​​វិធីសាស្ត្រ៣​ រក​សង្សារ ឲ្យ​អ្នក​អត់គូ​យូរ​ឆ្នាំ ឬ​​​​មិន​ដែល​មាន​​សោះ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

  • 2018-06-02 04:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន មួយ​ថ្ងៃៗ អង្គុយ​តែ​ត្អូញ​ថា​នៅ​លីវ​រហូត មិន​ដឹង​ថា​ពេល​ណា​មាន​អ្នក​បណ្ដើរ​នឹង​គេ នឹង​មិន​បាន​រក​នឹក​ពី​វិធី​ដើម្បី​កែប្រែ​ស្ថានភាព​នេះ​ឡើយ។ សម្រាប់​អ្នក​ដែល នៅ​ម្នាក់​ឯង​យូរ​ឆ្នាំ ឬ​តាំង​ពី​កំណើត​តែ​ម្ដង​អាច​សាកល្បង វិធី​ទាំង​នេះ​សិន​បាន។

ពេល​ខ្លះ​យើង​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​មក​ដល់​អាយុ​នេះ​ហើយ នៅ​តែ​ឯកា​ម្នាក់​ឯង ខណៈ​មិត្តភ័ក្ដិ​ខ្លះ​ប្ដូរ​សង្សារ មើល​តែ​ប្ដូរ​ខោអាវ​ទៅ​ហើយ​នោះ។ ការ​ពិត​គឺ​គ្មាន​សង្សារ​ឯណា ធ្លាក់​មក​​ពី​លើ​មេឃ​ឲ្យ​យើង​ស្រាប់​នោះ​ទេ ទាល់​តែ​យើង​ត្រូវ​ស្វះស្វែង​ខ្លួន​ឯង ទើប​រក​បាន។ អ្នក​ប្រើ​តិចនិក​ខាង​ក្រោម​បើ​សិន​ជា​យើង​នៅ​ព្រៅ​យូរ​ពេក។

១. ចូល​សង្គម​ឲ្យ​បាន​ច្រើន

មាត់​ត្អូញ​ថា​ពិបាក​ចិត្ត​ណាស់​ថា​នៅ​តែ​ម្នាក់​ឯង​រហូត តែ​សៅរ៍​អាទិត្យ​ឡើង កុំ​មើល គឺ​នៅ​តែ​ផ្ទះ​មិន​ដែល​ទៅ​ណា​ឡើយ។ ហើយ​ប្រុង​ឲ្យ​មនុស្ស​ប្រុស​ធ្លាក់​ពី​លើ​មេឃ​ឬ​យ៉ាង​ម៉េច? មូលហេតុ​ដែល​មិន​ព្រម​ចេញ​ក្រៅ​នេះ​ហើយ​ គឺ​ជា​កត្តា​ដែល​ធំ​បំផុត ធ្វើឲ្យ​អ្នក​​អត់​គូ។ បើ​នៅ​រៀន គួរ​ចូល​រួម​រាល់​កម្មវិធី​ដែល​សាលា​រៀបចំ រី​ឯ​អ្នក​ធ្វើ​ការ​វិញ អាច​ចូល​រួម​រាល់​ដំណើរ កម្សាន្ត​ដែល​ក្រុមហ៊ុន​រៀបចំ ក៏​ដូច​ជា​សិក្ខា​សាលា​នានា កុំ​សម្ងំ​នៅ​តែ​ផ្ទះ​ឲ្យ​សោះ។

២. ញញឹម​ឲ្យ​បាន​ច្រើន

ស្ដាប់​មើល​ទៅ​ដូច​សាមញ្ញ តែ​វិធី​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ពិត​មែន។ អ្នក​សាក​គិត​មើល​ទៅ បើ​សិន​ជា​យើង​ធ្វើ​មុខ​ស្អុយ​គ្រប់​ពេល បើ​គេ​ចង់​ចូល​មក​និយាយ​ជាមួយ​យើង​ក៏​គេ​មិន​ហ៊ាន​ដែរ។ ញញឹម​ឲ្យ​បាន​ស្រស់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​គេ​តែង​ពោល​ថា គ្មាន​ទេ​មនុស្ស​ស្រី​អាក្រក់ មាន​តែ​មនុស្ស​ស្រី​មិន​ចេះ​ញញឹម​តែ​ប៉ុណ្ណោះ ព្រោះ​អ្នក​ណា​ញញឹម​ក៏​ស្អាត​ជាង​មុន​ដោយ​ស្វ័យប្រវត្តិ​ដែរ។

៣. ក្លាហាន​ជាង​មុន

មនុស្ស​ស្រី​យើង​តែង​គិត​ថា ចាំ​ឲ្យ​គេ​ចូល​ចែចូវ​មុន​ទើប​ត្រឹម​ត្រូវ ព្រោះ​បើ​យើង​ហ៊ាន​តែ​ញ៉ែ​គេ​មុន​ប្រាកដ​ជា​ត្រូវ​គេ​វាយ​តម្លៃ​ជាក់​ជា​មិន​ខាន។ យ៉ាងណាក្ដី នេះ​គឺ​ជា​សតវត្ស​ទី​២១​ទៅ​ហើយ គំនិត​នេះ​ក៏​គួរ​តែ​បោះបង់​ចោល​ដែរ។ បច្ចុប្បន្ន​នេះ ប្រសិន​បើ​​យើង​មិន​តាម​ចាប់​អ្វី​ដែល​យើង​ស្រលាញ់​ទេ អ្នក​ដទៃ​នឹង​ចូល​មក​ដណ្ដើម​ពី​យើង។ ដូច​នេះ​ដើម្បី​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន ត្រូវ​ក្លាហាន​ឡើង។ ឆាត​ទៅ​គេ​មុន ទូរសព្ទ​ទៅ​គេ​មុន ណាត់​គេ​ទៅ​មើល​កុន បើ​គេ​មិន​បដិសេធ​នឹង​សំណើ​ទាំង​នេះ​ទេ គេ​ក៏​មាន​អារម្មណ៍​លើ​យើង​ដែរ ព្រោះ​គ្មាន​អ្នក​ណា​គេ​ទៅ​អង្គុយ​ក្នុង​រោងកុន​រាប់​ម៉ោង​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ចូល​ចិត្ត​ឡើយ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel