​ឧបសគ្គ​ឡើយ

បើ​​មាន​អារម្មណ៍​ថា ជីវិត​អ្នក​ហត់នឿយ​ខ្លាំង​ពេក​ហើយ ព្រោះ​ជួប​ឧបសគ្គ​មិន​ចេះ​ចប់ គួរតែ​ដក​ការ​គិត​បែបនេះ​ចេញ​ទៅ។ ព្រោះ​មិន​ថា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ការងារ របរ​រកស៊ី​ណាទេ គ្មាន​ផ្លូវ​​ត្រង់ធ្លូ​មិន​រលាក់​សោះ​នោះ​ឡើយ។

៤.អ្នក​មិន​ទាន់​ចាស់

កុំ​គិត​ថា​អាយុ ៣០ ឬ ៤០ ឆ្នាំ​នេះ​អ្នក​ចាស់​អី ព្រោះ​បុគ្គល​ជោគជ័យ​ទាំង​ឡាយ គ្មាន​នរណា​មាន​អាជីព​រលូន​តាំង​ពី​វ័យ ២០ ឆ្នាំ​ទេ។ ទោះ​បរាជ័យ​ថ្ងៃ​នេះ នៅ​មាន​ពេល ៥ ទៅ ១០ ឆ្នាំ​ធ្វើ​ទៀតធ្វើ​បន្ត វា​គឺ​មិន​ទាន់​ហួស​ពេល​ទេ។

៥.អ្នក​មិន​ដឹង​ជីវិត​រស់នៅ​របស់​មនុស្ស​ផ្សេង​ទៀត

អ្នក​ប្រហែលជា​គិត​ថា​ខ្លួន​លំបាក​ណាស់ ទាំង​ដែល​ការ​ពិត​មាន​ការងារ ផ្ទះ​សម្បែង​នៅ​ស្រាប់។ ខណៈ​អ្នក​ដទៃ​គ្មាន​អ្វី​ទាំង​នោះ​ផង ប៉ុន្តែ​គេ​នៅ​តែ​តស៊ូ ដើម្បី​រក​ពន្លឺ​ជីវិត ដែល​មិន​ដឹង​ថា​នៅ​កន្លែង​ណា។ ពេល​គិត​ថា​ខ្លួនឯង​មិន​បាន​ការ គួរតែ​ក្រឡេក​ទៅ​មើល​អ្នក​តូច​ទាប​ជាង​ខ្លួន​វិញ នោះ​អ្នក​នឹង​ដឹង​ថា​ខ្លួន​ពិតជា​សំណាង​ជាង៕

រូបតំណាង

ចុចអាន៖ធ្លាប់​គិត​ថា​ខ្លួន​ឯង​អន់​ទេ?​ ការ​ពិត​ ៧​យ៉ាង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈប់​គិតបែប​ហ្នឹង​

ប្រភព៖ bustle ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី