ស្ក្រាប់ខាត់រូបមន្ត​អំបិល​ និង​កាហ្វេ​ ជួយ​ឲ្យ​ស្បែក​សភ្លឺ​ថ្លា​បែប​ធម្មជាតិ​

  • 2018-06-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ស​ខ្ចី​ភ្លឺ​ចែង​ចាំង​គឺ​ជា​បំណង​របស់​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​ ព្រោះ​ស្បែក​ស​ជួយ​បង្កើន​​សម្រស់​ឲ្យ​មើល​ទៅ​ស្អាត​ និង​ទាក់​ទាញ​មួយ​កម្រិត​ទៀត​។​ ដូច​នេះ​ហើយបានជា​ស្រីៗ​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​សភាព​ស្បែក​ស​ម៉ត់រលោង​នោះ​រហូរ។ កញ្ញា សូម​ណែនាំ​វិធីសាស្រ្ត​មួយ គឺ​ខាត់​ស្បែក​ជាមួយ ស្ក្រាប់អំបិល​ និង​កាហ្វេ​។

ប្រភេទ​ស្ក្រាប់​ខាត់​ស្បែក​នេះល្អ ​និង​មាន​សុវត្ថិភាព​ជាង​ស្ក្រាប់​ដែល​មាន​លក់​តាម​ទីផ្សារ ព្រោះ​វា​​ផ្សំ​ឡើង​ពី​ធម្មជាតិ​​ពិត​ៗ។​ អត្ថប្រយោជន៍​របស់​ស្ក្រាប់​ធម្មជាតិ​ គឺ​វា​មាន​តម្លៃ​ថោក​ជាង​ ហើយ​ងាយ​ស្រួល​លាយ​។​ ម៉្យាង​ទៀត​ល្បាយ​គ្រឿង​ផ្សំ​ស្ក្រាប់​នេះ​មាន​នាទី​ ជួយ​បំប៉ន​ស្បែក​ឲ្យ​សតាម​របៀប​​ធម្មជាតិ និង​គ្មាន​ជាតិ​កាត់។​ នៅ​ចាំ​អី​ទៀត ទៅ​រៀន​ពី​វិធី​ធ្វើ​ទាំង​អស់​គ្នា​៖

គ្រឿង​ផ្សំ​៖

.​ កាហ្វេ​កិន​ម៉ត់​មួយ​ ១/៤ ​ពែង​

.​ អំបិល​ ១/៤ ​ពែង​

.​ ប្រេង​អូលីវ​ (Extra Virgin Olive Oil)

.​ វីតាមីន​ E​ ៣​គ្រាប់

វីធី​ប្រើ៖

.​ លាយ​គ្រឿង​ផ្សំ​ចូល​គ្នា​កូរ​ឲ្យ​សព្វ​

.​ លាង​សម្អាត​ខ្លួន​ជា​មុន​សិន​មុន​ពេល​លាប​ល្បាយ​

.​ លាប​ពេញ​ខ្លូន​ហើយ​ម៉ាស្សា​ជា​រង្វង់​ឲ្យ​សព្វ​ស្បែក​ ដែល​មួយ​ផ្នែក​ៗ​ ម៉ាស្សា​ ២ ទៅ​ ៣​ នាទី។

.​ ទុក​ ១០​ ទៅ​ ១៥​ នាទី​សឹម​លាង​ទឹក​ចេញ។​

អ្នក​អាច​ធ្វើក្នុង​មួយ​អាទិត្យ​ធ្វើ​ ៣​ ដង​ ហើយ​នឹង​ទទួល​បាន​លទ្ធផល​ខ្ពស់​គួរជាទី​ពេញ​ចិត្ត៕

ចុចអាន៖ម៉ាស​បិទ​មុខ​ធម្មជាតិ​ ៣​មុខ ងាយ​ធ្វើ​ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​មុខ​ស្អាត រលោង​យ៉ាង​គាប់​ចិត្ត

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Pencharm